A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 4 March 2015

Hun Sen's son-in-law appointed additional position as member of the Council of Financial Audit at the Interior Ministry [Hun Sen surrounded his main rival Sar Kheng with his loyalists!] កូនប្រសា​បុរស​ខ្លាំង​ដែល​ធ្វើ​ប៉ូលិស​ត្រូវ​បាន​តែងតាំង​មុខ​តំណែង​បន្ថែម​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​

Dy-Vichea-
Posted by  on March 2, 2015
លោក​ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​០១២៧៨​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ត្រូវជា​កូនប្រសា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​តែងតាំង​មុខ​តំណែង​ថ្មី​មួយទៀត​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​ តំណាង​ក្រសួងមហាផ្ទៃ​ តាម​សំណើ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ដោយ​អនុក្រឹត្យ​លេខ​១៦៦៧​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ក្រសួងមហាផ្ទៃ​ ។​
​អនុលោម​តាម​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៦០៧/០១៤​ ចុះ​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០០៧​នោះ​ បាន​តម្រូវ​ឲ្យ​មានការ​បង្កើត​ជា​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​មួយ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​មានមុខ​ងារ​ទទួល​របាយការណ៍​ប្រតិបត្តិការ​សង្ស័យ​ ប្រតិបត្តិការ​សាច់ប្រាក់​ដែល​ធ្វើ​ឡើង​ស្រប​តាម​មាត្រា​១២​នៃ​ច្បាប់​នេះ​ និង​ព័ត៌មាន​ស្តី​ពី​ការ​សង្ស័យ​នៃ​ការ​សម្អាត​ប្រាក់​ ឬ​ហិរញ្ញប្បទាន​ភេរវកម្ម​ដែល​ត្រូវ​បាន​ផ្ញើ​មក​ ព្រមទាំង​វិភាគ​និង​វាយតម្លៃ​នូវ​រាល់​របាយការណ៍​ប្រតិបត្តិការ​សង្ស័យ​ និង​ព័ត៌មាន​ពាក់ព័ន្ធ​ ដើម្បី​កំណត់​ពី​មូលដ្ឋាន​សម​ស្រប​ដែល​នាំ​ឲ្យ​ជឿជាក់​ថា​ បទល្មើស​សម្អាត​ប្រាក់​ ឬ​បទល្មើស​ហិរញ្ញប្បទាន​ភេរវកម្ម​បាន​កើតឡើង​ ហើយ​ក្នុង​ករណី​នេះ​បញ្ជូន​សំណុំរឿង​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ដើម្បី​ស៊ើបអង្កេត​ពី​បទល្មើស​…​។​ល​។​

​ក្នុង​ចំណោម​សមាសភាព​ក្រុមប្រឹក្សាភិបាល​សម្រាប់​ដឹកនាំ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​អាណត្តិ​ទី​៣​មាន​ចំនួន​៥​នាក់​នោះ​ គឺ​មាន​ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ តំណាង​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​តែងតាំង​ដោយ​អនុក្រឹត្យ​លេខ​៥៤៤​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៤​ ៕​

No comments: