A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 4 January 2015

​President of the Sam Rainsy Party, Mr. Kong Korm, accused the ruling CPP of trying to split and divide the opposition leaders, Sam Rainsy and Kem Sokha បក្សប្រឆាំង​ថា គណបក្ស​ប្រជាជន​ព្យាយាម​បំបែក​សំឡេង និង​បំបែកបំបាក់​មេដឹកនាំ​បក្ស​ខ្លួន​​

ដោយ៖​ ជន ស្រី​ណុ​ច​​ | ថ្ងៃអាទិត្យ ទី4 មករា 2015,


​លោក ​គង់ គាំ ប្រធាន​គណបក្ស​សម រង្ស៊ី ថ្លែង​នៅក្នុង​ពិធី​បង្សុកូល នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ (រូបភាព៖ ជន ស្រី​ណុច)
​ប្រធាន​គណបក្ស​សម​រង្ស៊ី នៅ​ថ្ងៃ​អាទិត្យ​នេះ ថ្លែង​ក្នុង​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ​ដោយ​ការបាញ់ប្រហា​រនា​ផ្លូវ​វ៉េងស្រេង ថា​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ព្យាយាម​បំបែក​សំឡេង និង​បំបែកបំបាក់​សាមគ្គីភាព​របស់​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ ។​
​លោក ​គង់ គាំ ប្រធាន​គណបក្ស​សម រង្ស៊ី ថ្លែង​នៅក្នុង​ពិធី​បង្សុកូល ដែល​រៀបចំ​ធ្វើទៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃ​អាទិត្យ ទី​៤ ខែ​មករា ឆ្នាំ​២០១៥ នេះ លើ​ពីរ​ចំណុច​។ ចំណុច​ទី​១ លោក​ថា ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ខំ​ពង្រឹង​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ គឺ​ដើម្បី​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ​។ ត្រង់​ចំណុច​នេះ លោក​គង់ គាំ មានប្រសាសន៍ថា ការប្រើ​ហ្វ៊ុនស៊ិនប៉ិច ឲ្យមក​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិន​អាច​ទៅរួច​ទេ ព្រោះ​ហ្វ៊ុនស៊ិនប៉ិច​លែង​មាន​អ្នកគាំទ្រ​ទៀតហើយ​។
​ចំពោះ​ចំណុច​ទី​២ វិញ លោក​គង់ គាំ បញ្ជាក់ប្រាប់​អ្នកគាំទ្រ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ព្យាយាម​បំបែកបំបាក់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​នាក់ គឺ​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​។ លោក​គង់ គាំ អះអាងថា មេដឹកនាំ​បក្សប្រឆាំង​មួយ​នេះ ស្គាល់​ល្បិចកល​របស់​គណបក្ស​ប្រជាជន​ច្បាស់​ណាស់​។ លោក​ថា ការព្យាយាម​បំបែកបំបាក់ និង​ធ្វើឲ្យ​មេបក្ស​ទាំង​ពីរ​កាន់តែ​រួម​សាមគ្គី​គ្នា​ខ្លាំង​ឡើង ។​

​យ៉ាងណាក៏ដោយ​អគ្គលេខាធិកា​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច លោក​ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍ថា ការយាង​សម្ដេចក្រុមព្រះ​នរោត្ដម រណឫទ្ធិ ឲ្យ​វិល​មក​ធ្វើជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ មិនមែន​ធ្វើ​ឡើង​ក្រោម​ការសម្របសម្រួល​របស់​គណបក្ស​ប្រជា​កម្ពុជា​នោះ​ទេ ។ ប៉ុន្តែ​ទោះ​យ៉ាងណា លោក​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ទូរ​សព្ទ​ទៅ​លោក ដើម្បី​អបអរសាទរ​ការរួបរួម​គ្នា​នេះ​។​
​គួរកត់សម្គាល់​ថា ប្រសាសន៍​របស់​លោក គង់ គាំ ធ្វើឡើង​ក្រោយពេល​មន្ត្រីជាន់ខ្ពស់​រប​ស់ណ​គណបក្ស​សង្គ្រោះ​ជាតិ ទម្លាយ​ព័ត៌មាន​ពី​ការបែកបាក់​ផ្ទៃក្នុង​បក្ស និង​ចោទ​មេដឹកនាំ​បក្ស​នេះ​ថា ទទួល​លុយ​ពី​២០ ទៅ​៤០ លាន​ដុល្លារ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ។​
​ថ្មីៗ​នេះ ពេល​ដែល​សង្គម​ស៊ីវិល​រៀបចំ​បណ្ដាញ​សង្គម ដើម្បី​ជួយ​ប្រជាពលរដ្ឋ​បង្កើត​គណបក្ស​នយោបាយ​នៅ​មូលដ្ឋាន គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ចោទ​ថា បណ្ដាញ​សង្គម​ធ្វើ​នេះ​ដើម្បី​បំបែក​សំឡេង​ខ្លួន​ផងដែរ ៕
សូម​សរសេរ​មកកញ្ញា ជន ស្រី​ណុច តាម​រយៈ chornsreynoch@vodhotnews.com

No comments: