សំណុំរឿងវិនិយោគដំណាំល្ហុងខ្វងទឹកប្រាក់១១លានដុល្លារផ្អើលពេញប្រទេស ជាសង្គ្រាមផលប្រយោជន៍របស់ឧបនាយករដ្ឋមន្ត្រី២នាក់
គម្រោងការវិនិយោគវិស័យកសិ-ឧស្សាហកម្ម ដោយដាំដំណាំល្ហុងខ្វងលើផ្ទៃដីជាបឋមទំហំ៩៩២ហិកតា ក្នុងដីទំហំ៥.០៧៩ហិកតា ឋិតនៅភូមិខ្លែងពណ៌ និងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលប្រើប្រាស់ទឹកប្រាក់ចំនួន១១លានដុល្លារអាមេរិករបស់ក្រុមហ៊ុន Sustainable Growth Group., Ltd. និងក្រុមហ៊ុន International Green Energy Co., Ltd.(IGE)នោះ ត្រូវទទួលរងការបរាជ័យរលត់រលាយដូចអំបិលត្រូវទឹក ហើយលោក Gregg Thomas Fryett ហៅ Gregg ជាពាណិជ្ជករអង់គ្លេស និងជាម្ចាស់ភាគហ៊ុនដ៏ធំនៃក្រុមហ៊ុនSustainable Growth Group., Ltd. ក៏ទទួលរងការជាប់ឃុំខ្លួននៅពន្ធនាគារស្រុកខ្មែរទាំងអយុត្តិធម៌ទល់បច្ចុប្បន្ន ក្រោមការចោទប្រកាន់ពីបទក្លែងលិខិត និងបទកាប់រានឈូសឆាយដីព្រៃ…ព្រោះតែពាក្យបណ្តឹងរបស់លោកឧកញ៉ា វណ្ណ សុផាណ្ណា នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប រួមដៃគ្នាជាមួយលោក តួ ធានទឺ អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងជាទីប្រឹក្សាឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកចៅក្រម អាំង មាលតី អតីតប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ខណៈសាច់រឿងពិតប្រាកដត្រូវបានមជ្ឈដ្ឋានអ្នកវិភាគយល់ឃើញថា គឺកើតចេញពីសង្គ្រាមទំនាស់ផលប្រយោជន៍របស់ឧបនាយករដ្ឋមន្ត្រីចំនួន២នាក់ ដែលជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យផងដែរ ។
យោងតាមឯកសារដែលមានការបញ្ជាក់ដោយលោកមេធាវី ទី ពៅ អត្តលេខ០៩៦ បម្រើការនៅការិយាល័យមេធាវី ទី ពៅ និងលោកមេធាវី ជ សម្បត្តិ អត្តលេខ២៨៨ បានបង្ហាញឲ្យឃើញថា ក្រុមហ៊ុនរបស់លោក Gregg បានប្រតិបត្តិការវិនិយោគដំណាំល្ហុងខ្វងលើផ្ទៃដីនៃគម្រោងសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Phalla Development Co., Ltd. មានលោកស្រី ថន ផល្លា ភរិយារបស់លោកឧត្តមសេនីយ៍យោធា ហាញ់ ចំរ៉ុង ជានាយិកាក្រុមហ៊ុន និងក្រុមហ៊ុនអភិវឌ្ឍន៍មានជ័យ មានលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ជាភរិយារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមហ៊ុន ។ ក្រុមហ៊ុន Phalla Development Co., Ltd. បានចុះកិច្ចសន្យាទិញ-លក់អាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចជាមួយក្រុមហ៊ុន YLP Group មានលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ជានាយិកាក្រុមហ៊ុន ។
ក្រោយមក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ លោកឧកញ៉ា វណ្ណ សុផាណ្ណា នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានប្តឹងតំណាងក្រុមហ៊ុនអភិវឌ្ឍន៍មានជ័យ និងក្រុមហ៊ុន IGE ទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយចោទប្រកាន់ពីបទកាប់រានឈូសឆាយដីព្រៃ ហើយត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបើកការស៊ើបសួរចោទប្រកាន់ប្តឹងទៅចៅក្រមស៊ើបសួរនៅដើមឆ្នាំ២០១៣ ។
យោងតាមលិខិតផ្លូវការលេខ១២៧៧ ខបជ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២ របស់ឯកឧត្តម អ៊ុង អឿន អតីតអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលបានគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា "ពាក្យបណ្តឹងរបស់លោក វណ្ណ សុផាណ្ណា គ្មានការសុំយោបល់ឯកភាពពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តឡើយ ហើយចោទប្រកាន់បំផ្លើសការពិត គ្មានមូលដ្ឋានច្បាស់លាស់ ផ្ទុយពីសិទ្ធិអំណាច និងសមត្ថកិច្ចរបស់ខ្លួន" ។ លើសពីនេះ លិខិតរបស់ឯកឧត្តម អ៊ុង អឿន បានបញ្ជាក់ឲ្យដឹងទៀតថា លោក វណ្ណ សុផាណ្ណា បានសមគំនិតជាមួយលោក តួ ធានទឺ អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងជាទីប្រឹក្សាឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកចៅក្រម អាំង មាលតី អតីតប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលធ្លាប់ទទួលរងការព្រមានក្នុងរឿងប្រព្រឹត្តអំពើពុករលួយពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដោយអះអាងថា ជាបញ្ជារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី នោះ ចុះទៅរឹបអូសយកគ្រឿងចក្ររបស់ក្រុមហ៊ុនអភិវឌ្ឍន៍មានជ័យ និងក្រុមហ៊ុន IGE ដែលកំពុងអនុវត្តន៍គម្រោងដាំដំណាំល្ហុងខ្វង ធ្វើឲ្យក្រុមហ៊ុនប្រឈមនឹងការគាំងដំណើរការអនុវត្តន៍គម្រោងវិនិយោគរបស់ខ្លួន ។
មជ្ឈដ្ឋានអ្នកតាមដានសំណុំរឿងក្តីរបស់លោក Gregg ជាពាណិជ្ជករអង់គ្លេស និងគម្រោងវិនិយោគដំណាំល្ហុងខ្វងនៅខេត្តបន្ទាយមានជ័យ បានលើកឡើងថា គម្រោងវិនិយោគដំណាំល្ហុងខ្វងដោយប្រើប្រាស់ទុនវិនិយោគចំនួន១១លានដុល្លារអាមេរិក ពីក្រុមហ៊ុនរបស់ប្រទេសអង់គ្លេស បែរជាគាំងដំណើរការ និងមានសំណុំរឿងព្រហ្មទណ្ឌព្រោងព្រាតនៅស្ថាប័នតុលាការ រហូតធ្វើឲ្យលោក Gregg ជាប់គុកទល់បច្ចុប្បន្ននេះ គឺស្តែងចេញពីសង្គ្រាមទំនាស់ផលប្រយោជន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ត្រូវជាដន្លងដងស្នែងជាមួយបុរសខ្លាំងជានាយករដ្ឋមន្ត្រី និងឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ត្រូវជាដន្លងដងស្នែងជាមួយឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បង្កបង្កាត់ភ្លើងឡើងដោយបុគ្គលឈ្មោះ តួ ធានទឺ ជាទីប្រឹក្សាឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងបក្ខពួក សមគំនិតគ្នាមួយចំនួនទៀត ៕
3 comments:
Foreigners should not come to Cambodia to do business with thugs .Who knows what come next.
Lord Putnam should not defend the hun sen's regime at the expenses of others and indirectly get blood in his hands. If Lord Putnam is a moral and honorable person , he will regret it for the rest of his life.Please Lord Putnam do the right things
Begin of Drgunzet's comment.
Foreign tourist should not come to Cambodia to visit with rapists, killers, thieves, robbers. Who knows what will happen next.
But foreigners should come to Cambodia to do business. Just hire some body guards with AK47s and also pay Mr. Hun Sen some protection money if other Cambodian business rivals want to kill you.
On the other hand, perhaps they are better off to come to Vietnam for business. hehehe...
Read here, in 2015, Vietnam suddenly have shortage of labors again.
http://www.vietnam-briefing.com/news/samsung-takes-advantage-vietnams-developing-workforce-expands-number-local-employees.html/
Samsung is hiring 10,000 new Vietnamese worker per month this year!
Vietnam used to have shortage of labors several years ago but taper off during 2012. But this year, a sudden surge in new factory and extra orders (some from Cambodia) cause a huge ramp up in hiring.
I am afraid a lot of Cambodians will be unemployed and some will end up picking garbage for livings.
-Drgunzet-
Begin of Drgunzet's comment.
Please, stop blaming the Cambodian officials. Let me explain a typical scam.
Company A came up with a scheme to buy cheap land concession in Cambodia to plant miracle plants for some thing. In this case, it's new plant to produce biofuel. Profit is promised to be huge because:
1. Cambodian land is so cheap. Labor is cheap.
2. The new biofuel will thrive in Cambodia tropical sun.
-----------------
Step two, rake in 32 million British pounds, about 40 million US dollars, the fraud person try to buy some land from Cambodian officials illegally.
So, obviously the illegal land concession will fall through, then the fraud dude will blame the Cambodian side for taking all of British investor money. He would bail back to Britain.
But after a quick check, the Cambodian officials only took 2 million US dollars in bribery. So, what happened to the other 38 million US dollars???
Hmmm...I think Kem Sokhya took it. lol...just kidding.
You folks really need to stop being stupid ok? If someone wants to pin the blame the whole deal on the Cambodian officials, 2 millions out of 40 millions is a very small proportion of the whole fraud. It's not FAIR.
-Drgunzet-
Post a Comment