A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 14 January 2015

Sam Rainsy wants NEC to set the length of election campaign period លោក សម រង្ស៊ី ចង់​ឲ្យ​គជប​ជា​អ្នក​កំណត់​ថ្ងៃ​ឃោសនា​ និង​ហែ​ក្បួន​បោះឆ្នោត​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃអង្គារ ទី13 មករា 2015, 

ប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី កាល​ពីកន្លង​ទៅ
ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​អង្គារនេះ លើក​ឡើង​ថា​ការ​កំណត់ថ្ងៃ​ឃោសនា​បោះ​ឆ្នោត និង​ហែក្បួនបោះឆ្នោត​ គួរ​ត្រូវ​បាន​គណៈកម្មាធិការជាតិ​​រៀប​ចំ​ការ​បោះឆ្នោត(គជប) ​ជា​អ្នក​កំណត់​ និង​មិន​ត្រូវ​កំណត់​នៅ​ក្នុង​ច្បាប់​នោះទេ។​
រហូត​មក​ដល់​ពេល​នេះ ក្រុម​ការងារ​ចរចាកំណែ​ទម្រង់​ការ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ​​​​កំពុង​​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​កំណត់​ថ្ងៃឃោសនា​បោះឆ្នោត និង​ថ្ងៃ​ហែ​ក្បួន​ឃោសនា ​ខណៈគណបក្សកាន់អំណាចចង់កាត់បន្ថយចំនួនថ្ងៃឃោសនា។ ការ​ខ្វែង​គំនិត​នេះ​នឹង​ត្រូវ​ដាក់​ទៅ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ ដើម្បី​សម្រេច។​
ក្នុង​កម្មវិធី​តុ​មូល​របស់​វិទ្យុ​អាស៊ីសេរី លោក​ សម រង្ស៊ី មានប្រសាសន៍ថាលោក​ចង់​ឲ្យ​មាន​គោលការណ៍សំខាន់​មួយ​ចំនួន​ត្រូវ​ចែង​ក្នុង​ច្បាប់ ដូច​ជា​​​មិនត្រូវឲ្យ​មាន​ការ​​គំរាមកំហែងលើ​អ្នក​បោះឆ្នោត មិន​ត្រូវ​មាន​ការ​ទិញសន្លឹកឆ្នោត និងការ​រៀប​ចំ​​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោតជាដើម​។ ប៉ុន្តែ​លោក​ថាកា​រកំណត់ថ្ងៃ​ឃោសនាបោះឆ្នោត​ និង​ហែ​ក្បួន គជបត្រូវ​​ជា​អ្នក​សម្រេច​។ លោក​បញ្ជាក់​ថា​«យើង​មិន​ចង់​ឲ្យ​យក​អ្វី​ដែល​គ្រាន់​តែ​វិធានការ​ដោះ​ស្រាយ​បញ្ហា​ម្តង​កាល យក​មក​ចែ​ងក្នុង​ច្បាប់ទេ រឿង​ខ្លះ​ឲ្យ​គជប​សម្រេច​ទៅ ដូច​ជា​យុទ្ធ​នា​ការ​បោះឆ្នោត​ប៉ុន្មាន​ថ្ងៃ​ ហែ​បាន​ប៉ុន្មាន​ដង អាហ្នឹង​ឲ្យ​គជប​កំណត់​ទៅ»

លោក សម រង្ស៊ី​ បន្ត​ថា​ការ​ចុះ​ឈ្មោះបោះឆ្នោតត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យាទំនើប ដោយប្រើ​ម្រាមដៃ​១០ និង​រូប​ថត​ស្កេនដាក់​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បីធានា​ថា​គជប​នឹង​ឯក​រាជ្យ និង​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ។ លោក​បន្តថា​សមាជិកគជប​ទាំង​៩នាក់ ដែល​៤នាក់​មក​ពីគណបក្ស​ប្រជា​ជន​កម្ពុជា ៤នាក់​មក​ពី​គណបក្សសង្រ្គោះជាតិ​ និង​​មួយនាក់​​ឯករាជ្យ ជា​អ្នក​សម្រេច​វិធាន​ការ​មួយ​ចំនួន ដើម្បី​ធានា​ថា​ការ​បោះឆ្នោត​ឯករាជ្យ និង​មាន​ប្រសិទ្ធភាព។​​ ​
គួរ​រំឮកថា តំណាង​គណបក្ស​សង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បានលើក​ឡើង​ថា​គណបក្សសង្រ្គោះជាតិ​​ចង់​ឲ្យ​យុទ្ធនាការ​​ឃោសនា​បោះ​ឆ្នោតមាន​រយៈ​ពេល​៣០​ថ្ងៃដូច​ដែល​​មាន​កំណត់​ក្នុង​ច្បាប់​បោះ​ឆ្នោត​ចាស់ ប៉ុន្តែ​​​គណបក្ស​ប្រជាជន​កម្ពុជាចង់​ឲ្យ​បន្ថយ​ការ​ឃោសនាបោះឆ្នោតមកនៅតែ​១៤ថ្ងៃវិញ។ ចំណែក​​ការ​ហែ​ក្បួន​ឃោសនា គណបក្សប្រជាជន​កម្ពុជា​ចង់ឲ្យធ្វើ​តែ២​ថ្ងៃ​ប៉ុណ្ណោះ​ គឺ​នៅ​ថ្ងៃ​ដំបូង ​និង​ថ្ងៃ​បញ្ចប់​នៃយុទ្ធនាការ ។ ប៉ុន្តែ​គណបក្សសង្រ្គោះជាតិ​ជំទាស់។
លោក គួយ ប៊ុនរឿន បញ្ជាក់​ថាការ​កំណត់ថ្ងៃ​ឃោសនា​តិច​នាំ​ឲ្យ​មាន​ការ​បិទសេរីភាពក្នុង​ការ​បញ្ចេញមតិ ហើយម្ចាស់ឆ្នោតទទួលព័ត៌មានមិនគ្រប់គ្រាន់។
ទោះជាយ៉ាងណា តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ប៊ិន ឈិន ថ្លែង​ថាការកាត់បន្ថយ​ថ្ងៃ​ឃោសនា គឺជាការ​បន្ថយចំណាយថវិកា​ឃោសនាបោះឆ្នោត និង​កាត់បន្ថយការកក់ស្ទះចរាចរណ៍ជាដើម។ លោក​ថា «គណបក្ស​ប្រជាជនចង់​កាត់​បន្ថយ​ការ​ប្រឈម​ក្នុង​សង្គម ។ ឧទាហរណ៍​ថា​យើង​នៅ​ភ្នំពេញ​អ៊ីចឹង​ វា​រាំង​ស្ទះ​ចរាចរណ៍​ បើ​ឃោស​នា​តែ​បួន​ដប់​ថ្ងៃ​ យើង​គិត​ចុះ​ ហែ​រាល់​តែ​ថ្ងៃ​ហ្នឹង រក​តែ​ទៅ​ផ្សារ​មិនបាន​ដែរ។ អ៊ីចឹង​ប្រជាពលរដ្ឋ​ត្រូវ​ទិញ​ឥវ៉ាន់​មកទុក​នៅ​ផ្ទះ ហើយ​អង្គុយ​ហូប​នៅ​ផ្ទះ អត់​មាន​ទៅ​ផ្សារ​បានទេ បើ​ហែ​យ៉ាង​ហ្នឹង ។​ អ៊ីចឹង​យើង​កុំ​ឲ្យ​វា​ខាត​បង់​លុយ​កាក់​ឃោស​នា​ហ្នឹង​ គឺ​ថា​វា​ទាំងអស់​គ្នា​ទេ​រឿង​ហ្នឹង​» ។
គណបក្ស​ទាំងពីរ​​នឹង​បន្ត​ការ​ចរចានៅ​ថ្ងៃសុក្រទី​១៦​ខែ​មករា ឆ្នាំ​២០១៥​នេះ។ លោក សម រង្ស៊ី​ ឲ្យ​ដឹង​ថា​កំណែ​ទម្រង់​ការ​បោះឆ្នោត​ នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៥នេះ។
រហូត​មក​ដល់​ពេ​ល​នេះ ​ក្រុម​ការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំពុង​ចរចា​ត្រង់ជំពូក​ទី​៧ ស្ដីពី​ការ​ឃោសនា​បោះ​ឆ្នោត ដែល​មាន​២៤​មាត្រា​ ហើយ​សម្រេច​បាន​១៤​មាត្រា និង​ខ្វែងគំនិត​គ្នា​ត្រង់ការកាត់បន្ថយ​​ថ្ងៃ​ឃោសនា​ និងថ្ងៃហែក្បួន៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

No comments: