A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 10 March 2015

National and international organizations say the new election law infringes the basic human rights ​អង្គការ​ជាតិ និង​អន្តរជាតិថា​សេចក្តីព្រាង​ច្បាប់​បោះឆ្នោត​ថ្មី ប៉ះពាល់​ដល់​សិទ្ធិ​មូលដ្ឋាន​​

ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃអង្គារ ទី10 មិនា 2015, ​

ស្តាប់សំឡេង៖​

ចម្លងទុក
​ក្រុមមន្ត្រី​អង្គការសហប្រជាជាតិ និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា ភាគច្រើន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​សេចក្តី​ព្រាង​សេចក្តីស្នើច្បាប់​បោះឆ្នោត​ថ្មី ដោយ​មើលឃើញ​ថា ច្បាប់​នេះ​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ប៉ះពាល់​ដល់​ស្តង់ដា​សិទ្ធិមនុស្ស​អន្តរជាតិ​។​
​ការព្រួយបារម្ភ​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​សេចក្ដី​ព្រាង​សេចក្ដីស្នើច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​គណៈកម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត និង​សេចក្ដីព្រាង​សេចក្ដីស្នើច្បាប់​ស្ដីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កាល​ពី​ម្សិលមិញ បើ​ទោះ​ជា​សង្គម​ស៊ីវិល​ភាគច្រើន​មិន​ចូលរួម​យោបល់​។​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ លោក សូរិយា ស៊ូ​ប៊ែ​ឌី ចុះ​ថ្ងៃ​ទី​៩ ខែ​មីនា​នេះ ឲ្យដឹងថា លោក​ស្វាគមន៍​ចំពោះ​ការសម្រេចចិត្ត​ឲ្យមាន​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជា​សាធារណៈ​លើ​សេចក្តីព្រាងច្បាប់​នេះ​។ តែ​លោក​ថា បក្ស​ទាំងពីរ​ដែល​អ្នក​បង្កើត​ច្បាប់​នេះ​មិន​ត្រូវ​ចរចា​ឆ្ងាយ​ពី​ស្តង់ដា​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​នោះទេ​។ លោក​មានប្រសាសន៍ថា​«​ដំណើរការ​ពិគ្រោះ​យោបល់​នេះ​ត្រូវតែ​បន្ត​ជាមួយ​នឹង​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ឱ្យ​អស់អ្នក​ដែល​ពាក់ព័ន្ធ​បាន​ជជែក​ពិភាក្សា​ឬ​ផ្តល់​អនុសាសន៍​មួយចំនួន​ក្នុង​ច្បាប់​នេះ មុន​ពេល​បន្តដំណើរ​ទៅ​ឲ្យ​សភា​អនុម័ត​»​។​
​នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា បន្ទាប់ពី​បាន​អាន​ច្បាប់បោះឆ្នោត​ថ្មី​នេះ ឃើញថា​មាន​មាត្រា​មួយចំនួន​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ដាក់​កំហិត​លើ​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​ក្នុង​សម្តែង​មតិ​។ លោកស្រី​សង្ឃឹមថា បក្ស​ទាំងពីរ​នឹង​ពិចារណា​រៀបចំ​ឲ្យមាន​កិច្ចពិភាក្សា​ថ្មី​មួយទៀត និង​ទទួលយក​អនុសាសន៍​សង្គម​ស៊ីវិល​ក្នុង​ការកែលម្អ​ច្បាប់​នេះ​ឲ្យមាន​គុណភាព បើ​ពុំនោះ​ទេ សង្គម​ស៊ីវិល នឹង​ស្នើ​ទៅ​ឧត្តមស្នងការ​សហប្រជាជាតិ​ឲ្យ​បកស្រាយ​ច្បាប់​នេះ​។ លោកស្រី​មាន​ប្រសាសន៍ថា «​ខ្ញុំ​ចាប់​អារម្មណ៍​ចំពោះ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ នគរបាលជាតិ មន្ត្រី​តុលាការ ដែល​តួនាទី​គាត់​ត្រូវតែ​ដាច់​ឆ្ងាយ​ពី​នយោបាយ​នេះ បែរ​ជា​គាត់​អាច​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការឃោសនា​សម្រាប់​គណបក្ស​ណាមួយ​ហ្នឹង ក្នុង​ក្របខ័ណ្ឌ​ថា​គាត់​ធ្វើការ​ក្រៅ​ម៉ោង​។ កន្លែង​នេះ​គឺជា​ចំណុច​មួយ​ដែល​គួរឲ្យ​ចាប់​អារម្មណ៍មែនទែន ព្រោះថា​ថ្មីៗ​នេះ​យើង​ឃើញថា គណបក្ស​ប្រជាជន​កម្ពុជា​គាត់​ដាក់បញ្ចូល​នូវ​មន្ត្រី​យោធា និង តុលាការ​ហ្នឹង​ចូលទៅ​ក្នុង​តួនាទី​សំខាន់​នៃ​គណបក្ស ដែល​នេះ​ជា​ចំណុច​មួយ​ដែល​គួរឲ្យ​គ្រោះថ្នាក់​»​។​

​ប្រធាន​ក្រុម​ការងារ​កំណែទម្រង់​ច្បាប់បោះឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន មានប្រសាសន៍ថា ក្នុង​សេចក្តីស្នើច្បាប់​បោះឆ្នោត​ថ្មី​នេះ មិនមែន​រឹតបណ្តឹង​សង្គម​ស៊ីវិល​ទាំងស្រុង​នោះ​ទេ គឺ​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​អាច​រិះគន់​ទៅ​លើ​យន្តការ ឬ​នីតិវិធី​នូវ​អ្វី​ដែល​សង្គម​ស៊ីវិល​រកឃើញថា​មាន​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។ តែ​លោក​ថា សង្គម​ស៊ីវិវល​មិន​អនុញ្ញាត​ឲ្យ​យក​ទី​តាំង​របស់​ខ្លួន​សម្រាប់​ឃោសនាបោះឆ្នោត មិន​ត្រូវ​ចេញ​ថ្លៃ​សោហ៊ុយ​ជួយ​អង្គការ​សង្គម​ស៊ីវិល និង​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ​ឃោសនា​ឲ្យ​បក្ស​នោះ​ទេ​។ លោក​មានប្រសាសន៍ថា «​ហើយ​ដោយឡែក ចំពោះ​ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល​គឺ​គេ​មិន​បិទ​សិទ្ធិ​ទេ គេ​ត្រូវ​បាន​គោរព នៅក្នុង​ច្បាប់​ហ្នឹង​ក៏​បាន​ចែង​អំពី​ការ​មិន​ត្រូវ​រារាំង​ដល់​សិទ្ធិ​នៃ​ការបញ្ចេញ​មតិ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​ហ្នឹង​ដែរ​។ ដូច្នេះ​ខ្ញុំ​យល់ឃើញថា វា​ហាក់បីដូចជា​មាន​ការធានា​មួយ​គ្រាន់បើ​ដែរ ខុស​ពី​មុន​ដែល​អង្គការ​សង្គម​ស៊ីវិល​លោក​មាន​ការព្រួយបារម្ភ​»​។​
​សមាជិក​ក្រុម​ការ​កំណែទម្រង់​ច្បាប់បោះឆ្នោត លោក កើត រិទ្ធិ មានប្រសាសន៍ថា លោក​សោកស្តាយ​ដែល​សង្គម​ស៊ីវិល​មួយចំនួន​មិន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ដែល​បក្ស​ទាំងពីរ​បាន​រៀបចំ​ឡើង ដើម្បី​ឲ្យ​សង្គម​ស៊ីវិល​ផ្តល់​ជា​អនុសាសន៍​នៅពេលនោះ​។ យ៉ាងនេះ​ក្តី​លោក​ថា ចំពោះ​ការស្នើ​ឲ្យមាន​ការ​រៀប​ចំ​កិច្ចពិភាក្សា​ថ្មី​មួយ​ទៀត​លើ​ច្បាប់​បោះឆ្នោត​នោះ អាស្រ័យ​លើ​ថ្នាក់​ដឹកនាំ​ជា​អ្នកសម្រេច​។ លោក​មានប្រសាសន៍ថា «NGO​មាន​ច្រើន​៤​ពាន់​NGO មិន​ចាំ​ថា​គាត់​ចូល​មិន​ចូល ប៉ិន​គ្រាន់​ថា​គាត់​មិន​ចូល​។ គាត់​ចង់​លើក​អី​លើក​ទៅ​ម្សិលមិញ​គេ​បើកចំហ​តើ ចូល​ទៅ​និយាយ​ក្នុង​ហ្នឹង​ទៅ ម៉េច​បាន​ធ្វើ​ក្រៅ​ឆាក​អញ្ចឹង​។ គេ​មាន​មូលដ្ឋាន គេ​បកស្រាយ គេ​ពន្យល់​គ្នា​ទៅវិញទៅមក បកស្រាយ​លើ​ទឡ្ហីករណ៍​មួយ​គំន​»​។ 
​ប៉ុន្តែ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​សាលា​ភូមិន្ទ​រដ្ឋបាល នៅថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា នឹង​មិន​ឲ្យមាន​ការពិគ្រោះ​យោបល់​បន្ថែមទៀត​លើ​សេចក្តីព្រា​ង​ច្បាប់​នេះ​ទេ​។ លោក​មានប្រសាសន៍ថា «​ក៏មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​គេ​ធ្វើ​ពហិការ ក៏​ប៉ុន្តែ​សួរ​ថា​ពហិការ​ហ្នឹង​គេ​ងាប់​អី​! គេ​មិន​ងាប់​ទេ រលូន​ទៅមុខ ហើយ​ឥឡូវ​ឮសូរ​បញ្ចេញ​សម្លេង​ថា បើ​សភា​ហៅ​ម្តងទៀត​គេ​នឹង​ទៅ​... គ្មាន​ពេល​ទេ​! ទៅ​ឬ​មិន​ទៅ​មិន​រឿង​អស់លោក​ឯង​ទេ​! វា​គ្មាន​អាណា​តម្រូវ​ចិត្ត​របស់​លោក​ឯង​ប៉ុន្មាន​អ្នក​ហ្នឹង​ទេ​។ អាហ្នឹង​ជា​ប្រភេទ​ជំងឺ​តួឯក បាត់​មុខ​គេ​វា​មិនសូវ​ល្បី​។ អើ​! បាត់​តែ​ម្តង​ទៅ​!»​។​
​យ៉ាងណាក៏ដោយ តំណាង​អង្គការ​សង្គម​ស៊ីវិល ចំនួន​៦០ មិន​គាំទ្រ​ចំពោះ​សេចក្ដី​ព្រាង​សេចក្ដីស្នើច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​គណៈកម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត និង​សេចក្ដីព្រាង សេចក្ដីស្នើច្បាប់​ស្ដីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ក្រុមការងារ​គណបក្ស​ទាំងពីរ បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ កាលពី​ថ្ងៃ​ទី ៩ ខែ មិនា នោះទេ​៕
សូមសរសេរ​មក​លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

2 comments:

Anonymous said...


The CNRP,

First of all, I want to remind you that you’ve ALREADY paid the thief CPP the price to get a fair NEC. You paid the price by allowing the loser Hun Sen won the election. That was a heavy price.

Why do you let the devil Hun Sen dictates the formation of the new NEC by agreeing to let the CPP ties your hands and Khmer people’s hands.

Here are some of the clauses that are detrimental to you and to Cambodia’s existence:

1- Allowing the Armed force to participate in the election’s campaign. The Armed force belongs to Cambodia, not to the CPP.

2- Prohibit people from chastising “Chor Luoch Cheat”.


3- Millions of Yuon have illegally crossed into Cambodia. Now, Khmer people cannot say anything bad about these Yuon. This is one more giant step toward the completion of the Vietnamization of Cambodia.

Why Vietnam does not want Khmer people to call them Yuon?
Because Yuon used to buried Khmer in the dirt and used Khmer’s heads to cook Tea. That’s why Yuon don’t want this bad history to linger and made Yuon look bad. And also Yuon stole Kampuchea Krom.

4- Confiscation of MP’s seat. So, in this next election, after the CPP cheats the election again, the CPP must shut its mouths.

5- Etc….

The CNRP,

How can you win the election and save Cambodia when you let this devil Hun Sen cut your arms already?

Do you know how to say NO to Ah Kbot Cheat Hun Sen’s demand ??

I say again, you have already paid the price to get a GOOD new NEC when you let the loser CPP won the election. You must stop giving in to Ah Hun Sen’s threat.

If you want to protest the new election law, this is the RIGHT TIME AND THE ONLY TIME that you can walk out of the National Assembly and Khmer people will support you and the International Community will understand your patriotic intention.

Bun Thoeun

Anonymous said...

Correction on #4

4- Confiscation of MP’s seat. So, in this next election, after the CPP cheats the election again, the CNRP must shut its mouths.

Bun Thoeun