A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 8 January 2015

Ten interesting things about Mark Zuckerberg prior to his Facebook success រឿង​ពិត​គួរ​ឱ្យ​ចាប់​អារម្មណ៍​១០យ៉ាង​របស់​ Mark Zuckerberg មុន​ឈាន​ដល់​ការ​បើក​​ក្រុមហ៊ុន Facebook ​ជោគជ័យ​ដូច​​សព្វថ្ងៃ

រឿង​ពិត​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ១០យ៉ាង​របស់​ Marck Zuckerberg មុន​ឈាន​ដល់​ការ​បើក​​ក្រុមហ៊ុន Facebook ដ៏​ជោគជ័យ​សព្វថ្ងៃប្រភព៖​ boomsbeat
ធ្មេច​បើក​ធ្មេច​បើក មក​ដល់​ពេល​នេះ​លោក Mark Zuckerberg បាន​បង្កើត​ក្រុមហ៊ុន Facebook ​បាន​​រយៈពេល ១០ឆ្នាំ​មក​ហើយ (បង្កើត​ឡើង​នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ២០០៤)។ សេវាកម្ម​របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​នេះ ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ក្លាយ​ជា Social Network ល្បី​បំផុត​លើ​លោក។ អ្នក​ប្រើ​មិន​តិច​ជាង ៩០០លាន​នាក់​ទេ តែងតែ​បើក​ចូល​ទៅ​កាន់​សេវាកម្ម​ទំនាក់ទំនង​នេះ (អ្នក​ប្រើ​ប្រចាំ​ថ្ងៃ ៨៦៤លាន​គណនី គិត​ត្រឹម​ខែ​កញ្ញា)។ ទន្ទឹម​នោះ គឺ​ជឿ​ថា អ្នក​គាំទ្រ និង​កំពុង​ប្រើ Facebook ភាគច្រើន​មិន​បាន​ដឹង​អំពី​រឿងរ៉ាវ​ជីវិត​ឯកជន​របស់​អ្នក​បង្កើត Facebook លោក Mark Zuckerberg ទាំង​អស់​នោះ​ទេ។ 

ខាង​ក្រោម​នេះ គឺ​ជា​រឿងរ៉ាវ​ជីវិត​ឯកជន​របស់ Zuckerberg តាំងពី​លោក​ស្ថិត​ក្នុង​វ័យ​កុមារភាព រហូត​ដល់​លោក​រក​ឃើញ​ឧត្ដម​ភរិយា​ចាប់ដៃ​កសាង​គ្រួសារ​ជាមួយ​អ្នក​ស្រី Priscilla Chan។ 


១) ឈ្មោះ​ពេញ​របស់​គាត់​គឺ Mark Elliot Zuckerberg ហើយ​គាត់​កើត​នៅ​ថ្ងៃ​ទី១៤ ខែ​ឧសភា ឆ្នាំ១៩៨៤ នៅ​ក្រុង White Plains តំបន់ Westchester ក្នុង​រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក​ប្រកប​ដោយ​ផាសុកភាព។ 

២) លោក Mark Zuckerberg គឺ​ជា​កូនកាត់​អាមេរិក និង​ប៊ុលហ្គារី ហើយ​ឈ្មោះ​របស់​គាត់​គឺ​ជីតា​ដែល​ជា​ជនជាតិ​ប៊ុលហ្គារី​ជា​អ្នក​ដាក់​ឱ្យ។ ជីតា​របស់​លោក បាន​ធ្វើ​អន្តោប្រវេសន៍​ពី​ប្រទេស​ប៊ុលហ្គារី​​ចូល​សញ្ជាតិ​អាមេរិក​នៅ​ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ១៩៤០ (ឆ្នាំ១៩៤០-១៩៤៩)។ 

៣) ឪពុក​របស់​លោក​មាន​ឈ្មោះ Edward Zuckerberg បើក​គ្លីនិក​ធ្មេញ​ឯកជន​មួយ រីឯ​ម្ដាយ​របស់​លោក​គឺ​អ្នក​ស្រី Karen មាន​មុខរបរ​ជា​ពេទ្យ​វិកលចរិត។ 

៤) Zuckerberg ចូលចិត្ត​រៀន​មុខ​វិជ្ជា​សរសេរ​កូដ (ការ​បង្កើត​កម្មវិធី​ដោយ​ប្រើ​ភាសា​កូដ) រហូត​មាន​ពេល​មួយ ឪពុកម្ដាយ​របស់​គាត់​ជូន​កាដូ​សៀវភៅ C++ សម្រាប់​អ្នក​មិន​ទាន់​ចេះ​សោះ​ដល់​គាត់។ 

៥) លោក​បាន​បង្កើត​កម្មវិធី​ផ្ញើ​សារ​ឆ្លងឆ្លើយ​គ្នា​បាន​ដំបូង (First Instant Messenger) មាន​ឈ្មោះ​ថា ZuckNet តែ​សម្រាប់​ប្រើ​តែ​នៅ​ក្នុង​គ្រួសារ​លោក​ប៉ុណ្ណោះ។ ឪពុក​របស់​គាត់ អាច​ផ្ញើ​សារ​ទៅ​កាន់​សមាជិក​ណាមួយ​ក្នុង​ផ្ទះ​បាន។ នេះ​គឺ​ជា​ចំណុច​សំខាន់ ដែល​ជា​ជំនាន់ Instant Messenger ដំបូង​របស់​ក្រុមហ៊ុន​អនឡាញ​ AOL Inc របស់​អាមេរិក។ 


៦) Zuckerberg មាន​ការងារ​ធ្វើ​តាំង​ពី​លោក​ស្ថិត​នៅ​ត្រឹម​វ័យ​សិក្សា​ថ្នាក់​វិទ្យាល័យ។ ក្រុមហ៊ុន​ចំនួន​ពីរ​គឺ AOL និង Microsoft បាន​ព្យាយាម​ទាក់ទង​លោក​ឱ្យ​ចូល​បម្រើការ​ក្នុង​ក្រុមហ៊ុន បន្ទាប់​ពី​លោក​បាន​បង្កើត​កម្មវិធី (Music app) ឈ្មោះ Synapse Media Player។

៧) នៅ​លើ​ពាក្យ​សុំ​ចូលរៀន​សាកលវិទ្យាល័យ Harvard លោក Zuckerberg បាន​ធីក​យក​បណ្ដា​ភាសា​ដែល​លោក​អាច​អាន និង​សរសេរ​បាន​រួម​មាន ភាសា​បារាំង ឡាតាំង និង​ក្រិច​បុរាណ។ 

៨) ​ពេល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ហាវើត (Harvard University) លោក Zuckerberg ដែល​សិក្សា​ជំនាញ​ចិត្ត​វិទ្យា ផង​និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ផង ដែល​ពេល​នោះ​លោក​ជា​និស្សិត​ឆ្នាំ​ទី២ ផ្នែក​ចិត្តវិទ្យា បាន​បង្កើត​គេហទំព័រ Facemash ដែល​ជា​គេហទំព័រ​អាច​ឱ្យ​អ្នក​ប្រើ វិនិច្ឆ័យ​លើ​កម្រិត​នៃ​ភាព​ទាក់ទាញ​ដោយ​ផ្អែក​លើ​រូបថត​ដែល​គេ​បង្ហោះ។ 

៩) លោក​បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះ​ថា Course Match ដែល​អាច​ឱ្យ​និស្សិត និង​អ្នក​ប្រើ​អាច​ធ្វើការ​សម្រេចចិត្ត ជ្រើសរើស​វគ្គសិក្សា​​ផ្នែក​ ឬ​​មហាវិទ្យាល័យ​​​ណាមួយ​ដែល​គេ​ចង់​ជ្រើសរើស​យក ដោយ​ផ្អែក​លើ​អ្វី​ដែល​និស្សិត​ដទៃ​ផ្សេងៗទៀត នៅ​សាលា​របស់​ពួក​កំពុង​ជ្រើសរើស។ 

១០) នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ២០០៤ Zuckerberg បាន​បង្កើត​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាមួយ​អាសយដ្ឋាន​គេហទំព័រ​ទំព័រ Thefacebook.com។ ពេល​នោះ បណ្ដាញ​សង្គម​ដំបូង​នេះ អាច​ឱ្យ​អ្នក​ប្រើ បង្កើត profile ដោយ​បញ្ចូល​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន និង​រូបថត។ ដំបូង​ឡើយ Facebook ត្រូវ​សាធារណជន​សន្មត​ថា គ្រាន់តែ​បង្កើត​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​រវាង​និស្សិត​ក្នុង​ថ្នាក់រៀន​ប៉ុណ្ណោះ ប៉ុន្តែ​មិន​នឹក​ស្មាន​ដល់​ថា Facebook ត្រូវ​បាន​បើក​ទូលាយ​ឱ្យ​សាធារណជន​បាន​ប្រើប្រាស់​គ្រប់គ្នា​ក្នុង​ឆ្នាំ២០០៦៕


ប្រែ​សម្រួល៖ លី ឈៀន

ប្រភព៖​ boomsbeat

No comments: