ក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ នៅតែខ្វែងគំនិតគ្នា លើថេរវេលា និងចំនួនថ្ងៃហែក្បួនក្នុងពេលឃោសនាបោះឆ្នោត។ ការខ្វែងគំនិតនេះ ក្នុងពេលដែលក្រុមចរចាគណបក្សទាំង២បន្តពិភាក្សាគ្នា ទៅលើសេចក្តីព្រាងជំពូកទី៧ នៃសេចក្តីស្នើសេចក្តីព្រាងច្បាប់បោះឆ្នោត នៅរសៀលថ្ងៃទី១២ ខែមករា នាមន្ទីររដ្ឋសភា។
បើទោះជាក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិឯកភាពគ្នាលើចំណុចច្រើននៅក្នុងជំពូកទី៧ នៃសេចក្តីស្នើសេចក្តីព្រាងច្បាប់បោះឆ្នោត តែមានពួកគេមិនទាន់ឯកភាពគ្នា លើចំនួនថ្ងៃ ឃោសនាទេ។ ជំពូកទី៧ នេះ គឺផ្តោតទៅលើការឃោសនាបោះឆ្នោត។
ការខ្វែងគំនិតគ្នានេះ គឺនៅពេលដែលគណបក្សសង្គ្រោះជាតិចង់រក្សាថេរវេលានៃការ ឃោសនាបោះឆ្នោតឲ្យបាន៣០ថ្ងៃ ដូចដែលមានចែងនៅក្នុងច្បាប់បោះឆ្នោតចាស់ និងចង់ឲ្យ គណបក្សនយោបាយទាំងអស់ អាចហែក្បួនឃោសនារកសំឡេងឆ្នោតគ្រប់ទាំង៣០ថ្ងៃតែម្តង។
ប៉ុន្តែពីខាងក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជាវិញ ពួកគេមិនចង់ឲ្យមានថេរវេលា ៣០ថ្ងៃនោះទេ គឺមានត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះ។ លើសពីនេះទៀត ក្នុងរយៈពេល១៤ថ្ងៃនេះ គណបក្សនយោបាយអាចដង្ហែក្បួន ឃោសនាបោះឆ្នោតបានត្រឹមតែ២ថ្ងៃ គឺនៅថ្ងៃ ដំបូងនិងថ្ងៃបញ្ចប់ នៃយុទ្ធនាការឃោសនាបោះឆ្នោត។
ថ្លែងទៅកាន់អ្នកកាសែត នៅក្រោយកិច្ចពិភាក្សាអស់រយៈពេលជាង២ម៉ោង ប្រធានក្រុមការងារចរចាគណបក្សសង្គ្រោះជាតិលោក គួយ ប៊ុនរឿន មានប្រសាសន៍ថា ការដែលគណបក្សប្រឆាំងមួយនេះ ចង់ឲ្យមានការឃោសនារយៈពេល៣០ថ្ងៃ ដោយសារពួកគេ ចង់ផ្តល់ឱកាសនិងលទ្ធភាពឲ្យគ្រប់គណបក្សនយោបាយទាំងអស់ ដែលចូលរួមក្នុង ការប្រកួតប្រជែងរកសម្លេងឆ្នោត មានពេលវេលាគ្រប់គ្រាន់ក្នុងការផ្សព្វផ្សាយ នូវគោលនយោបាយរបស់ខ្លួនទៅដល់អ្នកបោះឆ្នោត ជាពិសេសសម្រាប់គណបក្ស នយោបាយតូចៗ ដែលអ្នកបោះឆ្នោតពុំសូវបានស្គាល់។ មួយវិញទៀត លោកថា ការកំហិតឲ្យបក្សនយោបាយហែក្បួនឃោសនាតែ២ថ្ងៃ វាគឺជាការរិតត្បិតទៅលើសិទ្ធិ សេរីភាពរបស់គណបក្សនយោបាយ។ សំឡេង
ច្បាប់បោះឆ្នោតចាស់របស់កម្ពុជា អនុញ្ញាតិឲ្យគ្រប់គណបក្សនយោបាយដែលចូលរួមក្នុង ការប្រកួតប្រជែងរកសម្លេងឆ្នោតទាំងអស់ អាចធ្វើការឃោសនាបោះឆ្នោតរយៈពេល៣០ថ្ងៃ ហើយក្នុងរយៈពេល៣០ថ្ងៃនេះ បក្សនយោបាយអាចហែក្បួនបានគ្រប់៣០ថ្ងៃតែម្តង។
យ៉ាងណាក៏ដោយ ប្រធានក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជាលោក ប៊ិន ឈិន កត់សម្គាល់ថា ការដែលគណបក្សកាន់អំណាចចង់ឲ្យមានរយៈពេល១៤ថ្ងៃសម្រាប់ការ ឃោសនានេះ គឺដើម្បីកាត់បន្ថយការប្រឈមរវាងគណបក្សនយោបាយ។ លោកលើក ឧទាហរណ៍នៅប្រទេសជប៉ុន ដែលការឃោសនានៅទីនោះមានតែ១២ថ្ងៃ ខណៈដែល ប្រទេសសឹង្ហបុរីនៅក្នុងសមាគមអាស៊ានដូចកម្ពុជាដែរនោះ គឺមានរយៈពេល៩ថ្ងៃប៉ុណ្ណោះ។ ចំណែកការហែក្បួនឃោសនាតែ២ថ្ងៃវិញ លោក ប៊ិន ឈិន អះអាងថា គឺដើម្បីបញ្ចៀស ការកកស្ទះចរាចរណ៍ និងដើម្បីកាត់បន្ថយការប្រឈមក្នុងសង្គមដូចគ្នា។ សំឡេង
ទាក់ទងនឹងការរិតត្បិតទៅសិទ្ធិសេរីភាពរបស់គណបក្សនយោបាយ និងការផ្តល់ពេល វេលាមិនគ្រប់គ្រាន់ឲ្យពួកគេដើម្បីឃោសនាគោលនយោបាយវិញ លោក ប៊ិន ឈិន មានប្រសាសន៍ថា វាគ្រាន់តែជាមតិលើកឡើងប៉ុណ្ណោះ ប៉ុន្តែលោកថា នៅពេលដែលមាន ការកំណត់ជាក់លាក់ក្នុងច្បាប់រួចហើយ ពេលនោះ គណបក្សនយោបាយនឹងត្រៀមខ្លួនជាមុន ថានឹងត្រូវធ្វើបែបណាហើយ។
លោក គួយ ប៊ុនរឿន បញ្ជាក់ថា ចំពោះចំណុចខ្វែងគំនិតគ្នាទាំងនេះ ក្រុមការងារចរចានៃ គណបក្សទាំង២ នឹងដាក់ជូនថ្នាក់ដឹកនាំកំពូលរបស់គណបក្សទាំងសង្ខាង ដើម្បីស្វែងរកចំណុចរួមមួយ។
តាមគម្រោង ក្រុមការងារចរចាគណបក្សទាំង២ នឹងពិភាក្សាទៅលើសេចក្តីស្នើសេចក្តីព្រាង ច្បាប់នេះបន្តទៀត នៅថ្ងៃសុក្រទី១៦ មករា ខាងមុខ ។
សេចក្តីកែតម្រូវ៖
យើងខ្ញុំសូមកែតម្រូវការផ្សាយកាលពីយប់មិញ ត្រង់ចំណុចដែលថាគណបក្សសង្រ្គោះជាតិស្នើទៅកាន់គណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់លទ្ធភាពឲ្យកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ អាចចូលរួមធ្វើការឃោសនាបោះឆ្នោតបាន ។
ប្រធានក្រុមការងារចរចាគណបក្សសង្គ្រោះជាតិលោក គួយ ប៊ុនរឿន បញ្ជាក់ជាថ្មីថា ចំណុចនេះមិនមែនជាសំណើររបស់គណបក្សសង្រ្គោះជាតិឡើយ ។ ផ្ទុយទៅវិញ វាជាការចង់បានរបស់គណបក្សប្រជាជនកម្ពុជា ។
លោក គួយ ប៊ុនរឿន បញ្ជាក់ថា គណបក្សសង្គ្រោះជាតិមិនចង់ឲ្យមានកងកម្លាំងប្រដាប់អាវុធ មន្រ្តីតុលាការ ចូលរួមធ្វើសកម្មភាពឃោសនាគាំទ្រ ឬប្រឆាំងគណបក្សនយោបាយណាមួយឡើយ បើទោះជាក្នុងម៉ោង ឬក្រៅម៉ោងធ្វើការក្តី ។ លោកថា យោងតាមមាត្រា១៥ នៃច្បាប់ស្តីពីគណបក្សនយោបាយ មន្រ្តីតុលាការ កងកម្លាំងប្រដាប់អាវុធ អាចចូលជាសមាជិកគណបក្សនយោបាយនានាបាន តែមិនត្រូវធ្វើសកម្មភាពគំាទ្រ ឬប្រឆាំងគណបក្សនយោបាយណាមួយឡើយ ៕
1 comment:
The new policy of "dialogue" that the CNRP has adopted must have limit.
The CNRP must not let this Yuon slave party CPP push it around by allowing the one eye monster Hun Sen restricts its right tighter and tighter.
For instance, the unlawful incarceration of Khmer activists including the CNRP’s members, the requirement for the NEC’s members with one nationality, and now an attempt to limit the time of rallying to 2 days, etc...
It is time for the CNRP to wake up and start fiercely resisting and breaking this traitor Hun Sen's pressure if the CNRP wants to rebound its popularity from its recent past setback - stemming from its rushed decision to join the National Assembly.
Bun Thoeun
Post a Comment