A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 3 January 2015

Tycoon Kith Meng and actress Sreytoch Chamnan have not wedded as reported by the media លោក គិត ម៉េង និងស្រី​តូច ចំណាន អត់​ទាន់​មាន​មង្គលការ​ដូច​ចុះផ្សាយ​​

ដោយ៖​ វង្ស សុម៉ាលីន​ | ថ្ងៃសៅរ៍ ទី3 មករា 2015


រូប​លោក គិត ម៉េង និង​អ្នកនាង ស្រីតូច ចំណាន ជាមួយ​កូនប្រុស ដែល​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម
​ថ្ងៃទី​២ ខែ​មករា​ម្សិលមិញ​គឺជា​កាលបរិច្ឆេទ ដែល​សារព័ត៌មាន​ធំ​មួយ​បាន​អះអាង​ថា ជា​ថ្ងៃ​ចូល​រោង​របស់​លោក​ឧកញ៉ា​គិត ម៉េង និង​អ្នកនាង ស្រី​តូច ចំណាន ។ ប៉ុន្តែ​ផ្ទុយ​ពី​ការចុះផ្សាយ​ដ៏​កក្រើក អ្នក​ទាំង​ពីរ បែរជា​មិនមាន​មង្គលការ នៅក្នុង​ថ្ងៃ​នោះ​ទៅវិញ ។
​គ្មាន​អ្នកណា​មិន​ភ្ញាក់ផ្អើល​នោះទេ ជាមួយនឹង​អត្ថបទ​រឿង «​ស្រី​តូច ចំណាន រៀបការ​ថ្ងៃ ២ មករា​» នៅលើ​ទំព័រមុខ​របស់​ទស្សនា​វដ្ដី​តារា ដែល​ជា​ទស្សនាវដ្ដីធំ​មួយ​ដ៏​ពេញនិយម​ក្នុងស្រុក ។ ការចុះផ្សាយ​របស់​ទស្ស​នាវ​ដ្ដី​នេះ បាន​ស្រង់​សម្ដី​ពី​ប្រភព​ជាច្រើន ដើម្បី​សង្កត់ធ្ងន់ថា អ្នកនាង​ស្រី​តូច ចំណាន និង​លោក​គិត ម៉េង នឹង​ក្លាយជា​ប្ដី​ប្រពន្ធ​ពេញ​ច្បាប់ ថ្ងៃទី​២ ខែ​មករា ដើមឆ្នាំ​២០១៥​នេះ​។​
​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ បាន​ទាំង​អះអាងថា មង្គលការ​នោះ​នឹង​ចូល​រូ​ម​ដោយ​ថ្នាក់​ដឹកនាំ​កំពូលៗ​ទាំង​ក្នុង និង​ក្រៅប្រទេស នឹង​ធ្វើ​ដោយ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស​តាំងពី​ព្រឹក​ដល់​យប់​កណ្ដា​ល​អធ្រាត្រ​ទៀតផង ។ គាប់​ជួន​ជា​ពេលកន្លងមក មាន​ការចុះផ្សាយ​ច្រើន​លើក​រួចមកហើយ​ថា អ្នក​ទាំង​ពីរ​នឹង​ចូល​រោងកា​របើក​ទំព័រ​ដើមឆ្នាំ​២០១៥​ផង​នោះ ទើប​ធ្វើឲ្យ​មាន​ការជឿជាក់ និង​តាមដាន​ពេញ​មួយ​ថ្ងៃ​ពី​មង្គលការ​នេះ កាលពី​ថ្ងៃ ទី​២ ខែ​មករា ។ យ៉ាងណាក៏ដោយ ពេញ​មួយ​ថ្ងៃ​ដែល​មាន​ការអះអាង​នោះ គេ​មិនឃើញ​មាន​ពិធី​ណាមួយ ពាក់ព័ន្ធ​នឹង​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ​នោះ​ទេ ខណៈ​ដែល​ទីតាំង​ដែល​ត្រូវ​គេ​សង្ស័យ​ក៏​មិនមាន ឯ​មន្ត្រី​ដែល​បម្រើការ​ជាមួយ លោក​គិត ម៉េង ក៏​អះអាងថា​គ្មាន​។
​បុគ្គលិក​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Royal Group  ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ជន​ជំនិត​បំផុត​របស់​លោក​គិត ម៉េង បាន​ឆ្លើយ​ប្រាប់ថា នោះ​ជា​ព័ត៌មាន​បំប៉ោង​ប៉ុណ្ណោះ ដោយ​ការពិត​មិនមាន​មង្គលការ​ណាមួយ​របស់​លោក​គិត ម៉េង និង​អ្នកនាង​ស្រី​តូច ចំណាន នៅ​ថ្ងៃ​ទី​២ ខែ​មករា​នោះ​ទេ ។ លោក​បាន​ហៅ​អ្នកនាង​ស្រី​តូច ចំណាន ថា​ជំទាវ​តូច និង​បាន​ប្រាប់ថា បើ​មាន​មង្គលការ​មែន នឹង​គ្មាន​ការ​លាក់បាំង​នោះទេ គឺ​ពិតជា​ប្រកាស​យ៉ាង​ទូលំទូលាយ​។ លោក​បាន​បញ្ជាក់​តាមរយៈ​ទូរស័ព្ទ​ថា «​អត់​មាន​ទេ (​រៀបការ​) លោក​ឧកញ៉ា (​គិត ម៉េង​) និង​ជំទាវ​តូច ជួប​ខ្ញុំ​ម្សិលមិញ ហួសចិត្ត​ព័ត៌មាន​ហ្នឹង​និយាយ​លែង​ចេញ​ហើយ​»​។​
​លោក​អះអាង​ថា លោក​គិត ម៉េង និង​អ្នកនាង​ស្រី​តូច ចំណាន ឮ​តែ​ដំណឹង​រៀបការ​ប៉ុណ្ណោះ ប៉ុន្តែ​ត្រង់​ចាត់ចែង​ពេលណា គឺ​មិន​ដឹង​នោះទេ ខណៈ​ដែល​លោក​ខ្លួនឯង ក៏​មិនដឹង​ពី​គម្រោង​នេះ​ច្បាស់​ដូចគ្នា​។ លោក​ឆ្លើយឆ្លង​ដោយ​ហួសចិត្ត​ថា «​រឿង​(​រៀបការ​)​ហ្នឹង គង់តែ​ឃើញ​ទេ ប៉ុន្តែ​ឥឡូវ​អត់​មាន​ទេ ហើយ​បើ​ថ្ងៃ​២ ខែ​មករា​ហ្នឹង ការ​គាត់​មែន ប្រហែល​ខ្ញុំ​មក​អង្គុយ​ធ្វើការ​កើត​អ្ហី​!»​។ លោក​បាន​ហៅ​ដំណឹង​ដែល​បាន​ចុះផ្សាយ​ថា ជាការ​ស្រង់​សម្ដី​ពី​មនុស្ស​មិន​ច្បាស់​។​
​លោក ហ៊ុយ វណ្ណៈ អគ្គនាយករង​ស្ថានីយ៍ទូរទស្សន៍ CNC  ត្រូវ​គេ​ឃើញ​មក​អង្គុយ​ចូលរួម​មង្គលការ​កូនស្រី​របស់​មន្ត្រី​បម្រើការ​នៅ​ស្ថានទូត​អាមេរិក​នៅ​កោះ​ពេជ្រ​យ៉ាង​ព្រងើយ កាលពី​យប់​ថ្ងៃ​ទី​២ ខែ​មករា ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា ដំណឹង​ដែល​បាន​ចុះផ្សាយ​ការភាន់ច្រឡំ​។ ដូចគ្នា​ដែរ លោក​ប្រាក់ សម្ផស្ស ដែល​បម្រើការ​នៅ​ស្ថាប័ន​ទូរទស្សន៍​ល្បី​ឈ្មោះ​របស់​លោក​គិត ម៉េង ផងដែរ បាន​អះអាង​ថា អត់​មាន​ពិធីមង្គលការ​របស់លោក​គិត ម៉េង និង​អ្នកនាង​ស្រី​តូច ចំណាន នៅ​ថ្ងៃ​ទី​២ ខែ​មករា ដូច​ការចុះផ្សាយ​នោះទេ​។ លោក​និយាយថា «​អត់​ទេ កុំ​ចេះតែ​ជឿ ព័ត៌មាន​គេ​ចេះ​តែ​ចុះ​ទេ គាត់​មាន​ការ​ស្អី​ថ្ងៃទី​២ (​មករា​) ហ្នឹង  បើ​គាត់​ការ​មែន បុគ្គលិក (CTN  CNC និង My TV ) គេ​ដឹង​បាន​ហើយ ខ្ញុំ​អត់​មាន​ដឹងអី​ផង​ហ្នឹង​»​។ ជាមួយគ្នា​នោះ លោក​អះអាង​ថា អ្នក​ទាំង​ពីរ មិន​អាច​រៀបការ  នៅ​ក្រៅប្រទេស ឬ​នៅ​ខេត្ត​ណា​ទេ ។​
​អ្នកយក​ព័ត៌មាន​VOD បាន​ឡើង​ទៅ​ដល់​សណ្ឋាគារ​កាំបូឌី​យ៉ាណា  ដែល​ជា​ទីតាំង​សង្ស័យថា​នឹង​មាន​មង្គលការ​របស់​អ្នក​ទាំង​ពីរ​កាលពី​ថ្ងៃ​ទី​២ ខែ​មករា ប៉ុន្តែ​មិន​មាន​មង្គលការ​របស់​អ្នក​ទាំង​ពីរ​ត្រូវបាន​ធ្វើ​ឡើង​នោះ​ឡើយ គឺមាន​តែ​ពិធីមង្គលការ​យ៉ាង​អធិកធ​ម​របស់​កូនកំលោះ​កូនក្រមុំ​មួយគូ​ផ្សេង​ប៉ុណ្ណោះ​។ មេការ​ប្រចាំ​សណ្ឋាគារ​របស់​លោក​គិត ម៉េង មួយ​នេះ បាន​ឆ្លើយ​ប្រាប់ថា មិន​ដឹង​រឿង​លោក​ឧកញ៉ា និង​អ្នកនាង​ស្រី​តូច ចំណាន រៀបការ​ដូច​ការអះអាង​នោះទេ ខណៈ​ដែល​លោក និង​បុគ្គលិក ហៅ​អ្នក​ទាំងពីរ​ថា​ជា​ប្ដី​ប្រពន្ធ​ដោយ​ពេញមាត់ ។ បុគ្គល​រូបនេះ​និយាយថា «​ប្ដី​ប្រពន្ធ​គាត់ អត់​មាន​រៀបការ​អី​ទេ ។ គេ​ចុះ​ឲ្យ​តា​ផ្អើល​តើ បង​ឯង​មិន​ឃើញ​ថ្ងៃ​ហ្នឹង (២ មករា​) មាន​មង្គលការ តែ​អ្នក​ផ្សេង​តើ​»​។​
VOD  ក៏បាន​ចូល​ទៅ​ដល់​សណ្ឋាគារ​សូ​ហ្វ៊ី​តែ​ល​ភ្នំពេញ ដែល​ជា​សណ្ឋាគារ​លំដាប់​អន្តរជាតិ​របស់​លោក​គិត ម៉េង មួយកន្លែង​ទៀត ប៉ុន្តែ​នៅ​ទី​នោះ​ក៏​មាន​សភាព​ជាធម្មតា ។ សូម្បីតែ​នៅ​ផ្ទះ​របស់​អ្នកនាង ស្រី​តូច ចំណាន នៅ​ម្ដុំ​ទួល​ទំពូង ក៏​មាន​សេចក្ដីរាយការណ៍​មក​ថា អត់​មាន​ពិធី​អ្វី ។​
​កន្លងទៅ សារព័ត៌មាន​ធំ​ៗ​ពីរ​ទៀត​គឺកាសែត​ភ្នំពេញ​ប៉ុស្តិ៍ និង​​ទស្សនា​វដ្ដី​អង្គរ​ធំ ក៏​បាន​ចុះផ្សាយ​ថា អ្នក​ទាំង​ពីរ​នឹង​រៀប​មង្គលការ​នៅ​ដើម​ខែ​មករា​ដូចគ្នា ដោយ​គ្រាន់តែ​មិនបាន​កំណត់​កាលបរិច្ឆេទ​នោះ​បាន​សរសេរថា  លោក គិត ម៉េង នឹងត្រូវ​គេ​ដង្ហែរ​ដោយ​រថយន្ត​ទំនើប​មួយគ្រឿង កុម្ម៉ង់​មកពី​ចក្រភព​អង់គ្លេស​ក្នុងតម្លៃ​ប្រមាណ​៥០​ម៉ឺន​ដុល្លារ នៅ​ថ្ងៃ​មង្គលការ ខណៈ​ដែល​កូនក្រមុំ គឺ​អ្នកនាង ស្រី​តូច ចំណាន នឹង​ប្រើ​រ៉ូ​បដែល​មានតម្លៃ​១០​ម៉ឺន​ដុល្លារ ។​
​សារព័ត៌មាន​ដដែល​នោះ​រាយការណ៍​ទៀតថា មង្គលការ​របស់​ពួកគេ​គ្រោង​ចំណាយ​ប្រាក់​មួយ​លាន​ដុល្លារ ដោយ​មិន​រាប់បញ្ចូល​ទីតាំង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ខ្លួនឯង និង​ការចាត់ចែង​មួយចំនួន ដែល​បាន​ជួល​គេ ។ មង្គលការ​របស់​អ្នក​ទាំង​ពីរ ត្រូវ​ទស្សនាវដ្ដី​ដែល​បាន​ចុះផ្សាយ​ចុងក្រោយ​គេ​ធ្វើ​ការបញ្ជាក់​ថា នឹង​ធ្វើឲ្យ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​ទី​២ ខែ​មករា ដោយ​ក្រៅពី​មាន​ការរៀបចំ​ក្នុង​ទ្រង់ទ្រាយ​ធំ​អស្ចារ្យ ក៏​នឹង​មាន​ថ្នាក់ដឹកនាំ​កំពូលៗ​ចូលរួម ធ្វើឲ្យ​កកស្ទះ​ទីតាំង​ប្រារព្ធ​ពីធី​ផងដែរ ។ ប៉ុន្តែ​អ្វី​ដែល​បាន​ព្យាកា​រណ៍នៅក្នុង​ការចុះផ្សាយ​នោះ មិនមាន​អ្វី​កើតឡើង​ទាំង​អស់ ។ ដំណឹង​មិន​ច្បាស់លាស់​នេះ កំពុង​ធ្វើ​ឲ្យមាន​ការតា​មដាន​កាន់តែខ្លាំ​ង​ថា លោក​គិត ម៉េង និង​អ្នកនាង​ស្រី​តូច ចំណាន នឹង​មាន​មង្គលការ​ឆាប់ៗ​ដែរ​ឫ​ទេ ក្រោយពី​មាន​ការភ្ញាក់ផ្អើល​នេះ ៕
សូមសរសេរ​មក​លោក ​វង្ស សុ​ម៉ា​លីន តាម​រយៈ vongsomalin@yahoo.com

2 comments:

Anonymous said...

This asshole Kith Meng is a big time Crook.

Anonymous said...

Why is this important to talk about the thief and crook Kit Meng and his ugly family members?

The story of this bastard and his family is very disgusted. That is all I can say, not like the celebrity in the U.S., UK, Japan, S. Korea, Australia, etc.

Kit Meng and his family are not human being.