A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 14 January 2015

People in Boeung Pram village in Battambang travel to Phnom Penh to seek intervention from Chheang Vun to resolve their land dispute ពលរដ្ឋ​ឃុំ​បឹង​ប្រាំ​មក​ភ្នំពេញ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ឈាង វុន រឿង​វិវាទ​ដីធ្លី

ជម្លោះ​ដី បឹងប្រាំ បាត់ដំបង៦២០
អ្នក​ភូមិ​មាន​ទំនាស់​ដី​ធ្លី​នៅ​ឃុំ​បឹងប្រាំ តវ៉ា​និង​ធ្វើ​ពិធី​បួងសួង ដើម្បី​ស្វែងរក​ដំណោះស្រាយ​នៅ​ភូមិ​សំណាងព្រះស្រី ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ២០១៤។
Provided Photo
ប្រជាពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ ប្រមាណ ១០០​នាក់ សម្រេច​ចិត្ត​ឡើង​មក​តវ៉ា​ជា​ថ្មី​ទៀត​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី លោក ឈាង វុន ដែល​សន្យា​ថា​នឹង​បញ្ចប់​វិវាទ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​បឹងប្រាំ នៃ​ខេត្ត​បាត់ដំបង។
តំណាង​ប្រជាពលរដ្ឋ លោក ឆាន់ មុន្នី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ មករា ថា ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​មេ​ឃុំ​បឹងប្រាំ លោក ឈា នី នឹង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​ផ្ទះ​របស់ លោក ឈាន វុន អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បន្ត​ថា មូលហេតុ​ដែល​ពួក​គាត់​សម្រេច​តវ៉ា​រហូត​ដល់​រាជធានី​ភ្នំពេញ​ទៀត​នេះ ដោយសារ​ការ​សន្យា​របស់ លោក ឈាង វុន ដើម្បី​ឲ្យ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​នៅ​តំបន់​បឹងប្រាំ ប៉ុន្តែ​មិន​ត្រូវ​បាន​មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​អនុវត្ត​តាម។ លោក​បន្ត​ថា «មូលហេតុ​ដែល​ពួក​គាត់​ឡើង​មក​ភ្នំពេញ​សាជាថ្មី​នេះ ដោយសារ​តែ​ការ​សន្យា​របស់​ឯកឧត្ដម ឈាង វុន ដែល​បញ្ជា​ឲ្យ​អាជ្ញាធរ​ថ្នាក់​ស្រុក ខេត្ត ចេញ​ប្លង់​ឲ្យ​ពួក​គាត់។ អ៊ីចឹង​នៅ​ពេល​ដែល​ឯកឧត្ដម ឈាង វុន សន្យា​ជាមួយ​ពួក​គាត់​ឃើញ​ថា មក​ដល់​ម៉ោង​នេះ ថ្ងៃ​នេះ គឺ​ឥត​ទាន់​មាន​ឃើញ​អី»
បើ​តាម លោក ឆាន់ មុន្នី ការ​តវ៉ា​លើក​ទី​ពីរ​នេះ អាច​ត្រូវ​ប្រើ​ពេល​ស្នាក់នៅ​រាជធានី​ភ្នំពេញ​យ៉ាង​ហោច​ណាស់ ១​ខែ​ដែរ។ លោក​បន្ត​ថា ក្រៅ​ពី​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​ផ្ទះ​របស់ លោក ឈាង វុន ហើយ ក្រុម​អ្នក​តវ៉ា​ក៏​នឹង​បន្ត​ដាក់​ញត្តិ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ថែម​ទៀត​ផង៕

No comments: