A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 3 March 2015

Hun Sen: Teachers' salary to increase to one millione riels ($250) per month by 2018 (Why wait until 2018?) នាយករដ្ឋមន្ត្រី​៖ ​ប្រាក់​ខែ​គ្រូ​បង្រៀន​នឹង​កើន​ឡើង​ដល់​១​លាន​រៀល​នៅ​ឆ្នាំ​២០១៨ (ហេតុអ្វីត្រុវរង់ចាំដល់ឆ្នាំ២០១៨?)

គ្រូ​បង្រៀន​ទាមទារ​ដំឡើង​ប្រាក់​ខែ ៦២០
ក្រុម​គ្រូបង្រៀន​លើក​បដា​ទាមទារ​ដំឡើង​ប្រាក់ខែ ១​លាន​រៀល ក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ថ្ងៃ​៥ តុលា ២០១៤។
RFA
ក្រុម​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ អះអាង​ថា​ ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២ មីនា ​ថា​ នឹង​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន​ឲ្យ ១​លាន​នៅ​ឆ្នាំ​២០១៨ គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​ទេ ព្រោះ​វា​យូរ​ពេក។ សមាគម​គ្រូ​បង្រៀន​បាន​លើក​ឡើង​ថា​ គុណភាព​អប់រំ​នឹង​ធ្លាក់​ចុះ​នៅ​ពេល​ដែល​ជីវភាព​គ្រូ​បង្រៀន​កាន់​តែ​ក្រីក្រ។
​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​ជា​សាធារណៈ​​ថា ក្រសួង​អប់រំ​នឹង​រៀប​ចំ​គម្រោង​ដំឡើង​​ប្រាក់ខែ​គ្រូ​បង្រៀន​​ជា​បន្តបន្ទាប់ ដើម្បី​លើក​កម្ពស់​ជីវភាព​​គ្រូ​បង្រៀន​ និង​គុណភាព​អប់រំ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​ទិវា​យុទ្ធនាការ​អក្ខរកម្ម​ជាតិ​​នៅ​ថ្ងៃ​ទី​២ មីនា ថា ប្រាក់​ខែ​គ្រូបង្រៀន​នៅ​ឆ្នាំ​២០១៥ ត្រង់​កម្រិត​ទាប​បំផុត​មាន​ចំនួន ៦៥​ម៉ឺន​រៀល។ បច្ចុប្បន្ន​ ​រាជរដ្ឋាភិបាល​​កម្ពុជា​ ​បាន​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​រៀប​ចំ​ប្រាក់​បៀវត្ស​សម្រាប់​គ្រូបង្រៀន​ឲ្យ​បាន​រួច​រាល់​នៅ​ខែ​មេសា។ ម៉្យាង​វិញ​ទៀត​ ប្រាក់​ខែ​គ្រូ​បង្រៀន​ទាប​បំផុត​នឹង​មាន​ចំនួន ១​លាន​រៀល​ នៅ​ឆ្នាំ​២០១៨។
របាយការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ថា ក្របខ័ណ្ឌ​មន្ត្រី​រាជការ​នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​ជាង ១៨​ម៉ឺន​នាក់​ក្នុង​នោះ​មាន​គ្រូបង្រៀន ១១​ម៉ឺន​នាក់ និង​មន្ត្រី​ពេទ្យ​ជាង ២​ម៉ឺន​នាក់។ ប៉ុន្តែ​ក្រុម​គ្រូបង្រៀន​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ការ​ទន្ទឹង​រង់ចាំ​ប្រាក់​ខែ​គ្រូ​ឲ្យ​បាន​ដល់ ១​លាន​រៀល​នៅ​​រយៈ​ពេល​បី​ឆ្នាំ​ខាង​មុខ នឹង​ប៉ះពាល់​​ដល់​គុណភាព​គ្រូ​បង្រៀន។
ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ការ​ដំឡើង​ប្រាក់​ខែ​ទាប​បំផុត​មួយ​លាន​រៀល​សម្រាប់​គ្រូ​បង្រៀន​ គឺ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​រយៈពេល​ដែល​ត្រូវ​អនុវត្ត​គឺ​ក្នុង​ឆ្នាំ​២០១៥ មិន​មែន​ឆ្នាំ​២០១៨ នោះ​ទេ ព្រោះ​បច្ចុប្បន្ន​ ស្ថានភាព​រស់​នៅ​របស់​គ្រូ​បង្រៀន​កាន់​តែ​ដុនដាប​​ទៅ ស្រប​ពេល​តម្លៃ​ទំនិញ​គ្រប់​ប្រភេទ​ឡើង​ថ្លៃ៖ «អា​ត្រង់​ហ្នឹង​ហើយ បាន​ជា​មន្រ្តី​រាជការ គ្រូ​បង្រៀន​​នៅ​មាន​ជីវភាព​លំបាក​ជា​បន្តបន្ទាប់។ អ៊ីចឹង​បាន​ជា​សមាគម​ចង់​ឲ្យ​មាន​ដំឡើង​ប្រាក់​ខែ​ឲ្យ​ដល់ ១​លាន​រៀល​នៅ​ឆ្នាំ​២០១៥»

លោក រ៉ុង ឈុន មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា សមាគម​គ្រូ​បង្រៀន​នឹង​មាន​ការ​ប្រមូល​ផ្ដុំ​ ឬ​ការ​តវ៉ា ប្រសិន​បើ​ប្រាក់​ខែ​គ្រូ​បង្រៀន មិន​ដំឡើង​ស្រប​ទៅ​តាម​ការ​រំពឹង​ទុក​របស់​គ្រូ​បង្រៀន។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ទាក់​ទង​នឹង​ការ​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ហង់ ជួនណារ៉ុន​ បាន​អះអាង​ថា​ បញ្ហា​គ្រូ​បង្រៀន​ជា​បញ្ហា​សំខាន់​សម្រាប់​លើក​កម្ពស់​គុណភាព​អប់រំ។ បច្ចុប្បន្ន ក្រសួង​​បាន​រៀប​ចំ​កម្មវិធី​កំណែទម្រង់​គុណភាព​អប់រំ ដោយ​រាប់​ទាំង​ពី​កម្មវិធី​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន​ជា​ដើម។ លទ្ធផល​នេះ បង្ហាញ​ជា​រូប​រាង​នៅ​ចុង​អាណត្តិ គឺ​នៅ​ឆ្នាំ​២០១៨។ ប៉ុន្តែ​រយៈពេល​នៃ​ការ​រង់​ចាំ​ដំឡើង​ប្រាក់​ខែ​នេះ គ្រូ​បង្រៀន​​​ទាំង​អស់​ត្រូវ​ប្រឈម​នឹង​ការ​ចំណាយ​ចំពោះ​ការ​ឡើង​ថ្លៃ​ទំនិញ​ប្រើប្រាស់​ប្រមាណ​ ១៥% ឬ​សមាមាត្រ​ ១០​ម៉ឺន​រៀល​ក្នុង​រយៈ​ពេល ៣​ឆ្នាំ​ខាង​មុខ៕

1 comment:

Kim Ea said...

It is a real insane, 250 dollars a month for a teacher is consider a lowest standard of living in amount the professional carrier. In the kingdom of wonder of to day life 250 dollars not enough for a dinner for four supper rich family or compare with just and escort man of a dignitary CPP can get more than that . it is a parody of denial responsibility of the higher echelon authorities to recognize the poor carrier professionalism .