A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 7 January 2015

official claims the collapse of the embankment does not affect the bridge [Is he a real expert or he is a fake expert? Just look at the below photo and judge!] មន្រ្តីជំនាញ​អះអាង​ថា​ការ​បាក់ច្រាំងទន្លេក្រោមស្ពានព្រែកតាមាក់មិន​ប៉ះពាល់​ស្ពាន​នោះ​ទេ​

ដោយ៖​ ញឹម គឹមសាន​ | ថ្ងៃអង្គារ ទី6 មករា 2015, 

រូបថតពីហ្វេសប៊ុក លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​
អាជ្ញាធរ​មូល​ដ្ឋាន​ឲ្យ​ដឹង​ថា​ការ​បាក់ដីច្រាំងទន្លេក្រោម​ស្ពាន​តាមាក់ នឹង​មិនប៉ះពាល់​អ្វី​ដល់​ស្ពាន ដូចការ​លើក​ឡើងតាម​បណ្តាញ​សង្គម​ហ្វេសប៊ុកនោះ​ទេ។​
នាយផ្នែកសេនាធិការនគរបាលស្រុកមុខកំពូល លោក យឺន សារ៉ាត ប្រាប់​VODថាការបាក់ដីនេះបណ្តាលមកពីទឹកឡើងនៅរដូវវស្សា និងទឹកភ្លៀងដែលបានហូរច្រោះដី។ លោកបន្តថាក្រុមហ៊ុនចិនបានយកកម្ទេចកំទីថ្ម និងស្បោងផ្លាស្ទិក​ បាវស៊ីម៉ង់ត៍មួយចំនួនយក ទៅចាក់គរចោលនៅមាត់ច្រាំងខាងក្រោមស្ពាន បណ្តាល​ឲ្យ​ពេលទឹកឡើង នាំល្បាប់មកកកនៅកន្លែងនោះ។ លោក​ឲ្យ​ដឹង​ទៀត​ថា«​លុះនៅពេលទឹកស្រកទៅវិញ ពេលមានភ្លៀងធ្លាក់ខ្លាំងនៅប្រហែលជាពាក់កណ្តាល់ខែ១១ ទឹកភ្លៀងបានហូរច្រោះដីនោះ ទើបបណ្តាលឲ្យមានការបាក់ច្រាំង»
ចំណែក​អធិការរងទទួលការងារសណ្តាប់ធ្នាប់នៅ​ស្រុក​មុខ​កំពូល​ ដែល​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ស្ពាន​ព្រែក​តាមាក់​​ផ្ទាល់ លោក ឯក លុន បានបញ្ជាក់ដែរថាការបាក់ច្រាំងទន្លេមិនប៉ះពាល់ដល់ស្ពាននោះទេ។ លោក​បន្ត​ថា​កាលពីព្រឹកថ្ងៃ​ចន្ទ​ ថ្នាក់ដឹកនាំខេត្ត រួម​មាន​មន្ត្រីខាងសាធារណៈការ និងមន្ត្រីខាងធនធានទឹក បាន​ចុះមកត្រួតពិនិត្យ ហើយថាតាមមើលទៅវាមិនមានបញ្ហាអ្វីចំពោះស្ពាននោះទេ។
តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក ម៉ៅ មុនីវណ្ណ នៅ​ថ្ងៃ​អង្គារនេះ បានធ្វើដំណើរទៅត្រួតពិនិត្យជាក់ស្តែង ទាក់ទងនឹងបញ្ហាបាក់ដីនៅជើងសសរស្ពានព្រែកតាមាក់។លោក​បន្តថា​«ខ្ញុំស្នើសុំស្ថាប័ន
ជំនាញ​ចុះទៅត្រួតពិនិត្យ និងស្រាយបំភ្លឺលើបញ្ហានេះ ជូនប្រជាពលរដ្ឋខ្មែរតាម​ការគួរ។ មានតែអ្នកជំនាញ ដែល​ធ្វើការប្រកបដោយក្របសីលធម៌ និងការទទួលខុស​ត្រូវ​ប៉ុណ្ណោះ ទើបការបកស្រាយអាចជម្រះមន្ទិលក្នុងចិត្តបាន»
ព័ត៌មាន​នៃ​ការ​បាក់​ដី​ក្រោម​ស្ពាន​ព្រែក​តាមាក់នេះ ត្រូវ​បាន​បណ្តាញ​សង្គម​ហ្វេសប៊ុក ​បង្ហោះ​រូប​ភាព​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភជា​បន្ត​បន្ទាប់៕

No comments: