A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 4 March 2015

34 police generals at the Interior Ministry forced to retire នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​និង​ថ្នាក់ឧត្តម​សេនីយ៍​ចំនួន​៣៤​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​

Posted by  on March 1, 2015
កាលពី​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ ទ្រង់​បាន​ត្រាស់​បង្គាប់​ដាក់​ឲ្យ​ចូល​និវត្តន៍​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ចំនួន​៣៤​នាក់​ ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៥/១៣៦​ ចុះ​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ដែល​ក្នុង​នោះ​មាន​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ និង​មាន​តួនាទី​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ​ចំនួន​៣​នាក់​,​ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ចំនួន​៦​នាក់​,​ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​ចំនួន​៦​នាក់​ និង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​ចំនួន​១៩​នាក់​ ។​
​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ និង​ថ្នាក់ឧត្តម​សេនីយ៍​ទាំង​៣៤​នាក់​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​នោះ​ រួម​មាន​ ៖​
   Sim-Sophal
General-Retry1General-Retry2Ger

No comments: