A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 13 January 2015

Sam Rainsy Party and Human Rights Party expelled two members for alleged corruption បក្ស​សមរង្ស៊ី និង​បក្ស​សិទ្ធិមនុស្ស លុបឈ្មោះ​សមាជិក​ពីរ​នាក់​ចេញពី​បក្ស​ពាក់ព័ន្ធ​អំពើពុករលួយ​​

Nuon Thos, first deputy commune chief from the HRP, and  So Maran, second deputy commune chief from the SRP of Barong commune, Lvea Em district in Kandal province, were accused by villagers of selling their land. Both were expelled from the parties after villagers complained to their respective parties.

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃចន្ទ ទី12 មករា 2015, 

​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ ខេត្ត​កណ្ដាល សម្រេច​លុបឈ្មោះ អតីត​សមាជិក​ថ្នាក់​ឃុំ​របស់​ខ្លួន​ពីរ​នាក់​ចេញពី​បក្ស បន្ទាប់ពី​រកឃើញ​ថាអ្នក​ទាំង​ពីរ​មាន​ពាក់ព័ន្ធ​នឹង​ការលក់​ដី​សហគមន៍រ​បស់​ប្រជាពលរដ្ឋ ។​
​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​គណបក្ស ​សម ​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ចុះ​ថ្ងៃ​ទី​១២ ខែ​មករា​នេះ ឲ្យដឹងថាលោក នួន ថុស អតីត​សមាជិក​គណបក្ស​សិទ្ធិ​មនុស្ស​ជា​ជំទប់​ទី​១  និង​អតីត​សមាជិក​គណបក្ស សម រង្ស៊ី លោក សូ ម៉ា​រ៉ា​ន ជា​ជំទប់​ទី​២​នៃ​ឃុំ​បា​រ៉ុង ស្រុក​ល្វាឯម ខេត្ត​កណ្តាល ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ឃុំ​បា​រ៉ុង ប្តឹង​មក​គណបក្ស​ទាំង​ពីរ​ពីបទ «​ឃុបឃិត​គ្នា​ជាមួយនឹង​អាជ្ញាធរ​ឃុំ​បា​រ៉ុង និង​ស្រុក​ល្វា​ឯក​របស់​គណបក្ស​កាន់អំណាច យក​ដី​សហគមន៍​ឃុំ​បា​រ៉ុង​ចំនួន ២០៤ ហិកតា​ទៅ​លក់​» ។​
សេចក្តីប្រកាស​បន្ត​ថា បន្ទាប់​ពី​បាន​ធ្វើ​ការស៊ើបអង្កេត​បណ្តឹង​របស់​ប្រជាពលរដ្ឋ គណបក្ស​ទាំង​ពីរ​ប្រចាំ​ខេត្ត​កណ្ដាល​សម្រេច​លុប​ឈ្មោះ​អ្នក​ទាំង​ពីរ​នេះ​ចេញ​ពី​បក្ស ដោយ​រកឃើញថា ពិតជា​ជាប់​ពាក់ព័ន្ធ​នឹង​ការលក់​ដី​សហគមន៍​ពិតមែន ។​

សេចក្តីប្រកាស​ឲ្យដឹង​ដែរថា គណបក្ស​ទាំងពីរ​បាន​សម្រេច​លុប​ឈ្មោះ​អតីត​សមាជិក​ទាំងពីរ កាលពី​ថ្ងៃ​ទី ០៣ ខែ​មករា ឆ្នាំ​២០១៥ ៕
​សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com
Inline image 1

No comments: