A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 23 March 2015

Hun Sen accuses some NGOs of inciting land grab victims to protest លោក ហ៊ុន សែន ​ចោទ​អង្គការក្រៅ​រដ្ឋាភិបាល​​មួយ​ចំនួន​បញ្ឆេះ​បាតុកម្ម​របស់អ្នក​មានជម្លោះ​ដីធ្លី​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃចន្ទ ទី23 មិនា 2015 | 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បាន​ចោទប្រកាន់​​​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួ​ន​ដែល​លោក​ចាត់​ទុក​​ជា«​អង្គការ​​ខូចៗ​​» ថា​បានបញ្ឆេះ​​ឲ្យ​មាន​បាតុកម្មដីធ្លី​​ជា​បន្តបន្ទាប់​នៅ​រាជធានីភ្នំពេញ។​
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានានៅជ្រោយចង្វាខាងកើត នៅព្រឹកថ្ងៃទី២៣ ខែមីនា លោក​​​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងចំអក​ឲ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួនដែល​តែង​តែ​ចេញ​មុខ​រក​ដំណោះ​ស្រា​យ​ដីធ្លីពី​ស្ថា​ប័ន​រដ្ឋាភិបាល និង​ស្ថាន​ទូត​អាមេរិក។​ លោក​បាន​​ចាត់​ទុក​បាតុកម្មដីធ្លី​​ទាំងនោះ​ជា​បាតុកម្មទាម​ទារ​ខុស​ពី​ការ​ពិត និង​ត្រូវ​បាន​គាំទ្រ​ដោយ​អង្គការ​សង្គមស៊ីវិល​មួយ​ចំនួន។​
លោក​បាន​ថ្លែង​ថា​«ស្រុកខ្មែរ​អាឡូវ​អត់បាន​ទេណា លក់​ដី​ឲ្យ​គេ​ថ្ងៃ​ហ្នឹង គឺ​តម្លៃ​១០០ដុល្លារ ក្នុង​មួយ​ម៉ែត្រ ការ៉េ ដល់​ដី​ឡើង​៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ មក​ធ្វើ​បាតុកម្ម​ទាម​ទារ​លុយ​​ថែម។ ហើយ​ញុះពីក្រោយ​​​ជាប់ អង្គការ​ក្រៅ​រដ្ឋាភិបាលខូចៗមួយចំនួន។ ខ្ញុំ​មិន​និយាយប៉ាវ​ទាំងអស់​ទេ។ ហើយ​ចេញ​ថ្លៃ​អាតុក​ៗ​​។ អាក្រុម​ទទួល​ខុសត្រូវ​បាយ អាក្រុម​ទទួល​ខុសត្រូវ​ទឹក​ អាក្រុម​ទទួល​ចេញ​ថ្លៃ​អាតុកៗ»
លោក​បានបន្ត​ថា​​«ស្រុក​ខ្មែរ​ឥឡូវ ​វាទៅ​​ឋាន​សួគ៌​លោកិយនៃ​កន្លែង​បញ្ឆេះ​បាតុកម្ម។ ហើយ​បាតុកម្ម​មុខ​ដដែល​ហ្នឹង ទៅ​ណា​ក៏មាន​មុខ​ហ្នឹង​ ទៅណា​ក៏មាន​មុខ​អញ្ចឹង​។ ​​វា​អស់តម្លៃហើយ​អា​បាតុកម្មហ្នឹង វាគ្រាន់​​បាន​ត្រឹម​​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍។…ហើយ​​អ្នក​ដែល​ជួញ​ដូរខាង​​បាតុកម្ម ល្មមៗបាន​ហើយ​ គេ​ស្គាល់មុខ​អស់ហើយ»។​
ទោះ​ជា​យ៉ាង​ណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិន​បាន​ថ្លែង​​ឲ្យ​ចំៗ​​ថា​អង្គការ​សង្គមស៊ីវិល​ និង​សហគមន៍​​ដី​ធ្លី​ណាមួយ​នោះទេ។​

គួរ​រំឮកថា ​កន្លង​ទៅ ​អ្នក​មាន​ទំនាស់​ដីធ្លីដែល​តែង​តែ​ធ្វើ​បាតុកម្មនៅ​រាជធានីភ្នំពេញ រួមមាន​​អ្នក​បឹងកក់ បុរីកីឡា និង​ថ្ម​គោល​ជា​ដើម។ ពួកគេ​តែង​តែ​​ទាម​ទារ​រកដំណោះស្រាយដី​ធ្លី​ពី​​ស្ថាប័ន​​ពាក់​ព័ន្ធ និង​ស្ថាន​ទូតអន្ត​រជាតិមួយ​ចំនួន​ ​ជា​​ពិសេស​ស្ថាន​ទូត​អាមេរិក៕​
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

1 comment:

Anonymous said...

Ah Kwack Hun Sen Euy !!!

Lmorm Ngorp Heuy Ah Chkuot !!

Ah Ho Chi Minh wanted you to be his roommate.