A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 2 January 2015

Prince Sisowath Thomico to travel overseas to defend the CNRP's policies ព្រះ​អ​ង្គ​ម្ចា​ស់​​ស៊ី​សុ​វ​ត្ថិ​ ​ធ​ម្មិ​កោ​ ​នឹ​ង​​​យា​ង​​​ទៅ​​​ប​រ​ទេ​ស​​​ដើ​ម្បី​​​កា​រ​ពា​រ​​​គោ​ល​ន​យោ​បា​យ​ ​C​N​R​P

(ចុះ​ផ្សាយ​នៅ​ថ្ងៃ    02-01-2015,) |  ដោយ ចំណារ




ភ្នំពេញ៖ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹងធ្វើ​ដំណើរ​ទៅកាន់​ទ្វីបអឺរ៉ុប អាមេរិក និង​ទ្វីបអូសេអានី​ដើម្បី​ពន្យល់​ប្រាប់​ពី​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ទៅកាន់​អ្នកគាំទ្រ​នៅក្រៅ​ប្រទេស។ នេះ​គឺជា​ការចាកចេញ​ទៅ​ក្រៅប្រទេស​លើក​ទី១ក្រោយ​ការបោះឆ្នោត​ឆ្នាំ២០១៣របស់​ព្រះអង្គម្ចាស់ ធម្មិកោ និង​ក្រោយ​ពេលដែល​ព្រះអង្គ​គង់​ស្ថិតនៅ​ស្ងាត់ស្ងៀម​មួយរយៈ​មិន​ធ្វើ​អត្ថាធិប្បាយ​នយោបាយ​អ្វី​ទាំងអស់។ 
អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​ដែល​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ ហាក់បីដូចជា​ទ្រង់​ស្ថិតនៅ​ស្ងៀមស្ងាត់​ឆ្ងាយ​ពី​ឆាកនយោបាយ​បន្តិច។ ភាព​ស្ងៀមស្ងាត់​របស់​ព្រះអង្គ គឺ​មិនមែន​ដោយសារ​ព្រះអង្គ​ភ័យខ្លាច​នោះទេ។ តែ​តាមពិត គឺ​ដោយសារ​ព្រះអង្គ​មាន​ព្រះទ័យ​ទុកអោយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​កិច្ចការ​បច្ចេកទេស​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​មួយរយៈ​សិន។ «ខ្ញុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​មែន។ ប៉ុន្តែ​ខ្ញុំ​ឧស្សាហ៍​ជួប​លោក​ប្រធាន និង​អនុប្រធាន​គណបក្ស គឺ​លោក សម រង្សី និង​លោក កឹម សុខា ញឹកញាប់​ណាស់។ នៅក្នុង២សប្តាហ៍​ទៀត ខ្ញុំ​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អាមេរិក អឺរ៉ុប ប្រទេស​អូស្ត្រាលី​ដើម្បី​ពន្យល់​ប្រាប់​បងប្អូន​នៅ​ទីនោះ ពី​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ»។ នេះ​គឺជា​បញ្ជាក់ប្រាប់​របស់​ព្រះអង្គម្ចាស់​ធម្មិកោ នៅ​ថ្ងៃ​សុក្រ​ទី២ខែមករា​ឆ្នាំ២០១៥នេះ។ 


ទស្សនកិច្ច​របស់​ព្រះអង្គម្ចាស់ ធម្មិកោ ធ្វើឡើង​ស្រប​ពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​បានសម្រេច​ចិត្ត​ដើរចូល​រដ្ឋសភាជាតិ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​កើតឡើង​ស្រប​ពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ប្រឈម​នឹង​បញ្ហា​ផ្ទៃក្នុង​ជាច្រើន។ ព្រះអង្គម្ចាស់ ធម្មិកោ ទូល​បញ្ជាក់ថា ព្រះអង្គ​នឹង​យាង​ទៅ​ជួប​សមាជិក​សមាជិកា​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​តាម​បណ្តា​ប្រទេស​ទាំងនោះ ហើយ​ព្រះអង្គ​មិនមាន​គម្រោង​ជួប​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​នោះទេ ពីព្រោះ​នេះ​ជា​ទស្សនកិច្ច​ឯកជន​ក្នុង​ក្របខ័ណ្ឌ​គណបក្ស​សង្គ្រោះ​ជាតិ៕ 

Prince Thomico to defend CNRP policy abroad

Give our kids a better deal 

PHNOM PENH (The Cambodia Herald) -- Prince Sisowath Thomico, a senior official of Cambodia National Rescue Party (CNRP), plans to go abroad to spread the policy of opposition party to its supporters who live abroad. 
This will be the first time for the Prince to go abroad for political mission. 
"In next two weeks, I will go to United States, European Unions, and Australia to explain people there about the policy of Cambodia National Rescue Party," he said Friday. 
Despite staying silence and away from politics for many months, the prince said that he often met with president and vice president.. 
"I don't have any comments, but I often meet with Sam Rainsy and Kem Sokha," he said. 
He said he would only meet supporters of CNRP and has no plan to meet with leadership of those countries as it is private trip in the framework of CNRP. 
Thomico is former parliamentary candidate competing in Preah Sihanouk province during the general election in July 2013, but hadn't won the only seat in that province. 
The prince, the only Royalist family member to join opposition party, was chosen to run as parliamentary candidate in Preah Sihanouk province after joining the CNRP.

No comments: