A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 10 January 2015

Thai authority request Cambodia to find relatives of two charred bodies found on the border [They are likely to be killed by Thai soldiers and their bodies cremated! អាជ្ញាធរ​ថៃ​ស្នើ​ដល់​កម្ពុជា​រក​សាច់ញាតិ​​​សាកសព​២នាក់​ដែល​ឆេះ​ខ្លោច​​ក្បែរ​ព្រំដែន

Read a similar story here.
អាជ្ញាធរ​​ថៃ ​ជូនដំណឹង​ដល់​អាជ្ញាធរ​ខ្មែរ​ថា​គេ​បាន​ប្រទះ​ឃើញ​សាកសព​ចំនួន​២ ដែល​ឆេះ​ខ្លោច មិន​អាច​កំណត់​អត្តសញ្ញាណ​បាន ថា​ជា​ខ្មែរ ឬ​ថៃ​នោះ​ទេ។ ពួកគេ​​ស្នើ​ដល់​អាជ្ញាធរ​ខ្មែរ ក្នុង​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ជួយ​ផ្សព្វផ្សាយ​ដំណឹង​នេះ​ដល់​ពលរដ្ឋ ដែល​បាត់​សមាជិក​គ្រួសារ ឬ​មាន​សាច់ញាតិ​ចូល​ទៅ​កាប់​ឈើ​នៅ​តាម​ព្រំដែន​ខ្មែរ​ថៃ។
អភិបាល​ស្រុក​សំពៅលូន លោក ជា សម្បត្តិ បាន​ឲ្យ​ដឹង​ថា ភាគី​ថៃ​បាន​ប្រទះ​ឃើញ​សាកសពទាំង​ពីរ​ នៅ​ចំណុច​ភូមិ​ខៅចុងខេត ឃុំ​ក្លហាត ស្រុក​ក្លហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី ៧ មករា។  សាកសព​នោះ​ឋិតក្នុង​សភាព​ឆេះ​ខ្លោច មើល​មិន​យល់ ថា​ជា​ប្រុស ឬ​ស្រី ជា​ខ្មែរ ឬ​ថៃ​ឡើយ។ ​លោក​ស្នើ​ដល់​ភាគី​ថៃ ធ្វើកោសល្យវិច័យ និង​ពិសោធន៍​ឌីអិនអេ (DNA) ដើម្បី​កំណត់​អត្តសញ្ញាណ​សព​ទាំងពីរ​នោះ និង​រក​មូលហេតុ ​ដែល​បណ្តាលអោយ​ពួក​គេ​ស្លាប់។
លោក ជា សម្បត្តិ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​បន្ត​ចូល​ទៅ​កាប់​ឈើ ឬ​លួច​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ ដោយ​ខុសច្បាប់ ដើម្បី​បញ្ចៀស​​​គ្រោះថ្នាក់​ជា​យថាហេតុ ព្រោះ​​​​ទាហាន​ការពារ​ព្រំដែន​ខ្មែរ​​ពីរ​នាក់ ដែល​ដើរ​ល្បាត នៅ​ចំណុច​ឃុំ​តាតោក ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី ២៨ ធ្នូ ២០១៤ កន្លង​ទៅ​នេះ ក៏​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​ឲ្យ​របួស​ធ្ងន់​​ដែរ៕

No comments: