A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 15 January 2015

Hun Sen denied more than $30 million had been missing for the construction of Neak Loeung Bridge កម្ពុជា​បដិសេធ​ការ​បាត់​ប្រាក់​ជាង​៣០​លាន​ដុល្លារ ជា​ជំនួយ​ជប៉ុន​សម្រាប់​សង់ស្ពាន​អ្នក​លឿង​​

These are the evidences of corruption due to the purchase of inflated prices of steel from Hun Sen's cronies - Lao Meng Khin and Choeung Sopheap.

ដោយ៖​ ញឹម សុខន​ | ថ្ងៃពុធ ទី14 មករា 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក

ស្ពានអ្នកលឿង​ ដែល​នឹង​បើ​ក​ឲ្យ​ដំណើរ​ការ​នៅ​ដើម​ខែមេសា ឆ្នាំ​២០១៥ (រូបថត៖ ញឹម សុខន​)
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​បដិសេធថា មិន​មាន​ការ​បាត់​ប្រាក់​ជាង​៣០​លាន​ដុល្លារអាមេរិក ដែលជា​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​សម្រាប់​សាងសង់​ស្ពាន​អ្នក​លឿង ដែល​ត​ភ្ជាប់​ពី​ខេត្ត​កណ្តាល ទៅ​ខេត្ត​ព្រៃវែង​នោះទេ ។​
​ការបដិសេធ​នេះ​ធ្វើឡើង​ភ្លាមៗ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ត្រាំ​ង អុីវតឹក ថ្លែង​ថា​ស្ពាន​អ្នក​លឿង​នេះ​ប្រើ​ថិ​វិកា​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​សរុប​ចំនួន​៩៥​លាន​ដុល្លារ ។ ចំណែក​អនុ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក ណា​កា​ណេ កាហ៊្សូ​យូគី អះអាង​ថា​ជំនួយ​ឥត​សំណង​សម្រាប់​សង់ស្ពាន​នេះ​មាន​ទឹកប្រាក់​ដល់​ទៅ​១២៧​លាន​ដុល្លារអាមេរិក។​
​ក្នុង​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​អ្នក​លឿង នា​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥​នេះ នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បកស្រាយ​ថា​ការបង្ហាញ​តួលេខ​ចំនួន​ទឹកប្រាក់​ខុស​គ្នា​រហូត​៣២​លាន​ដុល្លារ​នេះ ទំនង​ជា​តម្លៃ​ប្រាក់​យ៉េន​របស់​ជប៉ុន​គិត​ជា​ដុល្លារ ពេលនោះ​មាន​ការឡើង​ចុះ ។ លោក​មានប្រសាសន៍ថា «​ឥឡូវ​យើង​យក​តួលេខ​១២៧​លាន​ដុល្លារ​ហ្នឹង​ចុះ ព្រោះ​ខ្ញុំ​អត់​ដឹង​ទេ ។ សូម​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស គេ​ចោទ​ថា​រដ្ឋាភិបាល​ប្រើប្រាស់​លុយ​ជំនួយ​បរទេស​មិន​ត្រឹមត្រូវ រាប់​ទាំង​ជំនួយ​ជប៉ុន តែ​ខ្ញុំ​អត់​ដឹង​ទេ​ណា ខ្ញុំ​មក​តែ​បើក​ការដ្ឋាន ខ្ញុំ​មក​តែ​ភ្ជាប់​ទេ ហើយ​ខ្ញុំ​មក​តែ​កាត់​ខ្សែបូ​ទេ ។ រឿង​ចាយលុយ​ប៉ុន្មាន​ គឺ​រដ្ឋាភិបាល​ជប៉ុន​ទទួលខុសត្រូវ​ខ្លួនឯង និយាយ​គ្នា​ឲ្យ​ច្បាស់ៗ កុំ​បោកប្រាស់​គ្នា កុំ​ធ្វើ​អាជីវកម្មៗ ។ ស្ពាន​ឆ្លង​ទាំងអស់គ្នា អ្នក​ជាប់​ទោស​ទៅ​ជា ហ៊ុន សែន ។ រឿង​នេះ​អាក្រក់​ណាស់​» ។​

​យ៉ាងនេះក្តី ទាំង​លោក ត្រាំ​ង អ៊ីវតឹក និង​លោក ណា​កា​ណេ កាហ្ស៊ូ​យូគី មិន​បាន​បកស្រាយ​នៅ​ចំពោះមុខ នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​ការបង្ហាញ​តួលេខ​ខុសគ្នា​នៃ​ចំនួន​ប្រាក់​សាងសង់​ស្ពាន​អ្នក​លឿង ដែល​មាន​បង្គោល​គ្រឹះ​ធំៗ​ពីរ​កំពស់​ជាង​១០០​ម៉ែត្រ និង​មាន​បណ្តោយ​ប្រវែង​ជាង​២០០០​ម៉ែត្រ​នោះ​ទេ ។​
អនុ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក ណា​កា​ណេ កាហ្ស៊ូ​យូគី ថ្លែង​ដែរ​ថា​បង្គោល​បុកគ្រឹះ​ធំៗ​ពីរ​នេះ បំពាក់​ដោយ​ខ្សែកាប​ពណ៌​លឿង​ប្រទាក់ក្រឡា​គ្នា​សម្រាប់​ទ្រ​ទំងន់​ស្ពាន នឹង​រំលេច​ឲ្យឃើញ​ដូចប​ក្សី​មាស មួយគូ​កំពុង​ប្រកៀក​គ្នា ដែល​ជប៉ុន​អះអាង​ថា​វា​បានបង្ហាញ​ថា កម្ពុជា​និង​ជប៉ុន នៅតែ​បន្ត​ចាប់ដៃ​គ្នា​ឆ្ពោះទៅរក​ការអភិវឌ្ឍ ។​
​មុនពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សន្ទរកថា ភាគី​ជប៉ុន​ផ្ញើ​សារ​តាមរយៈ​អ្នកបកប្រែ ដោយ​ចង់​ឃើញ​ការសហការ​ល្អ​រវាង​ប្រទេស​ជប៉ុន និង​ប្រទេស​កម្ពុជា «​នេះ​ជា​អំណោយ​ពី​ប្រទេស​ជប៉ុន ជូន​ប្រជាជន​កម្ពុជា តាមរយៈ​ជំនួយឥតសំណង​មាន​ទឺកប្រាក់​ចំនួន ១២៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា បន្ទាប់ពី​សាងសង់​រួច ស្ពាន​នេះ​នឹង​ក្លាយជា​ស្ពាន​ធំជាងគេ និង​វែង​ជាង​គេ​នៅ​ប្រទេស​កម្ពុជា​» ។ 
​ជា​ការកត់សម្គាល់ ​លោកនាយក​រដ្ឋមន្ត្រី​ព្យាយាម​ប្រាប់ពលរដ្ឋ​ដែល​ចូលរួម​ស្តាប់​សន្ទរកថារបស់​លោក​ថា ទម្រាំ​បានចេញ​ជា​រូបរាង​នៃ​ស្ពាន​អ្នក​លឿង ឬ​ស្ពាន​ស៊ូ​បា​សា ដែល​លោក​ទើប​នឹង​ដាក់​ឈ្មោះ​នៅ​ថ្ងៃ​ពុធ​នេះ  ជា​ការប្រឹងប្រែង​របស់​រដ្ឋាភិបាល​តែ​ម្នាក់​គត់ រាប់​ទាំង​ស្ពាន​គី​សូ​ណា​នៅ​ខេត្ត​កំពង់ចាម ស្ពាន​ព្រែក​តា​ម៉ាក់ នៅ​ខេត្ត​កណ្តាល និង​គម្រោង​សាងសង់​ជាច្រើន​ទៀត​កំពុង​ដាក់ឲ្យ​ដំណើរការ ។​
ទោះជា​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ទទួលស្គាល់ថា​ការឡើង​កាន់​អំណាច​របស់លោក​៣០​ឆ្នាំនេះ ពិតជា​មាន​កំហុស​ខ្លះ​ដែល​មិន​អាច​ប្រកែក​បាន ប៉ុន្តែ​លោក​សន្យា​បន្ត​សហការ​ជាមួយ​ប្រទេស​ជប៉ុន​បន្តទៀត៕ 
សូម​សរសេរ​មក​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com​

No comments: