ប្រធានក្រុមជំនុំជម្រះនៃតុលាការកំពូល សម្រេចភ្លាមៗនៅព្រឹកថ្ងៃទី១១ មីនា មិនអនុញ្ញាតឲ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណរ៉ា និងសកម្មជនបក្សមួយរូបទៀត គឺលោក អ៊ុក ពេជ្រសំណាង បាននៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់មេធាវីទេ។
អង្គការមិនមែនរដ្ឋាភិបាល ដែលឃ្លាំមើលការប្រកាសសាលដីកាសុំនៅក្រៅឃុំ ចាត់ទុកថា រដ្ឋាភិបាលនៅតែបន្តលូកដៃចូលកិច្ចការរបស់តុលាការ និងជាចំណាត់ការធ្វើឡើងស្ថិតក្រោមឥទ្ធិពលនយោបាយរបស់គណបក្សកាន់អំណាច។
លោក មាជ សុវណ្ណរ៉ា បានសម្រកទឹកភ្នែកក្រោយពីដឹងថា បណ្ដឹងសាទុក្ខ សុំនៅក្រៅឃុំ មិនត្រូវបានតុលាការអនុញ្ញាតដូចការស្នើសុំរបស់មេធាវី។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក ឃឹម ប៉ុណ្ណ បានសម្រេចភ្លាមៗ ច្រានចោលការស្នើសុំនៅក្រៅឃុំរបស់លោក មាជ សុវណ្ណរ៉ា និងលោក អ៊ុក ពេជ្រសំណាង តាមរយៈការអានសាលដីកាដោយចៅក្រមលោក អឿង សៀង ក្នុងរយៈពេលមិនដល់ ២០នាទីផង។
ពាក់ព័ន្ធរឿងនេះ ទាំងមេធាវីការពារក្ដីឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ និងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល សុទ្ធតែបានអះអាងថា ការបដិសេធមិនឲ្យនៅក្រៅឃុំនេះ ធ្វើឡើងដោយតក់ក្រហល់ និងពុំបានបញ្ជាក់ពីមូលហេតុអ្វីពិតប្រាកដឡើយ។
លោក មាជ សុណ្ណរ៉ា ឲ្យដឹងក្រោយចេញពីបន្ទប់ពីប្រកាសសាលដីការួច កាលពីព្រឹកថ្ងៃទី១១ ខែមីនា ថា លោកពិតជាអស់សង្ឃឹមចំពោះសេចក្ដីសម្រេចរបស់តុលាការនៅពេលនេះ។លោកយល់ឃើញថា ការតស៊ូមតិដើម្បីទាមទារសិទ្ធិសេរីភាពដោយអហិង្សា និងសេចក្ដីថ្លៃថ្នូរ បែរជាត្រូវបានតុលាការចោទប្រកាន់ថា ជាអ្នកដឹកនាំធ្វើកុប្បកម្មទៅវិញ។
លោក មាជ សុវណ្ណរ៉ា បន្តថា៖ «វាអយុត្តិធម៌ ព្រោះយើងជាអ្នកនយោបាយ ហើយទីបំផុតយើងចាញ់ទាំងឧក្រិដ្ឋជនទៅទៀត ដែលឧក្រិដ្ឋជនទីបំផុតមានការលើកលែងទោស ហើយយើងអ្នកនយោបាយ ហើយយើងមានគុណធម៌។ ខ្ញុំនិយាយអ៊ីចេះ អប់រំមនុស្សឲ្យចេះស្រលាញ់គ្នា ឲ្យចេះរួបរួមគ្នា»។
លោក មាជ សុណ្ណរ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោមបទចោទថា ជាអ្នកដឹកនាំកុប្បកម្ម និងបង្កឲ្យមានហិង្សានៅក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ២០១៤។ ជាមួយគ្នានេះ នៅមានសកម្មជនគណបក្ស ១០នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងដូចគ្នានេះដែរក្នុងថ្ងៃបន្តបន្ទាប់។
លោក អ៊ុក ពេជ្រសំណាង សកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលបដិសេធសំណើសុំនៅក្រៅឃុំក្នុងថ្ងៃជាមួយលោក មាជ សុវណ្ណរ៉ា ដែរនោះថ្លែងថា លោកពុំបានប្រព្រឹត្តបទល្មើសដូចការចោទរបស់តុលាការទេ។ លោកបញ្ជាក់ក្រោយចេញពីបន្ទប់ប្រកាសសាលដីកាថា វាជារឿងអយុត្តិធម៌សម្រាប់រូបលោក និងសកម្មជនដទៃទៀតរបស់គណបក្សសង្គ្រោះជាតិ ដែលតុលាការធ្វើសេចក្ដីសម្រេចមិនផ្អែកលើអង្គហេតុឲ្យបានត្រឹមត្រូវ។
លោក ជូង ជូងី មេធាវីការពារក្ដីឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ការច្រានចោលមិនឲ្យកូនក្ដីរបស់ខ្លួនបាននៅក្រៅដូចការស្នើសុំនេះ គឺជាមន្ទិលសង្ស័យមួយថ្មីទៀត ហើយកាន់តែច្បាស់ថា សំណុំរឿងមួយនេះ គឺកំពុងរងសម្ពាធពីឥទ្ធិពលនយោបាយនៃគណបក្សគ្រប់គ្រងអំណាច៖ «អ៊ីចឹងអំពើល្អរបស់គាត់ធ្វើ បែរជាគាត់ទទួលរងអយុត្តិធម៌តាមរយៈតុលាការទៅវិញ។ អ៊ីចឹងខ្ញុំមានការសោកស្ដាយ»។
ទាក់ទងបញ្ហានេះដែរ អនុប្រធានស៊ើបអង្កេតនៃសមាគមអាដហុក (Adhoc) លោក ណៃ វ៉ង់ដា ដែលឃ្លាំមើលពីនីតិវិធីនេះ យល់ឃើញថា ការសម្រេចនេះ គឺបានផ្ដល់ភាពអយុត្តិធម៌មួយជាន់បន្ថែមទៀត ចំពោះសកម្មជនគណបក្សសង្គ្រោះជាតិ។
លោកបន្តថា ព្រឹត្តិការណ៍ជាក់ស្ដែង អ្នកដែលគួរចាប់ខ្លួន និងចោទប្រកាន់គឺពុំមែនជាសកម្មជនទាំងនេះ ពោលគឺអាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋឯណោះទៅវិញទេ៖ «នាំឲ្យមានអំពើហិង្សានៅទីលាននេះគឺ យើងជាអ្នកសង្កេតការណ៍ផ្ទាល់នៅទីលាននោះ យើងមិនបានឃើញលោក មាជ សុណ្ណរ៉ា បញ្ជាឬ ក៏ដឹកនាំឲ្យវ៉ៃប្រហារទៅលើសន្តិសុខទេ។ ប៉ុន្តែអ្វីដែលយើងសង្កេតឃើញនោះគឺសន្តិសុខទៅវិញ ដែលជាអ្នកវាយទៅលើមហាជននោះ»។
មេធាវីការពារក្ដីឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ គឺលោក ជូង ជូងី អះអាងថា រហូតមកដល់ពេលនេះ គឺពុំមានជម្រើសអ្វីថ្មីទៀតនោះទេ ក្រៅពីត្រូវរង់ចាំជជែកដេញដោលលើអង្គសេចក្ដីដែលត្រូវកំណត់ពេលវេលាជាថ្មីទៀត ដោយសាលាដំបូងរាជធានីភ្នំពេញ៕
1 comment:
Begin of Drgunzet's comment.
Oooooh, how come CNRP is so quiet about Sovannara?
See it happened again. I watched a Youtube clip reported by Yung Khemara. In the clip, Sam Rainy was shown to jump up and down in a frenzy, whirling his arms to encourage his followers to go out and demonstrate.
So, his followers went out and demonstrated. Many got beaten, some got shot by rumored hidden snipers who wanted to kill the protesters. (The Cambodian police were ordered to use only rubber bullets and blanks to scare away the protesters.)
Trust me, if the Cambodian police were using real ammo, many protesters will die, in the hundreds, not 4.)
But then Sam Rainsy and Kem Sokha made a deal with CPP. Both of them got position, titles, money while Sovannara is rotting in jail.
Remember years ago, Sam Rainsy took the Cambodian farmers to the border and pointed them to the illegal post. He "talked" to the farmers. Then the farmers uproot the stakes.
The Cambodian put the farmers into jail and also charged Sam Rainsy. But he ran away, back to France. Sam Rainsy never went to jail, or took a baton in the beating. He "talked" others into doing things for him and ran away, left others to rot in jail for him.
I cannot believe you folks are that stupid.
Personally I think Mr. Hun Sen is a great leader. But that teenager gal Thy Sovantha made a valid point, "We do not know if CNRP will be actually better than CPP, but it has been a long time under CPP. It's time for a change."
Change is good. At some American companies, they changed the color of the office neon lights every 3-4 years from slightly blue, to slightly yellow or pink. And they saw an increase in productivity.
But please, don't change leadership from Mr. Hun Sen to the horrible Sam Rainy. I bet Thy Sovantha is a much better leader than Sam Rainsy.
I would be a superior politician than Sam Rainsy. For example, Sam Rainsy expressed his opinion: Mr. Obama should not visit Cambodia, citing such act would endorse Mr. Hun Sen. That's very stupid and rude. How dare a no-name person tell a leader of a super power what to do, especially Khmer is a crappy race and Cambodia is horrible and sad country.
I would have said it in a more humble way, try this: "I am so hagpy Mr. Obama to visit Cambodia. This will increase visibility, help, investment to the poor people of Cambodia. I only wish to ask his excellency to also use the opportunity to influence the current Cambodian government to better [insert your political spin here]. I am so concern CPP will use your visit as an endorsement."
So, the difference between Sam Rainsy and I is:
_ Sam Rainsy accused Mr. Obama for endorsing CPP. Mr. Obama will not like Sam Rainsy.
_ I would CPP for trying to use Mr. Obama's prestige to gain more influence. So, this is an indirect compliment I give to Mr. Obama (oh yes, you are the prestigious leader of the super power in the world. Others can feel your power radiating out just by sitting around you.)
In conclusion, Khmer race is naturally stupid and rude. They have a talent to piss off others. lol...even an ordinary citizen like me can out smart the leader of CNRP.
-Drgunzet-
Post a Comment