A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 13 March 2015

Rights Group: Big Brands Should Fight Cambodian Labor Abuse HRW៖ ការ​រំលោភ​សិទ្ធិ​កម្មករ​ដោយ​ថៅកែ​រោងចក្រ​នៅ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ

PHNOM PENH, Cambodia — Mar 11, 2015,

Leading clothing retailers such as Gap and H&M need to help alleviate labor abuses at factories in Cambodia that manufacture their products, a human rights organization said.
New York-based Human Rights Watch said in a report released Thursday that a special program to safeguard workers' interests instituted by the U.N.'s International Labor Organization is subject to evasion that leaves factory employees vulnerable to unhealthy working conditions and unfair pay and benefits.
The 140-page report, "Work Faster or Get Out: Labor Rights Abuses in Cambodia's Garment Industry," said factors behind the problem include flaws in the ILO's oversight program and a failure by Cambodian officials to enforce existing labor laws and standards, partly due to corruption.
It said its report was based on interviews with more than 340 people, including 270 workers from 73 factories in Phnom Penh and nearby provinces.
"The Cambodian government should take swift measures to reverse its terrible record of enforcing its labor laws and protect workers from abuse," Aruna Kashyap, a researcher at Human Rights Watch, said in a statement. "These global apparel brands are household names. They have a lot of leverage, and can and should do more to ensure their contracts with garment factories are not contributing to labor rights abuses."
Cambodia's garment and textile exports for 2013 totaled $4.96 billion, roughly three-quarters of all the country's exports, with the figure increasing to an estimated $5.7 billion last year, says the report. The industry employs an estimated 700,000 workers, about 90 percent of them women.

Production for major international brands is carried out by contractors whose export licenses are contingent on allowing inspections and reporting under a 14-year-old scheme worked out with the ILO called Better Factories Cambodia. The program has since been used in other developing nations to encourage good labor practices while promoting economic growth.
But the report echoes previous criticisms that the Cambodian program fails to curb significant labor rights abuses, including "forced overtime and retaliation against those who sought exemption from overtime, lack of rest breaks, denial of sick leave, use of underage child labor, and the use of union-busting strategies to thwart independent unions."
It said the use of short-term contracts made it easier to fire and control workers, while poor government inspections and enforcement, and aggressive tactics against independent unions, made it difficult for workers to assert their rights.
A major source of the problems, the report said, was the generally unmonitored use of subcontractors — without the knowledge or agreement of the big brand companies — particularly because such establishments are not covered by the Better Factories Cambodia inspections.
Human Rights Watch says about 200 apparel brands source from Cambodia, adding it was in contact with six brands, of which Adidas, Gap, and H&M "seriously discussed their efforts to address the problems found."
កម្មករ បាតុកម្ម ៦១០
កម្មករ​ប្រមូល​ផ្ដុំ​គ្នា​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី មុខ​ក្រសួង​ការងារ ទាមទារ​សុំ​ឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៣។
RFA/Mom Sophon
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) នៅ​ថ្ងៃ​ទី​១២ ខែ​មីនា បញ្ចេញ​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា។
យូមែន រ៉ៃត៍ វ៉ច្ឆ មើល​ឃើញ​ថា ការ​រំលោភ​សិទ្ធិ​កម្មករ​ដោយ​ថៅកែ​រោងចក្រ នៅ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។ ចំណែក​រដ្ឋាភិបាល​វិញ ក៏​មិន​ទាន់​បាន​ចាត់​វិធានការ​ពេញ​លេញ ដើម្បី​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​កម្មករ​នៅ​ឡើយ។
របាយការណ៍​ដែល យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ចេញ​ឲ្យ​ដឹង​ជា​សាធារណៈ​នៅ​ពេល​នេះ មាន​ចំណង​ជើង​ថា ធ្វើ​ការ​កាន់​តែ​លឿន ឬ​ដើរ​ចេញ។ របាយការណ៍​ជា​ភាសា​អង់គ្លេស​កម្រាស់​ប្រមាណ ១៤០​ទំព័រ​នេះ ត្រូវ​បាន​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) និង​មន្ត្រី​ស្រាវជ្រាវ​ជាន់​ខ្ពស់​សិទ្ធិ​នារី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ អ្នកស្រី អារូណា ខាសយ៉ាប (Aruna Kashyab) ជា​អ្នក​ធ្វើ​សន្និសីទ​កាសែត​ប្រកាស​ផ្សព្វផ្សាយ។
របាយការណ៍​សិក្សា​ធ្វើ​ឡើង​ចន្លោះ​ពី​ខែ​តុលា ឆ្នាំ​២០១៣ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៥ និង​បាន​ធ្វើ​ការ​សម្ភាស​ទៅ​លើ​មនុស្ស​ប្រមាណ ៣៤០​នាក់ ដែល​ក្នុង​នោះ​ភាគ​ច្រើន​ជា​កម្មករ​រោងចក្រ​កាត់​ដេរ បង្ហាញ​ថា ការ​រំលោភ​សិទ្ធិ​ការងារ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា បាន​កើត​ឡើង​ទាំង​ក្នុង​រោងចក្រ​មាន​ទិសដៅ​នាំ​ចេញ និង​ក្នុង​រោងចក្រ​ម៉ៅការ។
ការ​រំលោភ​សិទ្ធិ​ការងារ​ទាំង​នោះ​រួម​មាន ការ​ធ្វើ​ការ​បន្ថែម​ម៉ោង​ដោយ​បង្ខំ ការ​សងសឹក​ប្រឆាំង​អ្នក​មិន​ព្រម​ធ្វើ​ការ​បន្ថែម​ម៉ោង កង្វះ​ពេលវេលា​សម្រាក​ចន្លោះ​ម៉ោង​ធ្វើ​ការ ការ​បដិសេធ​មិន​ឲ្យ​ឈប់​សម្រាក​ពេល​ឈឺ ការ​ប្រើប្រាស់​មនុស្ស​មិន​គ្រប់​អាយុ​ឲ្យ​ធ្វើ​ការ ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​បំបែក​សហជីព ដើម្បី​ទប់ទល់​ជាមួយ​សហជីព​ឯករាជ្យ ការ​រើសអើង​ចំពោះ​កម្មការិនី​មាន​ផ្ទៃ​ពោះ ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្លូវ​ភេទ និង​ការ​បដិសេធ​អត្ថប្រយោជន៍​ក្នុង​ពេល​មាតុភាព ជាដើម។
ចំពោះ​ការ​រំលោភ​សិទ្ធិ​ការងារ​កម្មករ​នេះ របាយការណ៍​សិក្សា​ដែល​បាន​សម្ភាស​កម្មករ​មក​ពី​រោងចក្រ​ជាង ៧០ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ស្ពឺ កំពង់ចាម និង​ខេត្ត​ព្រៃវែង លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា មាន​កាតព្វកិច្ច​ក្នុង​ការ​ធានា​ការ​គោរព​សិទ្ធិ​របស់​កម្មករ និង​ធានា​ថា នៅ​ពេល​ដែល​មាន​ការ​រំលោភ​បំពាន​កើត​ឡើង បញ្ហា​របស់​ពួក​គេ​ត្រូវ​ទទួល​បាន​ការ​ដោះស្រាយ។
យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​បន្ត​ថា ក្នុង​ឆ្នាំ​២០១៤ ក្រសួង​ការងារ បាន​បង្កើត​ក្រុម​អធិការកិច្ច​ការងារ​ចម្រុះ ដើម្បី​ធ្វើ​អធិការកិច្ច ឬ​ត្រួត​ពិនិត្យ​ទៅ​លើ​ដំណើរ​ការ​នៅ​តាម​បណ្ដា​រោងចក្រ​នានា។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អង្គការ​មួយ​នេះ​កត់​សម្គាល់​ថា អធិការដ្ឋាន​ការងារ​កម្ពុជា នៅ​តែ​គ្មាន​ប្រសិទ្ធភាព និង​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជាច្រើន។
ទាក់ទង​បញ្ហា​ពុក​រលួយ​នេះ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នា​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា-អាល្លឺម៉ង់ ក្នុង​ទីក្រុង​ភ្នំពេញ នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន មាន​ប្រសាសន៍​ថា បញ្ហា គឺ​នៅ​ត្រង់​ក្រសួង​ការងារ មិន​បាន​បំពេញ​ការងារ​របស់​ខ្លួន ក្នុង​ការ​ជំរុញ​ឲ្យ​រោងចក្រ​អនុវត្ត​ច្បាប់​ការងារ​កម្ពុជា ឲ្យ​បាន​ពេញលេញ។ លោក​ថា ការ​ខកខាន​នេះ គឺ​ដោយសារ​មាន​ការ​ប្រតិបត្តិ​ប្រព័ន្ធ​ស្រោម​សំបុត្រ៖ «យើង​មាន​អ្នក​អធិការកិច្ច​រាប់​ពាន់​ចន្លោះ​ពី​ឆ្នាំ​២០១១ ដល់​២០១៣ ប៉ុន្តែ​មាន​រោងចក្រ​ចំនួន​១០ ប៉ុណ្ណោះ ដែល​ត្រូវ​គេ​រក​ឃើញ​ថា​មាន​កំហុស ហើយ​ផាក​ពិន័យ វា​មើល​ទៅ​មិន​គ្រប់គ្រាន់​ឡើយ ដែល​ធ្វើ​ឲ្យ​យើង​ចោទ​សួរ​ខ្លួន​ឯង​អំពី​ការងារ​របស់​ក្រសួង​ការងារ ដើម្បី​ជំរុញ​ការ​អនុវត្ត​ច្បាប់​ការងារ​កម្ពុជា។ ពួក​គេ​បន្ត​យក​លេស​អំពី​កង្វះ​សមត្ថភាព ឬ​ថា​គ្មាន​អ្នក​ត្រួត​ពិនិត្យ​គ្រប់គ្រាន់។ ខ្ញុំ​គិត​ថា វា​ជា​បញ្ហា​មួយ​ហើយ ប៉ុន្តែ​បញ្ហា​សំខាន់​នោះ គឺ​រដ្ឋាភិបាល​ខ្វះ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ចាត់​វិធានការ​ប្រឆាំង​នឹង​រោងចក្រ​ដែល​រំលោភ​សិទ្ធិ​កម្មករ វា​ងាយ​ស្រួល​សម្រាប់​ក្រសួង​ការងារ ក្នុង​ការ​យក​លុយ​ជាង​ការ​ជំរុញ​ការ​អនុវត្ត​ច្បាប់​ការងារ»
លោក ហ្វីល រ៉ូបឺតសុន ក៏​សង្ឃឹម​ដែរ​ថា របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ នឹង​ដាស់​រដ្ឋាភិបាល​ឲ្យ​ភ្ញាក់​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​កម្មករ។
ចំណែក​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ដែល​ចូលរួម​ស្តាប់​សន្និសីទ​កាសែត​ដែរ​នោះ មាន​ប្រសាសន៍​ថា របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ជា​របាយការណ៍​ច្បាស់លាស់ ហើយ​ថា បញ្ហា​ដែល​លើក​ឡើង​ក្នុង​របាយការណ៍ គឺ​ដូច​ទៅ​នឹង​អ្វី​ដែល​សហជីព​កំពុង​ជួប​ប្រទះ។ ស្រដៀង​ទៅ​នឹង លោក ហ្វីល រ៉ូបឺតសុន លោក ប៉ាវ ស៊ីណា យល់​ថា អំពើ​ពុក​រលួយ គឺ​ជា​កត្តា​ដែល​បង្អាក់​ដល់​ការ​ជំរុញ​ការ​អនុវត្ត​ច្បាប់​ការងារ​នៅ​កម្ពុជា។
យ៉ាង​ណា​ក៏ដោយ យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ថា ការ​ទទួល​ខុស​ត្រូវ​ចម្បង​ដើម្បី​កែលំអ​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​កម្ពុជា គឺ​នៅ​តែ​ជា​ការងារ​របស់​រដ្ឋាភិបាល៕

No comments: