គេហទំព័របរទេសបានចុះផ្សាយឲ្យដឹងថា នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០១៥នេះ តុលាការឧក្រិដ្ឋកម្មនៃព្រះរាជាណាចក្រថៃ បានសម្រេចផ្តន្ទាទោសទៅលើឪពុក-ម្តាយអតីតមហេសីរាជទាយាទថៃ Srirasmi ដាក់ពន្ធនាគារកំណត់២ឆ្នាំ០៦ខែក្នុងម្នាក់ៗ ពីបទពុករលួយ ប្រមាថប៉ះពាល់បង្ខូចកេរ្តិ៍លើស្ថាប័នព្រះមហាក្សត្រថៃ ។
ឪពុក-ម្តាយរបស់អតីតម្ចាស់ក្សត្រី Srirasmi មហេសីនៃរាជទាយាទថៃ គឺព្រះអង្គម្ចាស់ Moha Vajiralongkorn ដែលទទួលរងការផ្តន្ទាទោសដាក់ពន្ធនាគារពីសំណាក់តុលាការឧក្រិដ្ឋកម្មនោះ គឺលោក Apiruj Suwadee អាយុ៧២ឆ្នាំ និងលោកស្រីជាភរិយាឈ្មោះ Wanthanee Suwadee អាយុ៦៦ឆ្នាំ ក្រោមការចោទប្រកាន់ពីបទអាងអំណាចសែរាជវង្ស ប្រព្រឹត្តពុករលួយប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រថៃដ៏មានអំណាច ។
មានក្រុមគ្រួសារសាច់ញាតិរបស់អតីតម្ចាស់ក្សត្រី Srirasmi ជាច្រើននាក់បានទទួលរងនូវការកាត់ទោសពីបទប្រព្រឹត្តអំពើពុករលួយ ដោយអាងអំណាចសែរាជវង្សអស់រយៈពេលប្រមាណ១២ឆ្នាំ ក្នុងឋានៈជាអតីតមហេសីរាជទាយាទថៃ Moha Vajiralongkorn តែត្រូវបានដកហូតគោរមងារ និងលែងលះគ្នាវិញកាលពីចុងឆ្នាំ២០១៤ ក្រោយពីមានការបែកធ្លាយរឿងអាស្រូវពុករលួយ ។ តួយ៉ាងលោកស្រី Sudathip Muangnuan ជាអតីតបងស្រីថ្លៃទាយាទថៃ ត្រូវទទួលរងការកាត់ទោសដាក់ពន្ធនាគារកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្មាំ២០១៥ កំណត់២ឆ្នាំ០៦ខែ ពីបទពុករលួយលើការផ្គត់ផ្គង់ផលិតផលសេវាដល់រាជវាំងមានតម្លៃថ្លៃជាងទីផ្សារសេរីអស់រយៈពេល១២ឆ្នាំកន្លងទៅ ៕
The parents of a former Thai princess have been sentenced to two-and-a-half years in prison after pleading guilty to defaming the monarchy.
The parents of Srirasmi Suwadee, who was recently divorced from Crown Prince Maha Vajiralongkorn, admitted misusing their royal connections 12 years ago.
Since last year, nine of Ms Srirasmi's relatives have been arrested.
Thailand's royal family is protected by some of the strictest lese majeste laws in the world.
The army staged a coup last year, and have since ramped up the use of lese majeste.
The law prohibits any negative comments about the king, queen, heir or regent. It carries a maximum sentence of 15 years in prison.
Media organisations cannot report the full details of any case without risking prosecution under the law.
Critics say the law restricts free speech and is used as a tool to silence political opposition.
On Wednesday, a court sentenced Apiruj Suwadee, 72, and his wife Wanthanee, 66, for insulting the royal family, lodging a malicious claim and asking authorities to file false charges against their neighbour in 2003.
Ms Srirasmi gave up all her royal titles last December.
Various members of her family, including her sister and two brothers, have now been convicted and jailed for lese majeste.
No comments:
Post a Comment