A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 27 January 2015

The World Bank found the expansion of the [Phnom Penh] city widen the gaps between the rich and the poor ធនាគារ​ពិភពលោក​រក​ឃើញ​ថា​ផែនការ​​ពង្រីក​​ក្រុង​ធ្វើ​ឲ្យ​មាន​គម្លាត​អ្នក​មាន​អ្នក​ក្រ​កាន់​តែ​ធំ

ធនាគារ​ពិភពលោក ជូលៀន គ្លើក ៦២០
សេដ្ឋ​វិទូ​​ថ្នាក់​ខ្ពស់​នៃ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា លោក ជូលៀន គ្លើក (Julian Clarke) ថ្លែង​ក្នុង​ពិធី​បង្ហាញ​របាយការណ៍​នៅ​ទីស្នាក់ការ​ធនាគារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៦ មករា ២០១៥។
RFA/An Sithav
ទីក្រុង​ភ្នំពេញ ជា​ទីក្រុង​តូច​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​តែ​ល្បឿន​នៃ​ពង្រីក​ក្រុង​វិញ មាន​សន្ទុះ​ខ្លាំង​ជាង​គេ​​​​បំផុត។ បញ្ហា​នេះ បាន​បណ្ដាល​ឲ្យ​​មាន​គម្លាត​អ្នក​មាន និង​អ្នកក្រ​កាន់​តែ​ធំ ដោយសារ​តែ​ថ្នាក់​ដឹក​នាំ​រៀប​ចំ​ផែនការ​​មិន​បាន​ត្រឹមត្រូវ ជា​ពិសេស​ការ​​បង្កើត​ឱកាស​រក​ប្រាក់​ចំណូល​មិន​​បាន​ស្មើ​​គ្នា​សម្រាប់​អ្នក​រស់​នៅ​ជនបទ និង​​អ្នក​រស់​នៅ​ទីក្រុង។
បញ្ហា​ធំ​មួយ​សម្រាប់​ប្រទេស​កម្ពុជា គឺ​នគរូបនីយកម្ម ឬ​ការ​ពង្រីក​​ក្រុង​ដែល​មាន​ល្បឿន​លឿន។ ស្ថាប័ន​អភិវឌ្ឍន៍​ជា​ច្រើន​នៅ​កម្ពុជា បាន​ចាត់​វិធានការ​ដើម្បី​ធានា​ការ​​រីក​លូតលាស់​នៅ​ក្នុង​ទីក្រុង​ក្នុង​ការ​ចូល​រួម​ចំណែក​​​លើក​កម្ពស់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ។
ផ្អែក​លើ​ការ​វិភាគ​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​ពិភពលោក "ទិដ្ឋភាព​ទីក្រុង​​ដែល​កំពុង​មាន​ការ​ផ្លាស់​ប្ដូរ" បាន​បង្ហាញ​ថា ទីក្រុង​​ភ្នំពេញ មាន​​ផ្ទៃ​ដី​ទីក្រុង​តូច​ណាស់​ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ជាង​មួយ​លាន​នាក់​តែ​​​ជា​តំបន់​ទីក្រុង​ធំ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស ដែល​មាន​ល្បឿន​ពង្រីក​ក្រុង​ខ្លាំង​ជាង​គេ​នៅ​ក្នុង​តំបន់។ ក្នុង​របាយការណ៍​នោះ​បាន​រក​ឃើញ​​ថា អត្រា​នៃ​ការ​ពង្រីក​ក្រុង មាន​ល្បឿន​លឿន​ជាង​គេ​បំផុត​ក្នុង​អត្រា ៤,៣% ក្នុង​មួយ​ឆ្នាំ ដែល​កើន​លើស​បណ្ដា​ប្រទេស​នានា ​យ៉ាង​ហោច​ណាស់​ពីរ​ដង។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភាព​រីក​ចម្រើន​នៃ​​​ពង្រីក​ក្រុង​ក៏​ជា​ឱកាស​មួយ​សម្រាប់​​​ទាក់ទាញ​​ពលកម្ម​ពី​ជនបទ ប៉ុន្តែ​និន្នាការ​នេះ​​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​កម្ពុជា ដោយ​​បែក​ចែក​ជា​សង្គម​ជា​ពីរ​ខុស​គ្នា​ គឺ​សង្គម​អ្នក​ក្រ និង​សង្គម​​អ្នក​មាន។
ប្រធាន​គ្រប់គ្រង​​ផ្នែក​​ប្រតិបត្តិ​សកល​នៃ​កិច្ចការ​សង្គម​ទីក្រុង​ជនបទ​របស់​ធនាគារ​ពិភពលោក ​លោក អាប់បាស ចា (Abhas Jha) មាន​ប្រសាសន៍​ថា​ ដើម្បី​ធានា​ថា ការ​​​ពង្រីក​ក្រុង​គាំទ្រ​ដល់​អ្នក​ក្រីក្រ ​គឺ​ទាមទារ​គោលនយោបាយ​ជាក់លាក់​មួយ​​របស់​រាជរដ្ឋាភិបាល​​ក្នុង​ការ​បែកចែក​ផល​​ពី​កំណើន​នៃ​ការ​អភិវឌ្ឍន៍​ទីក្រុង ដើម្បី​ផ្ដល់​ផល​ប្រយោជន៍​ដល់​អ្នក​រស់​នៅ​ជនបទ៖ «កម្ពុជា គឺ​ជា​​ប្រទេស​ដែល​​មាន​​ ការ​អភិវឌ្ឍន៍​ក្រុង​លឿន លំដាប់​លេខ​ពីរ នៅ​​អាស៊ី​បូព៌ា ជា​ពិសេស​ផែនការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ គឺ​មាន​​សន្ទុះ​ខ្លាំង​​បំផុត​នៅ​ក្នុង​តំបន់​ បន្ទាប់​ពី​ប្រទេស​ចិន។ ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ គាំទ្រ​ដល់​ការ​ពង្រីក​ក្រុង ​រួម​ទាំង​ការ​បង្កើត​ការងារ និង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​​ គឺ​ជា​​កត្តា​សំខាន់​បំផុត»

របាយការណ៍​របស់​ធនាគារ​ពិភពលោក​ដដែល​​បាន​បង្ហាញ​ថា​ ការ​ស្វែង​យល់​អំពី​ការ​កែ​លម្អ​នៃ​ការ​អភិវឌ្ឍន៍​ក្រុង​ មាន​សារសំខាន់​បំផុត​សម្រាប់​អ្នក​តាក់តែង​គោលនយោបាយ​ធ្វើ​សម្រេច​​ចិត្ត​កាន់​តែ​ល្អ ប្រកប​ដោយ​និរន្តរភាព​ក្នុង​ការ​ទទួល​បាន​សេវា​នានា ការងារ និង​ការ​ស្នាក់​នៅ​សម្រាប់​ប្រជាពលរដ្ឋ។
ស្ថាបត្យករ លោក តាំង សុចិត្តវិទូ មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​ក្រុង​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ទាក់ទង​នឹង​ច្បាប់ ឬ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល។ លោក​បញ្ជាក់​ទៀត​ថា បញ្ហា​គម្លាត​អ្នក​មាន​និង​អ្នក​ក្រ​កាន់​តែ​ធំ គឺ​បណ្ដាល​មក​ពី​ការ​បង្កើត​ឱកាស​ការងារ​​ពី​ការ​ពង្រីក​ក្រុង​របស់​រាជរដ្ឋាភិបាល​នៅ​មាន​កម្រិត​ទាប៖ «ឱកាស​ក្នុង​ការ​ប្រកួត​ប្រជែង​មិន​មាន​សមាសភាព អត់​មាន​តុល្យភាព។ អ៊ីចឹង​អ្នក​មាន​ដែល​មាន​​លទ្ធភាព​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ជាង​គេ»
ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ ប្រធាន​គ្រប់គ្រង​​ផ្នែក​​ប្រតិបត្តិ​សកល​នៃ​កិច្ចការ​សង្គម​ ទីក្រុង​ជនបទ​របស់​ធនាគារ​ពិភពលោក ​លោក អាប់បាស ចា បញ្ជាក់​​ថា ​ការ​សម្របសម្រួល​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង ដង់ស៊ីតេ និង​ផ្នែក​រដ្ឋបាល​ឲ្យ​បាន​ត្រឹមត្រូវ គឺ​មាន​សារសំខាន់​បំផុត​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ បញ្ចប់​ភាព​ក្រីក្រ​តោកយ៉ាក​ និង​ទទួល​បាន​ភាព​រីក​ចម្រើន​សម្រាប់​ទាំង​អស់​គ្នា។
ទោះ​ជា​​​យ៉ាង​ណា​ក៏​ដោយ ស្ថាប័ន​ស្រាវជ្រាវ​​ របស់​អង់គ្លេស និង​ធនាគារ​ពិភពលោក​ បាន​រក​ឃើញ​ថា ដោយ​​ផ្នែក​លើ​លក្ខខ័ណ្ឌ​ស្ថិរភាព​​ទីក្រុង ការ​ថែ​រក្សា​សុខភាព បរិស្ថាន​ ​ការ​អប់រំ និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ភ្នំពេញ​ ជា​ទីកន្លែង​​មួយ​​ពិបាក​រស់​នៅ​ជាង​គេ។ ម៉្យាង​វិញ​ទៀត​ គម្លាត​អ្នក​មាន​និង​អ្នក​ក្រ​កើត​ឡើង​ដោយ​សារ​តែ​ទំនាក់ទំនង​នៃ​ភាព​រីក​ចម្រើន​ក្រុង និង​​ល្បឿន​នៃ​ការ​ពង្រីក​ក្រុង​ខុស​គ្នា​ខ្លាំង។ បច្ចុប្បន្ន ភាព​រីក​ចម្រើន​នៃ​ការ​​​អភិវឌ្ឍ​ក្រុង​ភ្នំពេញ​ មាន​អត្រា​​កំណើន ១% តែ​​​ ល្បឿន​នៃ​ពង្រីក​ក្រុង​វិញ​មាន​អត្រា​​ជាង ៤%៕

No comments: