A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 17 January 2015

The mayor of Lowell plans to write a letter to Mr. Hun Sen requesting for the release of 10 Boeung Kak land rights activists អភិបាល​ក្រុង​ឡូវែល​គ្រោង​ផ្ញើ​លិខិត​ទៅ​លោក ហ៊ុន សែន ស្នើ​ឲ្យ​ដោះលែង​សកម្មជន​ដី​ធ្លី​១០​នាក់

រ៉ដនី អ៊ីលៀត ៦២០
លោក រ៉ដនី អ៊ីលៀត (Rodney M. Elliott)(រូប​ឆ្វេង) អភិបាល​ក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាសាឈូសេត (Massachusetts) នៃ​សហរដ្ឋ​អាមេរិក ថ្លែង​នៅ​មុខ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី ១៦ មករា ២០១៥។
 RFA/Rann Samnang
អភិបាល​ក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាសាឈូសេត (Massachusetts) សហរដ្ឋ​អាមេរិក លោក រ៉ដនី អ៊ីលៀត (Rodney M. Elliott ) គ្រោង​នឹង​ផ្ញើ​លិខិត​មួយ​ទៅ​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន និង​អភិបាល​រាជ​ធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ស្នើ​ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី​ ១០​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារព្រៃ​ស។
គម្រោង​ស្នើ​សុំ​នេះ បន្ទាប់​ពី លោក រ៉ដនី អ៊ីលៀត បាន​សួរ​សុខ​ទុក្ខ​​សកម្ម​ជន​ដីធ្លី ​១០នាក់ ក្នុង​ពន្ធនាគារ​ពី​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹង​កក់។ លោក រ៉ូដនី អ៊ីលៀត សម្ដែង​ក្តី​បារម្ភទាក់​ទង​នឹង​ស្ថាន​ភាព​សិទ្ធិមនុស្ស និង​បញ្ហា​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា៖ «ចំពោះ​បញ្ហា​នេះ ខ្ញុំ​នឹង​យក​ទៅ​ជម្រាប​សភា និង​រដ្ឋា​ភិបាល​អាមេរិកាំង ដើម្បី​ឲ្យ​មាន​កិច្ច​សន្ទនា​មួយ​រវាង​រដ្ឋា​ភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង​ភ្នំពេញ»។
ក្នុង​ដំណើរ​ទស្សនិច្ច​មក​​ប្រទេស​កម្ពុជា រយៈ​ពេល​បី​ថ្ងៃ អភិបាល​ក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត លោក រ៉ដនី អ៊ីលៀត បាន​ជួប​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការ​រទេស លោក ហោ ណាំហុង ដោយ​ចុះ​​​​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​រវាង​សាលា​រាជធានី​ភ្នំពេញ និង​ក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត នៃ​សហរដ្ឋអាមេរិក ស្តីពី​ការ​ចងសម្ព័ន្ធភាព ដើម្បី​បង្កើន​ចំណង​ទាក់ទង​លើ​វិស័យ​មួយ​ចំនួន ដូចជា​វិស័យ​វប្បធម៌ការ​អប់រំ និង​វិស័យ​សេដ្ឋកិច្ច៕

No comments: