ការធ្វើកំណែទម្រង់ការបោះឆ្នោតនៅក្រោយវិបត្តិជាប់គាំងនយោបាយក្រោយការបោះឆ្នោតសាកលថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ នោះ គឺជាផែនការចំពោះមុខដែលគណបក្សជាប់ឆ្នោតទាំងពីរបានចាប់ដៃគ្នាធ្វើសេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មី នៅបន្ទាប់ពីមានកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយរវាងគណបក្សជាប់ឆ្នោតទាំងពីរ។
ការធ្វើសេចក្ដីព្រាងច្បាប់កំណែទម្រង់ការបោះឆ្នោតនេះ ទោះបីជាគណបក្សជាប់ឆ្នោតទាំងពីរមានទិសដៅរួមមួយ គឺធ្វើយ៉ាងណាឲ្យសេចក្ដីព្រាងច្បាប់បោះឆ្នោត និងច្បាប់រៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតល្អប្រសើរឡើង និងជៀសវាងការជាប់គាំងនយោបាយនៅក្រោយបោះឆ្នោត តែការធ្វើច្បាប់ថ្មីនេះ គណបក្សទាំងពីរមានវិធីសាស្ត្ររៀងៗខ្លួន ដើម្បីទាញយកផលប្រយោជន៍បក្សខ្លួន។ តែយ៉ាងនេះក្ដី ឃើញថា គណបក្សប្រជាជនកម្ពុជា ហាក់មានប្រៀបជាងគណបក្សសង្គ្រោះជាតិ ពិសេសគឺតុលាការបានចាប់សកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់នៅខណៈបក្សទាំងពីរធ្វើច្បាប់នេះ។
តើការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ជាការគាបសង្កត់គណបក្សប្រឆាំងឲ្យសម្របតាមគណបក្សកាន់អំណាចក្នុងការធ្វើច្បាប់នេះ ឬយ៉ាងណា?
សេចក្ដីព្រាងសេចក្ដីស្នើច្បាប់ចំនួនពីរដ៏ចម្រូងចម្រាសដែលគណបក្សទាំងពីរបានធ្វើឡើងតាមកិច្ចព្រមព្រៀងនយោបាយនោះ ត្រូវបានសភាបានអនុម័តយ៉ាងប្រញាប់ប្រញាល់រួចរាល់ដូចការគ្រោងទុក។
សេចក្ដីស្នើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសេចក្ដីស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ច្បាប់ទាំងពីរនេះ ត្រូវបានក្រុមការងារគណបក្សជាប់ឆ្នោតទាំងពីរបានរៀបចំធ្វើនៅក្រោយពេលមានកិច្ចព្រមព្រៀងដំណោះស្រាយនយោបាយកាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤។
ការធ្វើកំណែទម្រង់ការបោះឆ្នោតនេះ ត្រូវបានប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល សំដែងការគាំទ្រ និងសប្បាយចិត្ត ព្រោះមិនចង់ឲ្យមានការជាប់គាំងនយោបាយនៅក្រោយពេលបោះឆ្នោត ឬមានការបង្ហូរឈាមគ្នារវាងខ្មែរនិងខ្មែរ ក្នុងពេលធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតទៀតឡើយ។ ក៏ប៉ុន្តែក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋ ពិសេសក្រុមអង្គការធ្វើការទាក់ទងនឹងការឃ្លាំមើលការបោះឆ្នោត សំដែងពីការខកចិត្តទៅវិញ នៅពេលច្បាប់ថ្មីទាំងពីរត្រូវបានសភាអនុម័តកាលពីថ្ងៃទី១៩ មីនា នោះ។
តើមូលហេតុអ្វីបានប្រជាពលរដ្ឋមួយចំនួន និងអង្គការសង្គមស៊ីវិលមិនពេញចិត្តនឹងច្បាប់បោះឆ្នោតថ្មី ហើយថាច្បាប់នេះអាក្រក់ជាងច្បាប់ចាស់ទៅវិញ?
ជាកាពិតមុននឹងនិយាយពីអង្គការសង្គមស៊ីវិលមិនស្វាគមន៍មាត្រាមួយចំនួននៅក្នុងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ យើងត្រូវក្រឡេកមើលពីដំណើរដើមទងនៃការធ្វើសេចក្ដីព្រាងច្បាប់របស់ក្រុមការងារគណបក្សទាំងពីរពីដើមទីមក គឺគណបក្សសង្គ្រោះជាតិ បានជំទាស់ទៅនឹងមាត្រាខ្លះដែលសង្គមស៊ីវិលយល់ថា ជាចំណុចបិទសិទ្ធិសេរីភាព និងគាបសង្កត់នេះដែរ ហើយក្រុមការងារគណបក្សសង្គ្រោះជាតិ ក៏មិនឯកភាពតាមគណបក្សប្រជាជនកម្ពុជា ដែរ រហូតដល់ដំណាក់កាលចុងក្រោយ គេបញ្ជូនសេចក្ដីព្រាងច្បាប់នេះឲ្យមេដឹកនាំគណបក្សជាអ្នកសម្រេច។
ជាលទ្ធផលចុងក្រោយ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានយល់ព្រមតាមអ្វីដែលខាងគណបក្សប្រជាជនកម្ពុជា បានស្នើឡើងស្ទើរតែទាំងអស់។ ចំណុចសំខាន់ៗទាំងនោះ គណបក្សសង្គ្រោះជាតិ ក៏ជំទាស់មិនព្រមឲ្យដាក់បញ្ចូលដែរ ដូចជាចំណុចដាក់ទោសអង្គការសង្គមស៊ីវិល ការមិនព្រមឲ្យមន្ត្រីយោធា តុលាការ មានសិទ្ធិចូលរួមឃោសនាបោះឆ្នោតនៅក្រៅម៉ោងធ្វើការ មិនចង់ឲ្យបន្ថយរយៈពេលថ្ងៃឃោសនាបោះឆ្នោត បញ្ហាមិនចង់ដាក់រឿងដាក់ទោសបេក្ខភាពតំណាងរាស្ត្រផ្សារភ្ជាប់ទៅគណបក្សនយោបាយ មិនចង់ឲ្យមានការផាកពិន័យអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងករណីផ្សេងៗមួយចំនួនទៀត។
នៅទីបំផុតគណបក្សសង្គ្រោះជាតិ នៅតែយល់ព្រមតាការស្នើឡើងរបស់គណបក្សប្រជាជនកម្ពុជា ដដែល និងឈានដល់សភាយកច្បាប់នេះមកជជែកពិភាក្សាគ្នា និងអនុម័តតែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលធ្លាប់តែតតាំងជំទាស់ទៅនឹងចំណុចដែលមិនល្អនៅក្នុងសេចក្ដីព្រាងច្បាប់កន្លងមកនោះ ការពិភាក្សា និងអនុម័តលើកនេះ មិនខុសពីគណបក្សប្រជាជនកម្ពុជា ឡើយ រង់ចាំតែលើកដៃអនុម័តនៅពេលប្រធានរដ្ឋសភាបានប្រកាសអនុម័តដោយតំណាងរាស្ត្រទាំងអស់លើកដៃគាំទ្រ និងអនុម័តភ្លាមៗ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិញ បានឆ្លើយប្រាប់អ្នកសារព័ត៌មាននៅពេលសភាបានសម្រាកពីអង្គប្រជុំនោះថា លោកយល់ថា ច្បាប់ទាំងពីរនេះមិនល្អ ១០០% ទេ ហើយលោកក៏មិនជំទាស់ទៅនឹងការស្នើសុំឲ្យលុបមាត្រាមួយចំនួនចោលរបស់អង្គការសង្គមស៊ីវិលដែរ ក៏ប៉ុន្តែលោកបញ្ជាក់ថា នៅក្នុងកាលៈទេសៈនេះ គណបក្សសង្គ្រោះជាតិ ត្រូវតែយល់ព្រមអនុម័ត ហើយថា ច្បាប់នេះនឹងអាចធ្វើវិសោធនកម្មវិញបាននៅពេលណាមួយដែលអាចធ្វើទៅបាន។
នៅត្រង់ចំណុចនេះ បង្ហាញឲ្យឃើញកាន់តែច្បាស់ថា គណបក្សសង្គ្រោះជាតិ នៅមានចំណុចខ្សោយរបស់ខ្លួនដែលសាធារណជនអាចមើលឃើញបានយ៉ាងងាយ ទោះបីជាព្យាយាមការពារថា ច្បាប់ថ្មីនេះល្អជាងច្បាប់ចាស់ ទោះបីជាសង្គមស៊ីវិលលើកពីចំណុចអាក្រក់ និងពីការគាបសង្កត់នៅក្នុងច្បាប់នេះយ៉ាងណាក៏ដោយ។
ប្រហែលជាអាចមានរឿងពីក្រោយឆាកមួយចំនួន អ្វីដែលជំរុញឲ្យគណបក្សសង្គ្រោះជាតិ បង្ខំបែបនេះ។ ហេតុផលមួយក្នុងចំណោមហេតុផលទាំងឡាយដែលគេអាចមើលឃើញច្បាស់នោះ គឺសកម្មជនរបស់គណបក្សនេះចំនួន ១១នាក់ ត្រូវបានតុលាការចាប់ខ្លួនដាក់ពន្ធនាគារ និងជាពិសេស សំណុំរឿងធ្វើបាតុកម្មថ្ងៃទី១៥ កក្កដា ដែលតុលាការសើរើឡើងវិញ ទោះក្រោយពីមានកិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា តុលាការបានដោះលែងតំណាងរាស្ត្រទាំង ៧រូបរបស់គណបក្សសង្គ្រោះជាតិ វិញក្ដី។
នៅទីបំផុត មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ត្រូវបានតុលាការចាប់ខ្លួនចោទប្រកាន់ពីបទជាអ្នកដឹកនាំកុប្បកម្ម និងបង្កឲ្យមានហិង្សានៅក្បែរស្ពាននាគជិតទីលានប្រជាធិបតេយ្យ ទាក់ទងនឹងការធ្វើបាតុកម្មកាលពីថ្ងៃទី១៥ កក្កដា ២០១៤។
ក្រៅពីនេះទៀត មេដឹកនាំគណបក្សសង្គ្រោះជាតិ បានថ្លែងថា លោក មាជ សុវណ្ណារ៉ា អាចមានការសម្របសម្រួលនយោបាយដោះលែងវិញនៅមុនចូលឆ្នាំខ្មែរខាងមុខ។ តែនៅមុនពេលសភាអនុម័តច្បាប់ទាំងពីរកាលពីថ្ងៃទី១៩ មីនា លោក ហ៊ុន សែន បានព្រមមានថា នឹងមិនមានការដោះលែង ហើយទុកឲ្យតុលាការជាអ្នកសម្រេច។
ការគ្រប់គ្រងអំណាចរបស់គណបក្សប្រជាជនកម្ពុជា បានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា ដែលមេដឹកនាំគណបក្សនេះ បានគ្របដណ្ដប់លើស្ថាប័នរដ្ឋទាំងមូល ទោះបីជារដ្ឋធម្មនុញ្ញបានចែងពីការបែងចែកស្ថាប័នកំពូលរបស់រដ្ឋទាំងបីក៏ឲ្យដាច់ពីគ្នាក៏ដោយ។
ក្រៅពីនេះទៀត នរណាក៏ដឹងដែរថា លោក ហ៊ុន សែន មានឥទ្ធិពលគ្របដណ្ដប់លើស្ថាប័នរដ្ឋទាំងមូលទៅហើយ។ បញ្ហានេះចង់មិនចង់ គណបក្សសង្គ្រោះជាតិ មិនអាចធ្វើច្បាប់នេះទៅតាមអ្វីដែលខ្លួនចង់បាននោះឡើយ។
សំណុំរឿងសកម្មជនរបស់ខ្លួននៅក្នុងដៃរបស់តុលាការ ដែលគេឯងមើលឃើញថា ស្ថាប័នមួយនេះមិនឯករាជ្យទៅហើយនោះ ឥឡូវនេះ លោក ហ៊ុន សែន កំពុងចោទប្រកាន់មេដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជាអ្នកចង់ផ្ដួលរំលំរដ្ឋាភិបាលមិនសម្រេចទៀត។ ករណីចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់នេះ ហាក់ដូចជាការចាប់ខ្លួនដើម្បីធ្វើជាចំណាប់ខ្មាំងនៅក្នុងការតថ្លៃធ្វើសេចក្ដីព្រោងច្បាប់ដ៏ចម្រូងចម្រាសនេះ។
លើសពីនេះទៀត ចង់មិនចង់ គណបក្សសង្គ្រោះជាតិ ត្រូវតែរួមដៃជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការការពារច្បាប់ទាំងពីរនេះ ទោះបីជាសង្គមស៊ីវិលផ្ដល់អនុសាសន៍ និងស្នើឲ្យដកចេញមាត្រាមួយចំនួនយ៉ាងក៏ដោយ។ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានត្រឹមថា ខ្លួនកែបានតែប៉ុណ្ណឹង គឺមិនអាចធ្វើតាមការទាមទាររបស់ប្រជាពលរដ្ឋ ឬសង្គមស៊ីវិល ១០០% បានទេ។ បញ្ហានេះ មើលទៅហាក់ដូចជាគ្រាន់តែជាលេសដោះស្រាយរបស់គណបក្សនេះតែប៉ុណ្ណោះ ត្បិតកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរកាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ បានចងគណបក្សសង្គ្រោះជាតិ រួចទៅហើយ។ ព្រោះថា បើសិនជានៅរឹងទទឹងមិនសម្របតាមគណបក្សប្រជាជនកម្ពុជា ចង់បានទេនោះ ច្បាប់ថ្មីនេះនឹងមិនអាចបង្កើតបាននោះឡើយ ហើយការបោះឆ្នោតលើកក្រោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលនៅជាធរមាន នឹងរៀបចំការបោះឆ្នោតទៀតនៅអាណត្តិក្រោយ ដោយផ្អែកលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ កក្កដា ជាមូលដ្ឋាន ហើយលោក ហ៊ុន សែន ជាញឹកញយ ក៏ថ្លែងពីបញ្ហានេះដែរ បើច្បាប់ថ្មីមិនកើតឡើងទេ គ.ជ.ប ចាស់នៅតែអាចបន្តរៀបចំការបោះឆ្នោតទៀតបានដដែល។
បញ្ហាមួយទៀត សកម្មជនគណបក្សសង្គ្រោះជាតិ នៅជាប់ទ្រុងនៅឡើយ បើហ៊ានជំទាស់ខ្លាំង ហើយមករួមកម្លាំងជាមួយសង្គមស៊ីវិលក្នុងការកែប្រែសេចក្ដីព្រាងច្បាប់ថ្មីនោះ វប្បធម៌សន្ទនារវាងគណបក្សទាំងពីរអាចប្រេះឆា ស្រួលមិនស្រួល តុលាការរបស់លោក ហ៊ុន សែន អាចសើរើសំណុំរឿងលោក កឹម សុខា វិញក៏ថាបាន ទោះបីជាមានអភ័យឯកសិទ្ធិក៏ដោយ ព្រោះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយរួបលោក ចាន់ ចេង ជាឧទាហរណ៍ស្រាប់ គឺតុលាការខែត្រកណ្ដាល បានកាត់ទោសលោកដោយទាញយកសំណុំរឿងចាស់មកសើរើដូចគ្នា។
ផ្ទុយទៅវិញ ការនៅស្ងៀមស្ងាត់ និងសម្របតាមគណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើសេចក្ដីស្នើសេចក្ដីព្រាងច្បាប់ទាំងពីរនេះ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា បន្ធូរដៃខ្លះ ឬអាចប្រើប្រាស់វប្បធម៌សន្ទនាដែលមានស្រាប់ក្នុងការដោះស្រាយឲ្យមានការដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ វិញ។
ទោះបីជាលោក ហ៊ុន សែន អះអាងថា ការចាប់ខ្លួននេះ ជាឆន្ទានុសិទ្ធិរបស់តុលាការក៏ដោយ ក៏ប៉ុន្តែនៅនាទីចុងក្រោយ លោក ហ៊ុន សែន អាចក្រឡាស់នៅនាទីចុងក្រោយក៏ថាបាន គឺតុលាការនឹងអាចដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ ទាំងអស់វិញក៏ថាបាន ព្រោះបទពិសោធន៍នេះ នៅមិនទាន់រសាត់ទៅឆ្ងាយពីការចងចាំរបស់ប្រជាពលរដ្ឋនៅឡើយនោះ គឺតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៧រូបត្រូវបានតុលាការដោះលែងវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងនយោបាយកាលពីថ្ងៃទី២២ កក្កដា ពោលគឺនៅបន្ទាប់ពីការបើកភ្លើងខៀវពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ។
ម្យ៉ាងទៀតការចាប់ខ្លួននេះ នរណាក៏ដឹងដែរថា ជារឿងនយោបាយ ហើយតុលាការក៏ស្ថិតនៅលើក្រឡាអុករបស់អ្នកនយោបាយគណបក្សកាន់អំណាចដែរ។ លោក ហ៊ុន សែន ប្រើយុទ្ធសាស្ត្របែបនេះ ក្រៅពីការចង់បានសេចក្ដីព្រាងច្បាប់នេះ មានទំនោរទៅតាមអ្វីដែលគណបក្សលោកចង់បាននោះ គឺលោកចង់បង្ហាញឲ្យប្រជាពលរដ្ឋឃើញពីភាពទន់ខ្សោយរបស់គណបក្សសង្គ្រោះជាតិ ដែលជាដៃគូប្រកួតស្លាប់រស់នៅអាណត្តិទី៦ ក៏ប៉ុន្តែយុទ្ធសាស្ត្របែបនេះមិនសន្មតថា គណបក្សប្រជាជនកម្ពុជា នឹងទទួលជោគជ័យ ឬយ៉ាងណានោះទេនៅពេលបោះឆ្នោត?
5 comments:
Begin of Drgunzet's comment.
CNRP suddenly and rapidly agreed to join the National Assembly was right after the vicious beating of the Cambodian security. Several CNRP officials went to jail. I think some of them as implicated both Sam Rain and Kem Sokha.
So, Mr. Hun Sen presented an ultimatum to both of these cowards, "I have any case to put you into jail and trial. Even if I fail to convict you, you still go through hell. Your people have implicated you. It's hard to defend from that". So, these two cowards cracked and gave way.
Mr. Hun Sen needs to keep these two losers to occupy the opposition to prevent better leaders from coming up against him. I am sure Mr. Hun Sen would yield if you guy finds someone like Aung San Suu Kyi, a Peace Nobel winner. I listened to her speech at the US Congress and the British Parliament. She is a very impressive lady. The International Community named her "The Lady".
Have you wondered why Sam Rainsy, Kem Sokha were both never invited to meet any world leaders? They don't even mention those two names as if the names are the devils. They resorted to racial incitements which resulted to killings and murdering in the past and presence.
You folks are wasting time with these two losers.
-Drgunzet-
A Youn Drgunzet if some of those arrested CNRP MPs implicated their leaders inolved Hun Sen would had been arrested them already. Hun Sen didn't need to negotiate idiot Drgunzet.
We Cambodian might not be as educated as those of blood thirsty Youn but we know a FAKE like you.
Sam Rainsy & Kem Sokha are our true Khmer leaders not like CPP puppets of dogs eater Youn.
CNRP WILL WIN 2017, 2018. Go Cambdodian. Go China beat down those Viets at South China sea.
Begin of Drgunzet's comment.
Arresting both Sam Rainsy and Kem Sokha only makes them martyrs. When they got no choice, they will act tough. Give those two losers a choice, they will chose to take up seats, titles, money, and leave their people in prisons. After all, their people did implicate them.
So, not arresting Sam Rainsy and Kem Sokha is a better move. Just bend them the way you want, you own.
lol...Mr. Hun Sen is a master in Politics.
You remember when Vietnam toppled Khmer Rouges in 1979. Vietnam came up to surround Khmer Rouges but always leave a route for the Khmer Rouges to escape. That's how Vietnam can topple KR so quickly and easily. And that's how Vietnam can spare the Cambodian cities from total destruction.
Vietnam just walked right in with cities intact, and there were thousand of tons in heavy weapons, ammo left by Khmer Rouges. Nice loots.
-Drgunzet-
isnt it about money?
From Domlai Cambodia
They must change from raising their hands to secret vote.
That look stupid when adopting the law by raising hands.
93 years old woman
Post a Comment