A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 15 January 2015

Hun Sen recalls achievements of his 30-year rule លោក ហ៊ុន សែន ចាត់​ទុក​របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត

Give our kids a better deal 
PHNOM PENH (The Cambodia Herald) -- Prime Minister Hun Sen on Wednesday recalled his achievements during 30-year under his leadership in Cambodia.

Today (January 14) is the 30th anniversary of Hun Sen's rule in Cambodia after he was first elected as as Prime Minister of Cambodia in 1985.

Speaking at a ceremony in Prey Veng province, he said when he became Prime Minister in 1985, war and tension remained in Cambodia. Thus, without him, there is no October 23 Paris Peace Agreement because he was a negotiator representing Samdech Chea Sim and Heng Samrin at that time.

He said he risked his life for the achievement of peace and ended conflict between the Cambodian people and Khmer Rouge soldiers through Win-Win policy, while the United Nations spent up to 2 billion US dollars, but could not end the war. 

The Premier said it was him in 1985, who initiated land reforms by delivering land titles to the Cambodian people.

Nak Loeung bridge was also his achievement, Hun Sen said, claiming that he asked for it from Japan.

Meanwhile, the Prime Minister recognized some faults during his 30-year rule, but didn't give more details what his faults are.

Hun Sen's comments came after the US-based Human Rights Watch criticized his leadership in a report on Tuesday.

In the 67-page report titled 'Cambodia: 30 Years of Hun Sen Violence, Repression', Brad Adams, Asia Director and author of the report said that for three decades, Hun Sen has repeatedly used political violence, repression, and corruption to remain in power.

The report was rejected by a government official, considering it as an effort to spoil reputation of Prime Minister Hun Sen and Royal Government of Cambodia.

ហ៊ុន សែន ៦២០
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ក្នុង​ពិធី​សម្ពោធ​ស្ពាន​អ្នក​លឿង នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥។
Photo Provided
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​នៅ​ក្នុង​ពិធី​សម្ពោធ​ស្ពាន​អ្នក​លឿង នៅ​ថ្ងៃ​ទី​១៤ មករា ចំពោះ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជាង ៧០​ទំព័រ រិះគន់​ពី​ការ​ដឹក​នាំ​របស់​លោក​ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លង​មក​នោះ។
លោក ហ៊ុន សែន អះអាង​ថា បើ​លោក​ដឹក​នាំ​មិន​ល្អ មិន​មែន​ដឹក​នាំ​មាគ៌ា​កម្ពុជា ដល់​សព្វថ្ងៃ​នេះ​ទេ។ ទន្ទឹម​នេះ លោក ហ៊ុន សែន ក៏​សារភាព​ថា ការ​ដឹក​នាំ​របស់​លោក​កន្លង​មក​ក៏​មាន​ការ​ខុស​ឆ្គង​ខ្លះ​ដែរ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ច្រាន​ចោល​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ថា​ជា​របាយការណ៍​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត អំពី​ការ​ដឹក​នាំ​របស់​លោក​ក្នុង​រយៈពេល ៣០​ឆ្នាំ​មក​នេះ។
លោក ហ៊ុន សែន អះអាង​ថា ការ​ដឹក​នាំ​រយៈពេល​យូរ​មក​នេះ ដោយសារ​តែ​ប្រជាពលរដ្ឋ​បាន​បោះ​ឆ្នោត​ជូន​លោក។ លោក​បាន​រំឭក​ពី​នយោបាយ​ឈ្នះៗ​របស់​លោក​ដែល​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​កម្ពុជា បាន ហើយ​អ៊ុនតាក់ (UNTAC) ប្រើ​ថវិកា​ជាង ២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក មិន​អាច​បញ្ចប់​សង្គ្រាម​បាន​ទេ តែ​លោក​ជា​អ្នក​បង្រួប​បង្រួម​រហូត​ដល់​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ យ៉ាង​នេះ​ក្ដី លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ការ​ដឹក​នាំ​របស់​លោក​កន្លង​មក ក៏​មាន​កំហុស​ខ្លះ​ដែរ៖ «បើ​សិន​ជា​ខ្ញុំ​ដឹក​នាំ​ខុស ស្មាន​ថា​ជប៉ុន អនុម័ត​ថវិកា​ឲ្យ​ធ្វើ​ស្ពាន? តាម​ពិត​ខ្ញុំ​ដឹក​នាំ​ក៏​មាន​ការ​ខុស​ឆ្គង​ដែរ មិន​មែន​ថា​អត់​ទេ តែ​ត្រូវ​ការ​មើល​ពី​ការ​ការ​ដឹក​នាំ​ត្រូវ​ច្រើន​ជាង។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ថា​ខ្ញុំ​ដឹក​នាំ​ខុស​ទាំងអស់ គឺ​លោក ប្រែត អាដាម (Brads Adam)»
ការ​ថ្លែង​របស់ លោក ហ៊ុន សែន បែប​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​បញ្ចេញ​របាយការណ៍​ជាង ៧០​ទំព័រ​កាល​ពី​ថ្ងៃ​ទី​១៣ មករា សរសេរ​ពី​ការ​ប្រើប្រាស់​អំពើ​ហិង្សា ការ​គាប​សង្កត់ និង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល។
នៅ​ក្នុង​របាយការណ៍​នោះ​បញ្ជាក់​ថា រដ្ឋាភិបាល​រដ្ឋ​កម្ពុជា ដែល​បន្ត​ការងារ​ពី​សាធារណរដ្ឋ​កម្ពុជា ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប៉ុនប៉ង​សម្លាប់​ក្រុម​នយោបាយ​ប្រឆាំង​ចំនួន​ជិត ៤០​ករណី និង​ពលរដ្ឋ​ជា​ជន​ស៊ីវិល​ជាង ២០​ករណី​ទៀត នៅ​មុន​ពេល​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​១។ របាយការណ៍​បន្ត​ទៀត​ថា ការ​រំលោភ​បំពាន​ទាំង​នោះ ប្រព្រឹត្ត​ដោយ​កង​កម្លាំង​នគរបាល និង​យោធា ដែល​អនុវត្ត​ក្រោម​បញ្ជា​របស់​ភ្នាក់ងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រៅ​ពី​នេះ គេ​បាន​បង្កើត​ក្រុម​កង​កម្លាំង​ជាច្រើន មាន​ទាំង​ក្រុម​ចំហ និង​ក្រុម​សម្ងាត់។ ក្រុម​ប្រភេទ​នេះ​មាន​ទាំង​នៅ​ថ្នាក់​ក្រសួង បណ្ដា​ក្រុង និង​ខេត្ត។
អ្នក​ធ្វើ​ការ​តាម​ក្រុម​ទាំង​នោះ អាច​នឹង​ត្រូវ​គេ​ជ្រើស​រើស​ចេញ​ពី​កង​កម្លាំង​រក្សា​សន្តិសុខ។ ភាគ​ច្រើន​នៃ​ក្រុម​ទាំង​នោះ ត្រូវ​បង្កើត​ក្នុង​គោលដៅ​វាយ​ប្រហារ​ក្រុម​ប្រឆាំង។ ក្នុង​ចំណោម​ក្រុម​ទាំង​នោះ មាន​ក្រុម​មួយ​ដែល​ទំនង​ជា​ក្រុម​ដែល​ក្រោយ​មក បាន​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​លើ​ហ្វូង​បាតុករ ក្នុង​ឆ្នាំ​១៩៩៧ និង​ការ​រំលោភ​បំពាន​ផ្សេង​ទៀត ហើយ​ក្រោយ​មក ក្រុម​នេះ​បាន​ប្ដូរ​ឈ្មោះ​ថ្មី គឺ​កង​ពល​តូច ង​៧០ ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​កង​កម្លាំង​ផ្ទាល់​របស់ លោក ហ៊ុន សែន។
នៅ​ក្រោយ​ហេតុការណ៍​គប់​គ្រាប់​បែក​នោះ លោក ហ៊ុន សែន បាន​បន្ត​ប្រើ​យុទ្ធសាស្ត្រ​បំបែក ដើម្បី​ទទួល​បាន​សំឡេង​ភាគ​ច្រើន​ក្នុង​សភា ដោយ​ផ្ដល់​សំណូក និង​គំរាម​កំហែង​ប្រឆាំង​សមាជិក​ហ៊្វុនស៊ិនប៉ិច។
នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន បង្កើត​អោយ​មាន​ព្រឹត្តិការណ៍​មួយ​ដែល​អង្គការ​សហប្រជាជាតិ ហៅ​ថា​ជា​រដ្ឋ​ប្រហារ​ប្រឆាំង​នាយក​រដ្ឋមន្ត្រី​ទី​១ ទ្រង់ នរោត្តម រណឫទ្ធិ។
កង​កម្លាំង និង​ក្រុម​មន្ត្រី​មួយ​ចំនួន​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន លោក ជា ស៊ីម លោក ស ខេង និង​លោក កែ គឹមយ៉ាន ជាដើម បាន​ប្រឆាំង​នឹង​ផែនការ​រដ្ឋ​ប្រហារ​នោះ ប៉ុន្តែ លោក ហ៊ុន សែន បាន​ប្រើ​កម្លាំង​ផ្ទាល់​ខ្លួន។ រដ្ឋ​ប្រហារ​នោះ ត្រូវ​បន្ត​ដោយ​ការ​សម្លាប់​ក្រៅ​ច្បាប់ ការ​បូជាសព​ដែល​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​លាក់​កំបាំង ការ​ធ្វើ​ទារុណកម្ម និង​ការ​ឃុំឃាំង​ដោយ​កង​កម្លាំង​របស់ លោក ហ៊ុន សែន។ អ្នក​រងគ្រោះ​ភាគ​ច្រើន​ជា​កង​កម្លាំង​ហ៊្វុនស៊ិនប៉ិច។ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ បាន​រក​ឃើញ​ថា ពេល​នោះ​មាន​មន្ត្រី​បក្ស​នយោបាយ​ប្រមាណ​ពី ៤០ ទៅ ៦០​នាក់ ត្រូវ​សម្លាប់​ក្រៅ​ច្បាប់។
ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​តែ​ទទួល​ស្គាល់​របាយការណ៍​នេះ ហើយ លោក ហ៊ុន សែន ត្រូវ​វិភាគ​មើល​ពី​ការ​ប្រើ​អំពើ​ហិង្សា ការ​គាប​សង្កត់ និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នេះ៖ «បើ​សិន​ជា លោក ហ៊ុន សែន យល់​ថា មាន​ស្នាដៃ​ប៉ុណ្ណឹង លោក​ត្រូវ​តែ​លា​លែង​ត្រឹម​ប៉ុណ្ណឹង លោក​នឹង​មាន​កិត្តិយស។ ហើយ​បើ​សិន​ជា​លោក​នៅ​តែ​បដិសេធ​របាយការណ៍​ដែល​គេ​រក​ឃើញ​យ៉ាង​ច្បាស់​លាស់​បែប​នេះ លោក​នឹង​ធ្លាក់​ចូល​ក្នុង​មេ​ដឹក​នាំ​កុម្មុយនីស្ត​ដែល​បរាជ័យ»
យ៉ាង​នេះ​ក្ដី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​ដឹក​នាំ​ប្រទេស​ដល់​ចប់​អាណត្តិ​របស់​លោក​នៅ​ឆ្នាំ​២០១៨។ លោក​បញ្ជាក់​ថា អាយុ​របស់​លោក​ក៏​មិន​ទាន់​ចាស់​អ្វី​ដែរ។
ទោះ​ជា​បែប​ណា​ក៏ដោយ លោក​បណ្ឌិត កែម ឡី បញ្ជាក់​ថា លោក ហ៊ុន សែន ត្រូវ​តែ​ពិចារណា​ពី​សកម្មភាព​ដឹក​នាំ​របស់​ខ្លួន​ឡើង​វិញ ពិសេស​ពិចារណា​ទៅ​លើ​អ្វី​ដែល​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ រក​ឃើញ ព្រោះ​របាយការណ៍​នេះ​គេ​បាន​កត់ត្រា​ច្បាស់​លាស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ នូវ​អ្វី​ដែល​កើត​ឡើង​នៅ​កម្ពុជា ហើយ​មហាជន​ជាទូទៅ​ក៏​បាន​ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង​នេះ​ដែរ

No comments: