A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 5 January 2015

The number of people infected with HIV in Roka village, Battambang, increased to 226 ពលរដ្ឋ​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា​ឡើង​ដល់​២២៦​នាក់

Read reports in English here.
ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍ បាត់ដំបង ៦២០
ពលរដ្ឋ​ចុះ​ឈ្មោះ​ធ្វើ​តេស្ដ​ឈាម​រក​មេរោគ​អេដស៍ នៅ​មណ្ឌល​សុខភាព ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Hum Chamroeun
ប្រជាពលរដ្ឋ​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ កើន​ឡើង​ដល់ ២២៦​នាក់​ហើយ​ គិត​ត្រឹម​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៥។ បញ្ហា​នេះ​ ធ្វើ​ឲ្យ​​អ្នក​ផ្ទុក​មេរោគ​អេដស៍​មួយ​ចំនួន​​​​បាន​លេប​ថ្នាំ​ពន្យារ​បណ្ដើរៗ​​ហើយ។ ទន្ទឹម​នឹង​​នោះ ​មាន​អ្នក​ភូមិ​​ខ្លះ​នៅ​ពេល​លេប​ថ្នាំ​ធ្វើ​ទុក្ខ​ក្នុង​ខ្លួន​គ្មាន​​កម្លាំង​កំហែង​មិន​អាច​​ធ្វើ​ការងារ​អ្វី​បាន​នោះ​ទេ។
​ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា ​ដែល​ធ្វើ​តេស្តឈាម​រក​ឃើញ​ថា ​មាន​​មេរោគ​អេដស៍​​នោះ​​ ភាគ​ច្រើន​នៅ​ផ្ទះ​សម្បែង​​ខ្វល់​ខ្វាយ​នឹង​មេរោគ​នេះ​មិន​បាន​ចេញ​ទៅ​ធ្វើ​ការងារ​រក​ប្រាក់​ចំណូល​​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​នោះ​ទេ។
ក្រុម​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ថ្លែង​នៅ​ខាង​ក្រោម​ផ្ទះនៅ​​ថ្ងៃ​ទី​៤ មករា ថា​ ចាប់​តាំង​ពី​ដឹង​ថា ខ្លួន​ធ្វើ​មាន​មេរោគ​អេដស៍​ភ្លាម គឺ​ម្នាក់​ចេះ​តែ​ខ្វល់ខ្វាយ​ក្នុង​ចិត្ត​មិន​ឈប់​ឈរ​ឡើយ។ អ្នក​ភូមិ​បន្ត​ថា​ សព្វ​ថ្ងៃ​នេះ​គ្រូពេទ្យ​បាន​ឲ្យ​ថ្នាំ​ពន្យារ​លេប​បណ្ដើរៗ​ដែរ​ ហើយ​ថា​ពេល​ថ្នាំ​លេប​ម្ដងៗ ​អ្នក​សុខភាព​មិន​ល្អ​ធ្វើ​ទុក្ខ​ក្នុង​ខ្លួន​រក​ក្អួតចង្អោរ​ គ្មាន​កម្លាំងកំហែង​ដូច​ពេល​មុន​នោះ​ទេ។ ទោះ​យ៉ាង​នេះ​ក្ដី ពួកគាត់​បញ្ជាក់​​​ថា​ មាន​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​បាន​ចុះ​​អប់រំ​ផ្លូវ​ចិត្ត​តាម​ផ្ទះ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជា​បន្តបន្ទាប់​ដែរ​ ធ្វើ​ឲ្យ​កាត់​បន្ថយ​ការ​គិត​រវើរវាយ​បាន​មួយ​ចំនួន៖«ដូច​ធូរ​អារម្មណ៍​ច្រើន​នៅ​ពេល​ដែល​អ្នកគ្រូ លោកគ្រូ​គាត់​បាន​មក​ពន្យល់​​ឲ្យ​យល់​ដឹង​ពី​ជំងឺ​នេះ​ថា បើ​លេប​ថ្នាំ​ទៀត​ទាត់​​ធ្វើ​ឲ្យ​សុខភាព​ល្អ​ ហើយ​រស់​បាន​យូរ​អង្វែង​ដូច​គេ​ឯង​អ៊ីចឹង​ដែរ។ គេ​មក​អប់រំ​យើង​មិន​ភ័យ​ពី​ជំងឺ​ដែល​កើត​ហ្នឹង​ តែ​ក្នុង​ចិត្ត​ខ្ញុំ​នៅ​តែ​បារម្ភ​ខ្លាច​ជំងឺ​នេះ​ព្យាបាល​មិន​ជា​រស់​នៅ​មិន​បាន​យូរ​ទៅ​មុខ​ទៀត។ ខ្ញុំ​លេប​ថ្នាំ​ពន្យារ​ជំងឺ​អេដស៍​ហ្នឹង​ទៅ​ ចេះ​តែ​ធ្វើ​ទុក្ខ​វិល​មុខ​រក​ធ្វើ​អ្វី​ក៏​មិន​បាន​ដែរ​ ហើយ​គ្រូពេទ្យ​គាត់​ឲ្យ​ខ្ញុំ​លេប​ថ្នាំ​ពន្យារ​ហ្នឹង​រហូត»
​​​​​​​​​​​​​​​​​​ទោះ​យ៉ាង​នេះ​ក្ដី​ អ្នក​ដែល​ផ្ទុក​មេរោគ​អេដស៍​ទាំង​នោះ​ សំណូម​ពរ​​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​បញ្ជាក់​ពី​មូលហេតុ​ពី​ការ​ឆ្លង​មេរោគ​នេះ ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​ ​ព្រម​ទាំង​ផ្ដល់​ជំនួយ​អាហារ​ហូបចុក​ និង​ថ្នាំ​ព្យាបាល​ជំងឺ​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​​រយៈ​ពេល​វែង​ផង។
ទាក់​ទង​នឹង​បញ្ហា​នេះ​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ នៃ​ក្រសួង​សុខាភិបាល​ លោក​ តែង គន្ធី ធ្លាប់​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៣១ ធ្នូ ថា អាជ្ញាធរ​ពាក់​ព័ន្ធ​បាន​បញ្ជូន​​ឈាម​​ដែល​ធ្វើ​តេស្ត​រួច​ទៅ​ពិនិត្យ​នៅ​ក្រៅ​ប្រទេស​អស់​ទៅ​ហើយ​ ដើម្បី​ស្រាវជ្រាវ​ពី​ការ​ឆ្លង​ជំងឺ​នោះ ហើយ​ថា​លទ្ធផល​យ៉ាង​នោះ​ពុំ​ទទួល​បាន​នៅ​ឡើយ​ទេ៖ «ស្លាក​ឈាម​ដែល​យើង​ទទួល​ពី​គាត់​ហ្នឹង​យើង​ត្រូវ​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ល្បីៗ​ធ្វើ​ការ​ស្រាវជ្រាវ​ ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក​ នៅ​កូរ៉េ​អ៊ីចឹង ដើម្បី​ពិនិត្យ​មើល​មេរោគ​ដែល​កើត​នៅ​ភូមិ​រកា​ហ្នឹង​បន្ថែម​ទៀត។ តែ​យ៉ាង​អ្វី​ដែល​ធ្លាប់​បាន​ផ្ដល់​សេវា​ដល់​ពួកគាត់​នោះ​ គឺ​បាន​ផ្ដល់​ជួន​ពួកគាត់​ជា​បន្តបន្ទាប់​ហើយ»
លោក​បន្ត​ថា​ អាជ្ញាធរ​ពាក់​ព័ន្ធ​កំពុង​រិះរក​វិធី​អប់រំ​ផ្លូវ​ចិត្ត​រយៈពេល​វែង​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ទាំង​នោះ​ ដើម្បី​កុំឲ្យ​ពួក​គាត់​ព្រួយ​បារម្ភ​ចំពោះ​អ្វី​ដែល​ជួប​ប្រទះ​នោះ។ តែ​យ៉ាង​ណា​ លទ្ធផល​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ចេះ​តែ​​កើន​ឡើងជា​បន្តបន្ទាប់។
ជំទប់​ទី​២​ឃុំ​រកា លោក សឿម ឆម​ មាន​ប្រសាសន៍​បញ្ជាក់​ថា​ លទ្ធផល​អ្នក​ផ្ទុក​មេរោគ​អេដស៍​បាន​កើន​ឡើង​ដល់ ២២៦​នាក់​ហើយ​ គិត​ត្រឹម​ថ្ងៃ​ទី​​៣ មករា ឆ្នាំ​២០១៥​ ​រួម​មាន​​​ភូមិ​ចំនួន​៣ គឺ​​ភូមិ​អំបែង​ថ្ងៃ​តាហែន និង​ភូមិ​រកា៖ «ហើយ​សព្វ​ថ្ងៃ​នេះ​ អ្នក​ដែល​មាន​មេរោគ​នេះ​ គឺ​ពួកគាត់​អត់​នៅ​សំងំ​ស្ងៀម​ទេ ទី​១ ចង់​បាន​លទ្ធផល​ពី​ក្រសួង​សុខាភិបាល​ និង​មន្ត្រី​ពាក់​ព័ន្ធ​ ទី​២ ពួកគាត់​សតិអារម្មណ៍​​មិន​នឹងន​ទេ​ គឺ​ក្នុង​គ្រួសារ​បាត់​បង់​ចំណូល​សេដ្ឋកិច្ច​អស់​ហើយ។ បញ្ហា​នេះ​ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​រក​មូលហេតុ​ពី​ការ​កើត​ជំងឺ​នេះ​មិន​ឃើញ​ទេ​ នោះ​ប្រជាពលរដ្ឋ​មិន​សុខ​ចិត្ត​ឡើយ»
លោក​បន្ត​ថា​ ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ភូមិ​រកា អាច​កើន​ឡើង​ថែម​ទៀត​ ដោយសារ​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ទៅ​ធ្វើ​តេស្តឈាម​រក​មេរោគ​អេដស៍​នៅ​មណ្ឌល​សុខភាព​រកា ជា​បន្តបន្ទាប់​នៅ​ឡើយ៕

No comments: