A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 26 March 2015

Hun Sen's daughter and Sok An's son join ventures with tycoon Choeung Sopheap (Yeay Phu) [It's a conflict of interests] កូនស្រី​បុរស​ខ្លាំង​និង​កូនប្រុស​ឯកឧត្តម​ សុខ​ អាន​ ពង្រីក​បណ្តាញ​រកស៊ី​ជា​ប្រព័ន្ធ​ជាមួយ​សាច់ញាតិ​យាយ​ភូ​

Posted by  on March 26, 2015
កូនស្រី​បង្កើត​ទាំង​ពីរ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ និង​កូនប្រុស​បង្កើត​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​ជា​ដន្លងដងស្នែង​ជាមួយ​បុរស​ខ្លាំង​នោះ​ បាន​បើក​ក្រុមហ៊ុន​ពង្រីក​បណ្តាញ​រកស៊ី​ជា​ប្រព័ន្ធ​យ៉ាង​ធំ​ទូលំទូលាយ​ជាមួយ​សាច់ញាតិ​លោក​ជំទាវ​ ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​យាយ​ភូ​ ខណៈ​លោក​ជំទាវ​ ឧកញ៉ា​ ជឹ​ង​ សុភាព​ ជា​អនុប្រធាន​កាកបាទក្រហមកម្ពុជា​ និង​ត្រូវជា​ភរិយា​របស់​ឯកឧត្តម​ ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ គឺជា​ឈ្មួញ​ដ៏​ល្បីឈ្មោះ​ និង​ស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​របស់​បុរស​ខ្លាំង​បំផុត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។​
​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ អាយុ​៣៤​ឆ្នាំ​ (​ត្រូវជា​ភរិយា​របស់​លោក​ឧត្តមសេនីយ៍ឯក​ប៉ូលិស​ ឌី​ វិជ្ជា​ ដែល​ជា​កូនប្រុស​បង្កើត​របស់​សព​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ប៉ូលិស​ ហុ​ក​ ឡង​ឌី​)​ និង​លោកស្រី​ ហ៊ុន​ ម៉ា​លី​ អាយុ​៣១​ឆ្នាំ​ (​ត្រូវជា​ភរិយា​របស់​លោក​ សុខ​ ពុទ្ធិ​វុ​ធ​ ដែល​ជា​កូនប្រុស​បង្កើត​របស់​ឯកឧត្តម​ សុខ​ អាន​)​ ត្រូវជា​កូនស្រី​បង្កើត​របស់​បុរស​ខ្លាំង​ បាន​ក្លាយជា​អ្នកជំនួញ​វ័យក្មេង​ដ៏​មាន​ឥទ្ធិពល​នា​សម័យ​បច្ចុប្បន្ន​នេះ​ ដោយ​បាន​កាន់កាប់​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ និង​អភិបាល​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​ ព្រមទាំង​បាន​ពង្រីក​បណ្តាញ​ក្រុមហ៊ុន​រកស៊ី​ជា​ប្រព័ន្ធ​ជាមួយ​សាច់ញាតិ​យាយ​ភូ​ គួរ​ឲ្យ​ចាប់អារម្មណ៍​ រួម​មាន​ ៖​ លោក​ឧកញ៉ា​ ជឹ​ង​ ធាន​សេង​,​ លោក​ឧកញ៉ា​ ជឹ​ង​ ធាន​គាត​ និង​លោកស្រី​ឧកញ៉ា​ ជឹ​ង​ សុ​គ​ន្ធា​វី​…​ជាដើម​ ។​ល​។​

​ដោយឡែក​ លោក​ឧត្តមសេនីយ៍ឯក​ប៉ូលិស​ ឌី​ វិជ្ជា​ ដែល​ជា​ស្វាមី​របស់​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ ក៏​ធ្លាប់​ធ្វើ​ជា​អភិបាល​ក្រុមហ៊ុន​មួយ​ចំនួន​ផង​ដែរ​ ដូច​ជា​ ៖​ ១-​ក្រុមហ៊ុន​ Sokha​ Airlines​ Co.,​ Ltd.​ មាន​លោក​ឧកញ៉ា​ សុខ​ គង់​ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​,​ ២-​ក្រុមហ៊ុន​(Cambodia)​ Coal​ Port​ Co.,​ Ltd.​ និង​៣-​ក្រុមហ៊ុន​ Dycorp​ Co.,​ Ltd.​ ។​
​ក្រុមហ៊ុន​ដែល​កូនស្រី​បង្កើត​ទាំង​ពីរ​របស់​បុរស​ខ្លាំង​ និង​កូនប្រុស​បង្កើត​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ បាន​កាន់កាប់​ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ឬ​ជា​អភិបាល​ក្រុមហ៊ុន​ រួម​មាន​ ៖​ ១-​ក្រុមហ៊ុន​ Bayon​ C​ M​ Organizer​ Co.,​ Ltd.,​ ២-​ក្រុមហ៊ុន​ Dragon​ Royal​ Telecom​ Co.,​ Ltd.,​ ៣-​ក្រុមហ៊ុន​ Alumina​ (Cambodia-Vietnam)​ Co.,​ Ltd.,​ ៤-​ក្រុមហ៊ុន​ Kampuchea​ Thmey​ Daily​ Co.,​ Ltd.,​ ៥-​ក្រុមហ៊ុន​ N.V.N​ Corporation​ (​រួម​ជាមួយ​លោកស្រី​ឧកញ៉ា​ ជឹ​ង​ សុ​គ​ន្ធា​វី​ ជា​អភិបាល​ក្រុមហ៊ុន​)​ ៦-​ក្រុមហ៊ុន​ Moon​ Advertising​ Co.,​ Ltd.​ (​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ និង​លោកស្រី​ ហ៊ុន​ ម៉ា​លី​ ជា​អភិបាល​ក្រុមហ៊ុន​)​ ៧-​ក្រុមហ៊ុន​ Kids​ City​ Asia​ Company​ Limited​ (​លោកស្រី​ ហ៊ុន​ ម៉ា​លី​ និង​លោក​ សុខ​ ពុទ្ធិ​វុ​ធ​ ជា​អភិបាល​ក្រុមហ៊ុន​)​ ៨-​ក្រុមហ៊ុន​ Five​ Sibling​ &​ N​ H​ Co.,​ Ltd.(​រួម​ជាមួយ​លោក​ឧកញ៉ា​ ជឹ​ង​ ធាន​សេង​ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​)…​។​
​សាច់ញាតិ​របស់​យាយ​ភូ​ បាន​កាន់កាប់​ក្រុមហ៊ុន​ជា​ច្រើន​ រួម​មាន​ ៖​ ១-​ក្រុមហ៊ុន​ Nadaco​ Group​ Co.,​ Ltd.,​ ២-​ក្រុមហ៊ុន​ Albright​ Co.,​ Ltd.,​ ៣-​ក្រុមហ៊ុន​ Five​ Sibling​ Investment​ Co.,​ Ltd.,​ ៤-​ក្រុមហ៊ុន​ Cambodian​ A​ S​ A​ Finance​ Limited,​ ៥-​ក្រុមហ៊ុន​ 5​ Sibling​ M​ D​ C​ Ltd.​ និង​៦-​ក្រុមហ៊ុន​ One​ More​ Ltd.​ ។​
​រីឯ​ ឯកឧត្តម​ ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ និង​លោក​ជំទាវ​ ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​យាយ​ភូ​ បាន​កាន់កាប់​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ឬ​អភិបាល​ក្រុមហ៊ុន​ជា​ច្រើន​រាប់​ឆ្នាំ​មក​ហើយ​ រួម​មាន​ ៖​ ១-​ក្រុមហ៊ុន​ Pheapimex​ &​ Shipping​ Co.,​ Ltd.,​ ២-​ក្រុមហ៊ុន​ Pheapimex​ Fuchan​ Co.,​ Ltd.,​ ៣-​ក្រុមហ៊ុន​ Petro​ Camchin​ Investment​ Co.,​ Ltd.,​ ៤-​ក្រុមហ៊ុន​ Sihanoukville​ Special​ Economy​ Zone​ Co.,​ Ltd.,​ ៥-​ក្រុមហ៊ុន​ Qian​ Fong​ (Cambodia)​ Forestry​ Development​ Co.,​ Ltd.,​ ៦-​ក្រុមហ៊ុន​ Cambodia​ International​ Investment​ Development​ Group​ Co.,​ Ltd.,​ ៧-​ក្រុមហ៊ុន​ C.I.I.D.G​ Erdos​ Hongjun​ Aluminum​ Industry​ Co.,​ Ltd.,​ ៨-​ក្រុមហ៊ុន​ Shukaku​ Erdos​ Hongjun​ Property​ Development​ Co.,​ Ltd.,​ ៩-​ក្រុមហ៊ុន​ Shukaku​ Inc.(​ក្រុមហ៊ុន​វិនិយោគ​នៅ​លើ​ទីតាំង​ដី​តំបន់​បឹង​កក់​ បង្ករឿង​រ៉ាវ​ជាមួយ​ប្រជាពលរដ្ឋ​ទល់​បច្ចុប្បន្ន​)​ ។​
​ដូច្នេះ​ កូនស្រី​បង្កើត​របស់​បុរស​ខ្លាំង​ និង​កូនប្រុស​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ បាន​ពង្រីក​បណ្តាញ​រកស៊ី​ជា​ប្រព័ន្ធ​ជាមួយ​យាយ​ភូ​ និង​សាច់ញាតិ​យាយ​ភូ​ ដោយ​ច្បាម​កាន់កាប់​ក្រុមហ៊ុន​ចំនួន​ជិត​៣០​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ជា​ទឹកដី​គ្រប់គ្រង​អំណាច​ដោយ​បុរស​ខ្លាំង​តែ​ម្នាក់​គត់​ ។​
​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នកជំនាញ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ បាន​លាន់មាត់​ថា​ ករណី​កូនបង្កើត​របស់​អ្នកមាន​អំណាច​ដឹកនាំ​ប្រទេស​ រួម​ដៃ​ជាមួយ​ឈ្មួញ​គ្រាក់ៗ​ដែល​ស្និទ្ធ​នឹង​អ្នកមាន​អំណាច​ នាំ​គ្នា​ពង្រីក​បណ្តាញ​រកស៊ី​ជា​ប្រព័ន្ធ​បែប​នេះ​ គឺ​ប្រាកដ​ណាស់​នឹង​ច្បាម​បាន​ប្រៀប​ឈ្នះ​លើសលប់​ក្នុង​មុខរបរ​ជំនួញ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឈ្មួញ​ផ្សេងៗ​ទៀត​ដែល​មិន​"​ដង្ហែ​"​ ឬ​ "​ចំណុះ​"​ ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​បុរស​ខ្លាំង​នៃ​កម្ពុជា​ ដ្បិត​ការ​ប្រកួតប្រជែង​ក្នុង​មុខរបរ​ជំនួញ​នេះ​អាច​មាន​បង្កប់​ដោយ​ភាព​មិន​ស្មោះត្រង់​ និង​ភាព​អយុត្តិធម៌​ ៕​

No comments: