A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 March 2015

Cambodia's largest Muslim mosque to be inaugurated at end of March វិហារ​ឥស្លាម​ធំ​ជាង​គេ​នៅ​កម្ពុជា​តម្លៃ​ជាង​២​លាន​ដុល្លា​នឹង​ត្រូវ​សម្ពោធ​នៅ​ចុងខែ​មិនា​នេះ​​

ដោយ៖​ ឡេង ចាន់រតនា​ | ថ្ងៃអង្គារ ទី10 មិនា 2015, 

​វិហារ​អាល់​សារ​កាល់​ភ្នំពេញ​ដែលមន្ត្រី​ជំនាញ​អះអាង​ថា​​ជា​វិហារ​ឥស្លាម​ធំ​ជាង​គេ​នៅ​កម្ពុជា​មាន​តម្លៃ​ជាង​២,៦​លាន​ដុល្លារ ស្ថិត​នៅ​តំបន់​បឹងកក់ ក្រោយ​សណ្ឋាគារ​ភ្នំពេញ​នឹង​ត្រូវ​សម្ពោធ​នៅ​ថ្ងៃ​ទី​២៧ ខែ​មិនា សម្រាប់​សហគមន៍​ខ្មែរឥស្លាម​ប្រតិ​ប​តិ្ដ​គោរព​សាសនា ។​
​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា​លោក សុះ មុះ​សិន បានឲ្យ​VOD​ដឹងថា វិហារ​ឥស្លាម​អាល់​សារ​កាល់​ភ្នំពេញ​ជា​វិហារ​មាន​ទំហំ​ធំ​ជាងគេ​នៅ​កម្ពុជា ប្រើ​រយៈពេល​ប្រមាណ​ជាង​២​ឆ្នាំ​ក្នុង​ការសាងសង់ ដោយ​បាន​ចាប់ផ្ដើម​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១២ ។​
​លោក សុះ មុះ​សិន បញ្ជាក់ថា វិហារ​នេះ​អាច​ផ្ទុក​មនុស្ស​បាន​ជាង​២​ពាន់​នាក់ ហើយ​លក្ខណៈ​ពិសេស​នៃ​វិហារ​ថ្មី​នេះ​គឺ  មាន​ពីរ​ជាន់ ដែល​ជាន់​លើ​ជា​កន្លែង​សម្រាប់​ថ្វាយបង្គំ ហើយ​ចែក​ជា​កន្លែង​សម្រាប់​បុរស និង​ស្ដ្រី ។ ចំណែក​ជាន់​ក្រោម​សម្រាប់​រៀបចំ​កម្មវិធី​ផ្សេងៗ​ដូចជា សិក្ខាសាលា កិច្ចប្រជុំ និង​សន្និសីទកាសែត​ជាដើម ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​សគម​ន៍​ខ្មែរឥស្លាម​បាន​មួយកម្រិត ។​
​លោក សុះ មុះ​សិន មានប្រសាសន៍ថា «​វា​ផ្ទុយ​ពី​វិហារ​នៅតាម​បណ្ដា​ខេត្ដ​(​ដែល​) យើង​មិន​សូវ​ជា​បុកគ្រឹៈ​ប៉ុន្មាន​ទេ ហើយ​យើង​ធ្វើ​តែ​មួយ​ជាន់​ផ្ទាល់​ដី​ទេ​អត់​មាន​ចាក់​បេតុង ឬ​ធ្នឹម​អី​នោះ​ទេ ។ ដោយឡែក​កន្លែង​នេះ វា​ហាក់ដូចជា​យើង​ធ្វើ​ដូចជា​អគារ​ធំៗ​ដូចជា​ខុន​ដូ គឺ​សសរ និង​ធ្នឹម​ត្រូវ​តែ​រឹងមាំ​» ។​

​ក្នុង​ការ​ដាក់​សម្ពោធ​វិហារ​ឥស្លាម​អាល់​សារ​កាល់​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៧ ខែ​មិនា​ខាងមុខនេះ លោក សុះ មុះ​សិន ក៏​បានឲ្យ​ដឹង​ផងដែរ​ថា នឹង​មាន​ការចូលរួម​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ភរិយា ព្រម​ទាំង​ភ្ញៀវ​មក​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន និង​ប្រទេសក្រៅ​តំបន់​ផងដែរ ។​
​លោក​បន្ដថា ទៅ​ថ្ងៃ​អនាគត វិហារ​ឥស្លាម​អាល់​សារ​កាល់​ភ្នំពេញ​នេះ​នឹង​ក្លាយជា​កន្លែង​ទេសចរណ៍​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បីឲ្យ​ភ្ញៀវទេសចរ​មក​ពី​ទូទាំងប្រទេស និង​លើ​សកលលោក​បាន​សិក្សា និង​ស្រាវជ្រាវ​ពី​ប្រវត្ដិ ក៏​ដូចជា​ការកកើតរ​បស់​ខ្មែរឥស្លាម​ផងដែរ ៕
​សូម​សរសេរ​មក​លោក ឡេង ចាន់​រតនា តាមរយៈ cjlengchanratana@gmail.com

No comments: