A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 7 January 2015

Imprisoned Boeung Kak land rights activists hospitalized ​ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់​ម្នាក់​ដែល​កំពុង​ជាប់​ឃុំ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​​

ដោយ៖​ ញឹម គឹមសាន​ | ថ្ងៃអង្គារ ទី6 មករា 2015, 

​ស្ត្រី​សកម្មជន​ដីធ្លី​មក​ពី​សហគមន៍​បឹងកក់​ម្នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស អ្នកស្រី ផាន់ ឈុន​រ៉េត  ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដោយសារ​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ ។​
​លោក អួ​ង សឿន ស្វាមី​របស់​អ្នកស្រី ផាន់ ឈុន​រ៉េត ប្រាប់​VOD​ថា កាលពី​ប្រមាណ​៨​ព្រឹក​ថ្ងៃ​នេះ ភរិយា​របស់​គាត់ ត្រូវបាន​គេ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដើម្បី​ធ្វើ​ការសង្គ្រោះ​បន្ទាន់ ដោយសារ​តែ​ស្ថានភាព​ជំងឺ​បេះដូង​របស់​មាន​អាការៈ​ធ្ងន់ធ្ងរ ។​
​តំណាង​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​លោក ចាន់ ពុទ្ធិស័​ក្ត ឲ្យដឹងថា អ្នកស្រី ផាន់ ឈុន​រ៉េត ត្រូវបាន​ក្រុម​គ្រូពេទ្យ​បញ្ជូន​ទៅ​កាន់​បន្ទប់​សង្គ្រោះ​ផ្នែក​បេះដូង  ព្រោះ​គាត់​មានការ​ចុក​ខ្លាំង​នៅ​លើ​ដើមទ្រូង ហើយ​កាលពី​ល្ងាចម្សិលមិញ គាត់​មាន​ការ​អាកា​រៈគាំង​ស្ទះ​ក្នុង​ទ្រូង ។ លោក​ថា ឥឡូវនេះ អ្នកស្រី ផាន់ ឈុន​រ៉េត ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរ​ឃុំឃាំង​វិញ បន្ទាប់ពី​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បាន​ជួយសង្គ្រោះ និង​មាន​អាការៈ​ប្រសើរ​ជាង​មុន ។​
គួរ​បញ្ជាក់​ថា ​អ្នកស្រី ផាន់ ឈុន​រ៉េត ត្រូវបាន​​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត​ម្ដង​ហើយ កាលពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៤ បន្ទាប់ពី​គាត់​មាន​សុខភាព​ទ្រុឌទ្រោម​ខ្លាំង ។​

​កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៤​កន្លងទៅ ក្រុម​គ្រូពេទ្យ​របស់​អង្គការ​លី​ការដូ​ដែល​បាន​ចូល​ទៅ​ពិនិត្យ​ស្ថានភាព​សុខភាព​ស្រី្ត​ជាប់​ឃុំ​ទាំងនោះ បានឲ្យដឹងថា អ្នកស្រី ផាន់ ឈុន​រ៉េត ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ពីព្រោះ​ចង្វាក់បេះដូង​គាត់​ចុះខ្សោយ​មក​ដល់​កម្រិត​២១ ដែល​មាន​ស្ថានភាព​យ៉ាប់យឺន​ខ្លាំង ។ ចំណែក​ស្រី្ត​សកម្មជន​ដីធ្លី​២​នាក់​ក្នុងចំណោម​ស្ត្រី​សកម្មជន​ដីធ្លី​ដែល​កំពុង​ជាប់ពន្ធនាគារ ក៏​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផងដែរ​ដោយសារ​ការ​ធ្វើ​កូដកម្ម​បង្អត់អាហារ ។​
​គួរ​រំ​ឮ​ក​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ត្រី​សកម្មជន​ដីធ្លី​៧​នាក់​នៅ​សហគមន៍​បឹងកក់​ត្រូវបាន​ចាប់ខ្លួន ខណៈ​ដែល​ពួកគេ​តវ៉ា និង​ព្យាយាម​បិទ​ផ្លូវ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យមាន​អន្តរាគមន៍​រំដោះ​ទឹក​ស្អុយ​ចេញ​ពី​ភូមិ ។  ចំណែកឯ​ស្ត្រី​៣​នាក់ និង​ព្រះសង្ឃ​១​អង្គ​ផ្សេងទៀត ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​បន្ទាប់ ខណៈ​ដែល​ពួកគាត់​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យមាន​ការដោះលែង​សកម្មជន​ដីធ្លី​៧​នាក់​ខាងលើ ។ ស្ត្រី​ទាំង​១០​នាក់ និង​ព្រះសង្ឃ​១ អង្គ​ខាងលើ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកសវនាការ​កាត់ទោស​ភ្លាមៗ​នៅ​ថ្ងៃ បន្ទាប់​ពី​ការចាប់ខ្លួន និង​បាន​ផ្តន្ទាទោស​ឲ្យ​ពួក​គាត់​ជាប់​ពន្ធនាគារ​ម្នាក់​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់​២​លាន​រៀល ៕
សូម​សរសេរ​មក​លោក ញឹម គឹមសាន តាម​រយៈ nhimkimsan2012@gmaillcom

No comments: