Post by Khin Vanndy.
Post by Khin Vanndy.
ដោយ៖ ថោ ស៊ី ណា | ថ្ងៃពុធ ទី11 មិនា 2015,
ស្តាប់សំឡេង៖ | ចម្លងទុក |
បុគ្គលិកមួយចំនួនរបស់វិទ្យុសំបុកឃ្មុំនាំគ្នាតវ៉ាទាមទារឲ្យលោក ម៉ម សូណង់ដូ បើកប្រាក់ខែជូនបុគ្គលិកចំនួន៤នាក់សម្រាប់ខែកុម្ភៈ និងសុំឲ្យម្ចាស់វិទ្យុនេះផ្តល់ប្រាក់អត្ថប្រយោជន៍ទៅតាមច្បាប់ការងារ នៅពេលបុគ្គលិកធ្វើការក្នុងថ្ងៃឈប់សម្រាក ។
បុគ្គលិកផ្នែកអ្នកយកព័ត៌មាន និងផលិតកម្មវិធីវិទ្យុសំបុកឃ្មុំ អ្នកស្រី យាន សុវ៉ារី ប្រាប់ VOD នៅកន្លែងតវ៉ាថា ប្រធានវិទ្យុនេះដែលល្បីថាអ្នកគោរពប្រជាធិបតេយ្យលើសគេក្នុងស្រុកខែ្មរ គឺលោក ម៉ម សូណង់ដូ បានរំលោភសិទ្ធិបុគ្គលិក ដោយប្រើពួកគេដោយមិនគោរពច្បាប់ការងារ ។ អ្នកស្រីបន្តថា បុគ្គលិកធ្វើការមិនដែលមានថ្ងៃឈប់សម្រាកទេ ដូចជាថ្ងៃបុណ្យជាដើម ហើយក៏មិនដែលបានប្រាក់លើកទឹកចិត្តនោះទេ ។ អ្នកស្រីថ្លែងថា «បើនិយាយពីការងារតាំងពីដើមមក ពួកខ្ញុំអត់បានធ្វើការងារតាមច្បាប់ទេ គឺឈប់សម្រាកថ្ងៃបុណ្យអី មិនដែរបានឈប់តាមច្បាប់ដែលគេកំណត់ទេ គឺគាត់ជាអ្នកឲ្យឈប់ថ្ងៃណាផ្សេង ហើយឈប់សម្រាកប្រចាំឆ្នាំក៏មិនដែរបានឈប់ដែរ ហើយចុងក្រោយនេះដែលនាំឲ្យការផ្ទុះកូដកម្មនេះ គឺគាត់អត់បើកប្រាក់ខែឲ្យពួកខ្ញុំបួននាក់» ។
បុគ្គលិកម្នាក់ទៀត ឈ្មោះ ផាវ ភីរម្យ ជាពិធីករវិទ្យុនោះលើកឡើងថា លោក ម៉ម សូណង់ដូ បានចោទបុគ្គលិកខ្លះថាមិនធ្វើការឲ្យវិទ្យុគាត់ បែរទៅធ្វើការឲ្យបក្សនយោបាយ ឬធ្វើការឲ្យសហជីពជាដើមដើម្បី គេចវេសមិនបើកប្រាក់ខែឲ្យបុគ្គលិកទាំងនោះ ។
ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ថ្លែងថាមូលហេតុដែលលោកមិនផ្តល់ប្រាក់អត្ថប្រយោជន៍ ឬការស្នើសុំផ្សេងៗរបស់បុគ្គលិកនោះព្រោះពួកគេធ្វើការតិចម៉ោងមិនដូចដែលច្បាប់បានចែង ពោលគឺក្នុងមួយថ្ងៃ បុគ្គលិកនោះធ្វើការពី៦ ទៅ៧ម៉ោងប៉ុណ្ណោះ ។ ចំណែកការមិនបើកប្រាក់ខែឲ្យបុគ្គលិក៤នាក់សម្រាប់ខែកុម្ភៈនោះ លោកថាគឺមកពីបុគ្គលិកទាំងនោះមិនបានធ្វើការឲ្យវិទ្យុសំបុកឃ្មុំទេ ពោលគឺធ្វើការគណបក្សសង្គ្រោះជាតិ និងសហជីពរបស់លោក អាត់ ធន់ ហើយលោកបានចេញលិខិតព្រមានបណ្តេញបុគ្គលិកទាំងនោះជាច្រើនដង ។
លោក ម៉ម សូណង់ដូ បានហៅការតវ៉ាបស់បុគ្គលិកថ្ងៃនៅនេះថា គឺមកពីមានការញុះញង់ពីលោកប្រធានសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ ។ លោកថា «អាត់ ធន់ នោះជាអ្នកប្រយួស(ញុះញង់)។ ឯងឡើងវិលមុខហ្មង ហើយបែបខ្ញុំស្មាន មិនបង្កាច់គេទេ បែបគេបម្រុងជំរុញឲ្យពួកហ្នឹងទារខ្ញុំអញ្ចេះអញ្ចោះ ក្រែងបានលុយច្រើន បានកុំមីស្យុងខ្លះ(ថ្លៃទឹកតែ) ហើយ អាត់ ធន់ ហ្នឹងមិនមែនមានឈ្មោះល្អឯណា» ។
ប្រធានសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ បដិសេធថាលោកមិនបានញុះញង់ឲ្យមានការតវ៉ានេះទេ គឺគ្រាន់តែព្យាយាមសម្របសម្រួលតាមការស្នើសុំរបស់បុគ្គលិកទាំងនោះដែលសុំឲ្យលោកជួយប៉ុណ្ណោះ ។ ប៉ុន្តែបញ្ជាក់ថា លោក ម៉ម សូណង់ដូ បានរំលោភច្បាប់ការងារ និងរំលោភសិទ្ធិបុគ្គលិកដោយប្រើសំដីអសុរោះ និងប្រើកាយវិការក្រអើតក្រទមដាក់បុគ្គលិក ។ លោកថា «ខ្ញុំយល់ថា អ្វីដែលគាត់អនុវត្តកន្លងមកហ្នឹង គាត់មិនយល់ពីច្បាប់ការងារម៉េចផង ហើយខ្ញុំបានពន្យល់ថា ហ្នឹងច្បាប់ត្រូវតែ កាលណាយើងប្រើគេ ឲ្យលុយគេ គេបុគ្គលិកយើងហើយយើងអនុវត្តតាមច្បាប់ គាត់នៅតែចចេះថា អត់មានច្បាប់ឯណាៗ បានន័យថាគាត់អត់យល់ច្បាប់ ទី២ គាត់អះអាងថាគាត់មានមិត្តភក្តិតុលាការ គាត់មានមិត្តភក្តិ ឈឹម ផលវរុន ទៅពន្យល់គាត់ច្រើនអ៊ីចឹងទៅ គាត់ជឿតែគេ» ។
សូមបញ្ជាក់ថា នៅថ្ងៃនេះដែរ លោក ម៉ម សូណង់ដូ បានចេញលិខិតបញ្ឈប់បុគ្គលិកម្នាក់ទៀត គឺលោក ធឿន ធា តួនាទីជាអ្នកចុះឈ្មោះនៅសមាគមអ្នកប្រជាធិបតេយ្យ ដោយចោទថា មិនគោរពម៉ោងការងារ និងឈប់សម្រាកដោយមិនមានការអនុញ្ញាត ។
លោក អាត់ ធន់ បានអះអាងថា លោកព្យាយាមសម្របសម្រួលវិវាទនេះបីដងមកហើយក្នុងខែកុម្ភៈ ឆ្នាំ២០១៥នេះ តែការសម្របសម្រួលនោះមិនទទួលបានលទ្ធផលជាផ្លែផ្កានោះទេ ព្រោះប្រធានវិទ្យុរូបនេះមិនបន្ទន់ឥរិយាបថ ហើយបែរជាទៅអញ្ជើញអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាគឺលោក ឈឹម ផលវរុន ឲ្យជួយបញ្ចុះបញ្ចូលបុគ្គលិកទាំងអស់នោះកុំឲ្យធ្វើកូដកម្មតែបរាជ័យ ៕
សូមសរសេរមកលោក ថោ ស៊ី ណា តាមរយៈ sina@vodhotnews.com
4 comments:
Yang Mech Touv Heuy Mam Sonando Euy !!
Kha Eng Kha Ang Choss Leung Touv Tror Kdor Ah KanTorb Phal Phi Run Chkoy !!
Hah Hah Hess Hess Heh Heh !!!
Khmerization please pay attention to cnrp followers. ..they do not have conscientious. ...they realy don't have conscience at all this . Thise type of people are lower education, less income and not smart.no vision to follow .rigth? Most entrepreneurs who lack of consciousness they not last longer than three years.right?Now you clearly see how harmful if you spread thise negative germs. ? Aren't you? . ..Please stop ruining our nation by supporting naive. ..khmerization be part of constructive and eliminate naive step by step if you realy want to rescue khmer nation. ..In contrary people on active consciousness are diligence, active, smart, visionary ,and richer than anyon else...rRight. ? Aren't they. ? Please khmerization you shall blame yourself for being stuck with flawless naive for so long. ..?..Mike
East Timor was lose because of naive extremists Indonesian , right? .and all middle east. Yemen, Syria, Tunesi, Libya, Ukraine. ...etc. in the whole Arab world was lose to naive ultra emotional people who love to make things difficult. .Rigth. ? And if you can't identify kem sok svar or raincy boths make a huge mess please see for yourself any cnrp zealous believer near you how they treat their kids. wife. Aren't they live from pay check to pay check. .. Terrible. Right. ? Aren't they. ?...khmerization if you can't move to the right side you must influenced cnrp or community khmer for more positive. ..Mike.
ល្អណាស់ចេះមើលឃើញសង្រ្គោះជាតិមាន ហុស តែខ្លួនឯងវិញ ហេតុអីក៍ដូចជាមិនស្រួលដែរ បែបចង់ឲ្យអ្នកធ្វើការទាំងនោះផឹកតែទឹក ទេដឹង ហា ហា ហា ពាក្យចាស់ថា ចង្អុលគេតែម្រាមមួយតែ តែបកមកខ្លួនឯងវិញនោះ តើប៉ុន្មានទៅលោកតា?????????????????
Post a Comment