A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 19 January 2015

Hun Sen warned of lifting parliamentary immunity of opposition MPs លោកហ៊ុន សែនព្រមាន​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​បក្សប្រឆាំង

19-01-2015 11:26 AM | ដោយ VAYO TEAMS
​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានប្រកាស ព្រមាន​ដក​អភ័យឯកសិទ្ធិ​ចំៗ​ទៅកាន់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ទាំង​៧​រូប ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហឹង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ លោក​ថា សម្លេង​របស់​គណបក្ស​ប្រជា​កម្ពុជា អាច​បោះឆ្នោត​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​បាន ក្នុង​សម្លេង ៣ ភាគ​៤ ដោយ​គ្មាន​ការសម្របសម្រួល​តាមផ្លូវ​នយោបាយ​។ ការថ្លែងបែបនេះ ធ្វើឡើង​ ក្នុងកម្មវិធីចែកសញ្ញាបត្រ ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ ស្វាយ​រៀង នៅក្នុងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ មករានេះ។

សំលេង លោក ហ៊ុន សែនៈ 

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងក្នុងវេទិការជួបជុំ នៅជិតវត្តព្រែកលាប កាល​ពី​ម្សិលមិញ​បាន​ប្រមាន ដើរចេញ​ពី​សភា បើ​បក្ស​កាន់អំណាច នៅតែ​បន្ត​ចាប់​តំណាងរស្ត្រ​របស់គណ​បក្សប្រឆាំង ក្នុង​ផ្លូវ​នយោបាយ​៕(ដោយៈ ឡេង ដេត)
-------------------------------------------------------------------------------------------
ខ្មែរូបនីយកម្ម៖ ហ៊ុន សែន បកស្រាយរដ្ឋធម្មនុញ្ញខុស ឬក៏បកស្រាយតែផ្តេសតែផ្តាសក៏អាចថាបាន។ ថ្វីបើសមាជិកសភាទាំង៧រូបបានអភ័យឯកសិទិ្ធក្រោយតុលាការការចោទប្រកាន់ក៏ដោយ ក៏ប៉ុន្តែនៅពេលនោះ ពួកគេពុំទាន់មានទោសនៅឡើយ ព្រោះតុលាការពុំទាន់កាត់សេចក្តីឲ្យគេមានទោសនៅឡើយ ដូច្នេះគឺគេពុំទាន់បានក្លាយទៅជាពិរុទ្ធជននៅឡើយទេ។ ដូច្នេះ នៅពេលដែលពួកគេធ្វើសច្ចាប្រណិធានហើយក្លាយទៅជាសមាជិកសភានោះ គឺពួកគេមានអភ័យឯកសិទិ្ធសភាហើយ ថ្វីបើគេក្លាយទៅជាសមាជិកសភាក្រោយការចោទប្រកាន់ក៏ដោយ។ ហ៊ុន សែន ត្រូវដឹងថា បើតុលាការមិនទាន់កាត់សេចក្តីឲ្យមានទោសទេនោះ គឺជនជាប់ចោទមិនទាន់មានទោសទេ ដូច្នេះត្រូវការសម្លេង២/៣ដើម្បីដកអភ៧ួឯកសិទិ្ធពួកគេ។
សំដី ហ៊ុន សែន អំបាញ់មិញនេះ បញ្ជាក់ថា ហ៊ុន សែន បានបញ្ជាតុលាការនៅពេលដែល ហ៊ុន សែន គម្រាមថាសមាជិកសភាទាំង៧រូបនោះនឹងត្រូវជាប់គុក​ ដូចនេះគ្មានអ្នកណាគេជឿថាតុការឯករាជទេ គឺបា្រកដ្ឋណាស់ថាតុលាការនៅក្រោមការបញ្ជារបស់ ហ៊ុន សែន យ៉ាងពិតប្រាកដ្ឋណាស់។

3 comments:

Anonymous said...

ឡប់សតិ ស្ថាប័នទាំងបី ក្រោមកណ្ដាប់ដៃជនពាលនេះ ដែលបានបំផ្លាញស្រុកទេស និងបំផ្លាញឲ្យបាត់បង់តែម្ដង ។

Anonymous said...

Making pact with the devil that's what you got. The leopard never changes its spots

Kmenhwatt said...

Shameless speeches of yuon's thug ah kwaq was very difficult to listen if you are not insane like me! How come ah kwaq didn't feel ashame of his sons & daughters after he talked like that? I am very shameful if ah kwaq is my father or relative,I'll tell him to calm down and think before opening his stinky's mouth to speaks on the podium or on the microphone.Ah lop yo!!!!