A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 7 January 2015

Tycoon Mong Reththy invests in pig skin processing factory for the production of car seats and hand bags ម៉ុង ​ឫទ្ធី វិនិយោគ​លើ​រោងចក្រ​កែច្នៃ​ស្បែក ជ្រូកគោ






ភ្នំពេញៈ ​ក្រុមហ៊ុន​ ម៉ុង​ឫទ្ធី​គ្រុប​​បាន​វិនិ​យោគ​ប្រាក់​៨​លាន​ដុល្លារ​លើ​​រោង​ចក្រ​កែច្នៃ​ស្បែក​ជ្រូក​សម្រាប់​ផលិត​ស្រោម​ពូក​រថយន្ត ​កាបូប​ដៃ​និង​ផលិត​ប្រើ​ប្រាស់​ផ្សេង​ទៀត​។
រោងចក្រ​ដែល​កំពុង​ដំណើ​រការ​សាង​សង់​នេះ​នឹង​បើក​ដំ​ណើរ​ការ​នៅ​ចុង​ឆ្នាំ​២០១៥​។ ​នេះ​បើ​តាម​ លោក​ ម៉ុង ឫទ្ធី​ ប្រ​ធាន​ក្រុមហ៊ុន ម៉ុង​ ឫទ្ធី​គ្រុប។
តាម​ លោក​ ម៉ុង ឫទ្ធី នេះ​ជា​រោងចក្រ​ផលិត​ស្បែក​កែ​ច្នៃ​ដំ​បូង​បង្អស់​នៅ​កម្ពុជា​ ដែល​បាន​វិនិ​យោគ​រួម​គ្នា​ ជា​មួយ​ក្រុម​ហ៊ុន​ចិន។ យ៉ាង​ណា​ក៏​ដោយ ​លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​ភាគ​ហ៊ុន​ដែល​ភាគី​នី​មួយ​ៗ​មាន​ក្នុង​គម្រោង​វិនិ​យោគ​នេះ​​នោះ​ទេ ​ខណៈ​រោង​ចក្រ​កំ​ពុង​ស្ថិត​ក្នុង​ដំ​ណាក់​កាល​សាង​សង​។
រោង​ចក្​រ​នេះមាន​ទី​តាំង​នៅ​ក្នុង​កំ​ពង់​ផែ​កែវ​ផុស​របស់​លោក​ ម៉ុង​ ឫទ្ធី​ ស្ថិត​ក្នុង​ខេត្ត​ព្រះ​សី​ហនុ ហើយ​នឹង​ត្រូវ​សាង​​សង់​ឡើង​លើ​ផ្ទៃ​ដី​សរុប​៦,៦ ហិក​តា​ ដែល​នឹង​មាន​រោង​ចក្រ​សម្រាប់​កែ​ច្នៃ​ស្បែក​ជ្រូក​ អគា​រស្នាក់​នៅ​របស់​បុគ្គលិក​ អា​ហារ​ដ្ឋាន​ មណ្ឌលសុខ​ភាព។ រោង​ចក្រ​នឹង​សាង​សង់​ឡើង​ដោយ​មាន​ទំ​ហំ​ទទឹង​ ៣១ ​ម៉ែត្រ​ និង​បណ្តោយ​៨០​ ម៉ែត្រ​។ នៅ​ជំ​ហាន​ដំ​បូង​នឹង​ផ្តល់​កា​ងារ​ដល់​ប្រ​ជា​ជន​ចំ​នួន​៥០០ ​នាក់​។
លោក​ ម៉ុង ឫទ្ធី​ ​បាន​បន្ថែម​ថា​ ទឹក​ប្រាក់​វិនិយោគ​៥​លាន​ដុល្លារ​គឺ​ជា​ដំ​ណាក់​កាល​វិនិយោគ​ដំ​បូង ​ហើយ​នឹង​បន្ថែម​​៣​លាន​ដុល្លារ​ទៀត​(សរុប​៨ ​លាន​ដុល្លារ) ​ដែល​នឹង​អាច​ផ្តល់​ការងារ​សរុប​១០០០ ​នាក់។
លោក​បាន​ថ្លែង​ថា​៖​ «​នេះ​ជា​រោងចក្រ​ទី​មួយ​ហើយ​នៅ​ស្រុក​ខ្មែរ។​ ការ​ពិត​ប្រទេស​ជិត​ខាង​យើង​ជា​ពិសេស​ប្រទេស​ចិន​ គេ​យក​លុយ​រាប់​សិប​ឆ្នាំ​មក​ហើយ​លើ​ផលិត​កម្ម​ហ្នឹង​ តែ​យើង​អត់​ដែល​ធ្វើ។ ស្បែក​ជ្រូក​គេ​ទិញ​ក្នុង​មួយ​តោន​ ២ ០០០​[ដុល្លារ] ​គេ​លក់​វិញ​រាប់​ម៉ឺន​បន្ទាប់​ពី​កែ​ច្នៃ​ហើយ»។

លោក​បន្ត​ថា ​ផលិត​កម្ម​កែ​ច្នៃ​ស្បែក​នេះ​​នឹង​ផ្តោត​សំ​ខាន់​លើ​ការ​នាំចេញ​ ខណៈ​ទី​ផ្សា​រ​ក្នុង​ស្រុក​ទំ​នង​ជា​មាន​ទំ​ហំ​តូច​ទេ​។
លោក​អះ​អាង​ថា៖​ «ស្បែក​ដែល​កែ​ច្នៃ​ហើយ​គេ​អាច​យក​ទៅ​ធ្វើ​អ្វី​ដែល​មាន​តម្លៃ​ដូច​ជា ស្បែក​ពូក​ឡាន​ កា​បូប ​ស្បែក​ជើង​អី​ជា​ដើម​​។ ប្រទេស​មួយ​ចំ​នួន ​រដ្ឋា​ភិ​បាល​គេ​បាន​ហាម​ក្នុង​ការ​បរិ​ភោគ​ស្បែក​ជ្រូក អ៊ី​ចឹង​យក​ស្បែក​ជ្រូក​ពី​ប្រ​ទេស​ណា​ដែល​គេ​អត់​បរិ​ភោគ​ដើម្បី​យក​មក​កែ​ច្នៃ»​។
លោក​ ជាតិ ​ខេមរា ​មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគ​ម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ នា​ពេល​បច្ចុប្បន្ន​កម្ពុជា​មាន​រោង​ចក្រ​ផលិត​ស្បែក​ជើង​ និង​កាបូប​ប្រមាណ​ជាង​៥០រោងចក្រ ​ដែល​ប្រើ​ប្រាស់ស្បែក​កែ​ច្នៃ​ជា​វត្ថុធាតុ​ដើម​។ ​
លោក​បាន​លើក​ឡើង​ថា វ​ត្ថុ​ធាតុ​ដើម​ស្ទើរ​តែ​ទាំង​អស់​ដែល​ចាំ​បាច់​ក្នុង​ការ​ផលិត​ត្រូវ​បាន​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ ដែល​ភាគ​ច្រើន​ត្រូវ​បាន​ផ្តល់​លក្ខខណ្ឌ​តម្រូវ​ដោយ​អ្នកបញ្ជា​ទិញ ​ឬ ​ត្រូវ​បាន​ជួយ​ជា​យោបល់​ពី​អ្នក​ផ្គត់​ផ្គង​វត្ថុ​ធាតុ​ដើម​នេះ​តែ​ម្តង​។ ​
លោក​រំ​ពឹង​ថា ​រោង​ចក្រ​ផលិត​ស្បែក​ពាក់​កណ្តាល​សម្រេច​នេះ​អាច​នឹង​ផ្តល់​ផល​ចំណេញ​ដល់​វិស័យ​ឧស្សា​ហ​កម្ម​កាត់​ដេរស្បែក​ជើង​និង​កា​បូប​បើ​ស្បែក​ដែល​កែច្នៃ​ពាក់​កណ្តា​ល​សម្រេច​នេះ​មាន​គុណ​ភាព​គ្រប់​គ្រាន់​ និង​ទទួល​បាន​ការ​ទទួលស្គាល់​ពី​អ្នក​បញ្ជា​ទិញ។​
លោក​ថ្លែង​ថា៖ «​រោង​ចក្រ​កា​បូប ​និង​ស្បែក​គឺ​ត្រូវ​ការ​ស្បែក​ក្នុង​ការ​ផលិត។ ​​បើ​យើង​មាន​រោង​ចក្រ​ដែល​ផលិត​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​មែន​ ហើយ​គុណ​ភាព​ពិត​ជាល្អ​មែន​នោះ ​វា​នឹង​កាត់​បន្ថយ​​ការ​ចំណាយ​ថ្លៃ​សេវា​ និង​ដឹក​ជញ្ជូន​ក្នុង​ការ​នាំ​ចូល​វត្ថុធាតុ​ដើម​ បើ​ទោះ​បី​ជា​ការ​នាំ​ចូល​មិន​ទាមទារ​ការ​បង់​ពន្ធ​ក៏​ដោយ»។​
លោក​បញ្ជាក់​ថា​ យ៉ាង​ណា​ក៏​ដោយ​វា​នៅ​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​បញ្ជា​ទិញ​សិន​​​ថា «តើ​​គាត់​នឹង​ជ្រើស​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដើម​នៅ​ក្នុង​ស្រុក​ជា​ជាង​ការ​នាំ​ចូល ឬ​យ៉ាង​ណា​?»៕

No comments: