A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 16 January 2015

Long Botta in Ek Phnom district, Battambang តំបន់ព្រៃចាស់ឃុំមួយនៃស្រុក ឯកភ្នំ ខេត្តបាត់ដំបង។ តំបន់នេះស្ថិតនៅតំបន់បឹងទន្លេសាបដែលប្រជាពលរដ្ឋភាគច្រើនជាប្រជានេសាទ និងកសិករដែលមានជីវភាពក្រលំបាក


តំបន់ព្រៃចាស់

ព្រៃចាស់ ជាឈ្មោះ​របស់​ឃុំ​មួយ​នៃ​ស្រុក​ ឯកភ្នំ​ ខេត្ត​បាត់ដំបង។ តំបន់​នេះ​ស្ថិត​នៅ​តំបន់​បឹង​ទន្លេសាប​ដែល​ប្រជាពល​រដ្ឋ​ភាគ​ច្រើ​ន​ជា​ប្រជានេសាទ​ និង​កសិករ​ដែល​មាន​ជីវភាព​ក្រ​លំបាក​។ ពួក​គាត់​ត្រូវ​បាន​អ្នក​មាន​អំណាច​និង​អាជ្ញាធរ​ធ្វើ​បាប​និង​ហាម​ខាត់​ពួកគាត់​មិន​ឲ្យ​នេសាទ​ជាដើម។ ទោះ​បី​ជាយ៉ាង​ណា​ក៏ដោយ​ ពួកគាត់​មាន​ឆន្ទៈ​ស្នេហា​ជាតិ​មាតុភូមិ​គួរ​ឲ្យ​កោត​សរសើរ​។ ដោយ​ហេតុ​នេះ​ហើយ​ លោក​ ឡុង​ ប៊ុត្តា​និង​ភរិយា​ ព្រម​ទាំង​ក្រុមការងារ​គណ​បក្ស​សង្គ្រោះជាតិ​ខេត្ត​បាត់​ដំបង​តែង​តែ​ចុះ​សាកសួរ​សុខ​ទុក្ខ​ និង​ឧបត្ថម្ភ​ពួក​គាត់​ជាញឹកញាប់ដើ​ម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​ពួកគាត់​។ បន្ថែម​ពី​នេះទៅទៀ​ត​ ក្រុមប្រឹក្សា​ស្រុក​ឯកភ្នំ​តែង​តែ​បាន​ជួយ​អន្តរាគមន៍​ឲ្យ​ពួក​គាត់​នៅ​ពេល​មាន​បញ្ហា​ផ្សេងៗ។ ពិសេស​ លោក ឡុង​ ប៊ុត្តា​និង​ភរិយា​បាន​នាំ​ជំនួយ​ឧបត្ថម្ភ​របស់​បងប្អូន​ខ្មែរ​ដែល​រស់​នៅ​បរទេស ដូចជា​ ជំនួយ​របស់ លោក អ៊ូ ប៉ុន​ព្រមទាំង​បងប្អូន​ដែល​រស់​ប្រទេស​អូស្ត្រាលី​ទាំងអស់ និង​ជំនួយ​ពី​ លោកស្រី ស៊ីម​ ហ៊ាង​ព្រមទាំង​ក្រុម​គ្រួសារ​ និង​ជំនួយ​របស់​បង​ប្អូនខ្មែរ​យើង​​ជាច្រើន​ទៀត​ ទៅចែក​ជូន​បងប្អូន​ដែល​រស់​នៅ​ឃុំ​ព្រៃចាស់​នេះ។ មិន​តែ​ប៉ុណ្ណោះ ក៏​មាន​កឋិន​ទាន​ដែល​បាន​ហែ​ទៅ​តំបន់​ព្រៃ​ចាស់​កាល​ពីប៉ុន្មាន​​ឆ្នាំកន្លងទៅផងដែរ។ នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការយក​ចិត្ត​ទុក្ខ​និង​ការ​​ចេះជួ​យ​ខ្មែរ​ដូច​គ្នា​ទោះ​បី​ជា​ពួក​គាត់​រស់​នៅ​តំបន់​ណាក៏ដោយ។ មិន​ថា​បងប្អូន​ខ្មែរ​យើង​រស់​នៅ​ក្នុង​ប្រទេសឬ​ក្រៅ​ប្រទេសនោះទេ​ ពួកគាត់​មិន​ដែល​បំភេ្លច​ជាតិ​ និង​បងប្អូន​ជនរួម​ជាតិ​ដែល​កំពុង​តែ​ជួប​ប្រទះទុក្ខ​លំបាក​ឡើយ។
សូម​បង​ប្អូន​ជន​រួម​ជាតិ​ អញ្ជើញ​មើល​វីដេអូ​និង​រូបភាពខាងក្រោមនេះ។

Outline of the current political situation by Long Botta and medicines distribution by Long Sorey

Esquisse de la situation politique actuelle et distribution des médicaments

These small kids are from the primary school located inside the pagoda. In 2013 CNRP Ek-Phnom's team has donated, through a Kathen ceremony, 1300 $ to renovate that school which was in bad shape.

These kids are from the primary school located inside the pagoda. In 2013 CNRP Ek-Phnom's team has donated, through a Kathen ceremony, 1300 $ to renovate that school which was in bad shape.

3 hours in sailing to reach the village
3 heures en bâteau rapide pour atteindre ce village

No comments: