A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 9 March 2015

60 NGOs oppose the new election law សង្គម​ស៊ីវិល​​ចំនួន​៦០​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​ថ្មី

អ៊ឺរ៉ា ៦២០
អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​សកម្មភាព​ទាក់ទង​ទៅ​នឹង​ការ​បោះឆ្នោត ប្រជុំ​បដិសេធ​សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​ថ្មី នៅ​រសៀល​ថ្ងៃ​ទី៩ មីនា ២០១៥។
 RFA/Tin Zakariya
អង្គការ​សង្គម​ស៊ីវិល​​ចំនួន ៦០ ដែល​ធ្វើ​សកម្មភាព​ទាក់ទង​ទៅ​នឹង​ការ​បោះឆ្នោត ពុំ​គាំទ្រ​ដល់​សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​ថ្មី ដែល​ក្រុម​ការងារ​បក្ស​ជាប់​ឆ្នោត​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា កាល​ពី​ពេល​ថ្មីៗ​នេះ។
អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ទាក់ទង​ទៅ​នឹង​ការ​បោះឆ្នោត មាន​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត (ERA) អង្គការ​ខុមហ្វ្រែល (Comfrel) និង​អង្គការ​និកហ្វិច (Nicfec) ​ជាដើម បាន​បដិសេធ​ចូលរួម​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដី​ពី​សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​ថ្មី​ដែល​រៀប​ចំ​ដោយ​ក្រុម​ការងារ​បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះជាតិ នៅ​ព្រឹក​ថ្ងៃ​ទី៩ មីនា ថា​​មាន​ពេល​ខ្លី និង​មាន​ចំណុច​ច្រើន​ទៀត​ដែល​មិន​អាច​លើក​យក​ពិភាក្សា​គ្នាគ្រប់​ជ្រុង​ជ្រោយ​​បាន។
ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​នេះ មាន​អ្នក​ចូលរួម​ពី​សមាជិក​រដ្ឋសភា រដ្ឋាភិបាល និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ​៥០០​នាក់ បាន​សួរ​ដេញ​ដោល​អង្គ​សិក្ខាសាលា​នេះ ​ប្រមាណ ៩០​សំណួរ ជុំវិញ​ក្ដី​បារម្ភ​ថា ច្បាប់​នេះ​មិន​ល្អ ឬ​រឹតត្បិត​សេរីភាព​របស់​អ្នក​បោះឆ្នោត និង​ហាម​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មិន​ឲ្យ​រិះគន់​បក្ស​នយោបាយជា​ដើម។
តែ​តំណាង​បក្ស​ប្រឆាំង​បានហៅ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី ថា​មានភាព​ល្អ​ប្រសើរ​ជាង​ច្បាប់​បោះឆ្នោត​លើក​មុន។
សូម​រង់​ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង​នៅ​រាត្រី​នេះ...

2 comments:

Anonymous said...

Do you believe kem svar could rescue any shit. .?. And do you believe kem svar rampage cheating everywhere. .?
Do you believe kem svar are dumb. ..?..wasn't he super dumb. .right. ?

Anonymous said...

10 March 2015 1:56 am
Ah Leu Keu Mike,
Do you believe that you are stupid and crazy?