A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 2 January 2015

CNRP plans to commemorate the anniversary of the killings of protesting garment workers on Veng Sreng Street on 4th January 2014 សង្គ្រោះ​ជាតិ​ប្តូរ​គម្រោង​រំ​ឮ​ក​ខួប​១​ឆ្នាំ​នៃ​អ្នក​ស្លាប់​នៅ​ផ្លូវវេង​ស្រេងម​កទីលាន​ប្រជាធិបតេយ្យ​វិញ​​

ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃព្រហស្បតិ៍ ទី1 មករា 2015,

ស្តាប់សំឡេង៖​

ចម្លងទុក
ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ធ្វើពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណ​ក្ខន្ធ​កម្មករ នៅ​ទីលានប្រ​ជា​ធិបតេយ្យ កាល​ពីថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ បន្ទាប់​ពីការ​ប៉ះ​ទង្គិចនា​ព្រឹកថ្ងៃ​ដដេល​​នោះ (រូបថតពី​ហ្វេសប៊ុក​)
​គណបក្ស​សង្គ្រោះ​ជាតិ នឹង​យក​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ធ្វើ​ពិធី​រំ​ឮ​ក​ខួប​មួយ​ឆ្នាំ នៃ​ព្រឹត្តិការណ៍​បាញ់សម្លាប់​បាតុករ នៅ​ផ្លូវវេង​ស្រេង បន្ទាប់​ពី​សាលា​រាជធានី​បដិសេធ​មិនឲ្យ​ធ្វើ​ពិធីបង្សុកូល​នៅ​កន្លែងកើតហេតុ​នោះ ។​
​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី មូរ សុខ​ហួរ ប្រាប់​VOD នៅ​ថ្ងៃ​ទី ០១ ខែ​មករា នេះ​ថា បើ​ទោះ​ជា​សាលា​រាជធានី​មិន​អនុញ្ញាត​ឲ្យ ប្រជាពលរដ្ឋ គ្រួសារ​អ្នករងគ្រោះ និង​បក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពិធី​បង្សុកូល​នៅ​ផ្លូវវេង​ស្រេង​ក៏ដោយ ខ្លួន​នឹង​ដាក់​លិខិត​ជា​ថ្មី​ទៀត សុំ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ​។ លោកស្រី បន្តថា ការ​រំ​ឮ​ក​ខួប​ព្រឹត្តការណ៍​បាញ់សម្លាប់ក​ម្មករ​នេះ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​អ្នក​ដែល​បាន​ស្លាប់​ដោយ​អយុត្តិធម៌ ។ លោក​ស្រី​មាន​ប្រសាសន៍​ថា «គណបក្ស​សង្គ្រោះ​នឹង​បន្តធ្វើ ពីព្រោះ​វា​ជា​ពិធី​មួយ​ដ៏​មាន​សារៈសំខាន់​តាម​ព្រះពុទ្ធ​សាសនា​របស់​យើង ហើយក៏​តាម​ការទាមទារ​រក​យុត្តិធម៌​ជូន​ទៅ​ដល់​ក្រុមគ្រួសារ​កម្មករ​ដែល​ស្លាប់ ក៏​ដូច​ជា​ជនរងគ្រោះ​ដែរ ។ អញ្ចឹង​យើង​នឹង​ដាក់​លិខិត​ជូន​ទៅ​សាលាក្រុង​មួយទៀត​ដើម្បី​ជូន​ព័ត៌មាន​ថា​យើង​នឹង​ធ្វើ​នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ដដែល ម៉ោង​ដដែល» ។​

​លោកស្រី មូរ សុខ​ហួរ ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​វែកមុខ​អ្នកប្រព្រឹត្ត​បទល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់ ដើម្បី​រក​យុត្តិធម៌​ជូន​គ្រួសារ​រងគ្រោះ និង​បញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា​។ លោកស្រី​បញ្ជាក់​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​ជា​១០​រូប នឹង​ចូលរួម​ក្នុង​ពិធី​រំ​ឮ​ក​ខួប​នោះ ។
​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉ង់ មានប្រសាសន៍ថា លោក​មិន​ទាន់​អាច​សម្រច​បាន​ទេ ដោយ​រង់ចាំ​ទទួល​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​មុន​សិន ។​ លោក​បន្ថែម​ថា «​ខ្ញុំ​អត់​ទាន់​អាច​មាន​វិធានការណ៍​ទេ ទាល់តែ​មាន​លិខិត​ដាក់​មក​សិន ទើប​យើង​មើល​តាម​ក្រោយ (​អ្នកយក​ព័ត៌មាន​៖ អញ្ចឹង​អត់​ទាន់​បាន​ទទួល​លិខិត​ហ្នឹង​ទេ​លោកពូ​?) អត់​ទាន់​ទេៗ យើង​ថ្ងៃ​ហ្នឹង​ថ្ងៃ​ឈប់​ហ្នឹង​! មាន​ណា​?»
​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​VOD​ទទួល​បាន​កាល​ពី​ម្សិលមិញ ឲ្យដឹងថា គណបក្ស​នេះ​ស្នើសុំ​គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ពិធី​បង្សុកូល នៅ​ថ្ងៃ​៤ ខែ​មករា ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​ព្រឹក ឧទ្ទិ​កុសល​ជូន​វិញ្ញាណខន្ធ​អ្នក​ដែល​ស្លាប់​នៅ​បណ្តោយ​ផ្លូវវេង​ស្រេង ដោយ​មាន​វត្តមាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី និង​អនុប្រធាន​គណបក្ស​លោក កឹម សុខា រួម​ទាំង​អ្នកចូលរួម​ផ្សេង​ទៀត​ប្រមាណ​១០០​នាក់ ។​
​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៅ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា មាន្រសាសន៍ថា បើ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​រំឭក​ពិធី​នេះ មានន័យថា​រដ្ឋាភិបាល​ព្យាយាម​លុបបំបាត់​ព្រឹត្តការណ៍​ដែល​សមត្ថកិច្ច​បាញ់ស​ម្លាប់​កម្មករ​ដោយ​បំពាន​ច្បាប់​។ លោក​បន្ថែម​ថា «ព្រោះថា​រដ្ឋាភិបាល​ចង់​បំបិទ​ចោល បំបិទ​តាង​ព្រឹត្តិការណ៍​នៃ​ការបាញ់ ធ្វើឲ្យ​ស្លាប់​កម្មករ​៧​នាក់ កាលពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៤ គឺជា​ចេតនា​មួយ​បំបាត់​តាង​កុំឲ្យ​រំឭក​ទៅដល់​ថ្ងៃ​ហ្នឹងត​ទៅ​ទៀត» ។
​សូមជម្រាបថា នៅពេល​ជាប់គាំង​នយោបាយ​នោះ មាន​ការប៉ះទង្គិច​គ្នា​រវាង​កម្មករ និង​សមត្ថកិច្ច​នៅ​ផ្លូវវេង​ស្រេង បណ្តាលឲ្យ​កម្មករ​៥​នាក់​ស្លាប់ ១​នាក់​បាត់​ខ្លួន និង​ប្រមាណ​៤០​នាក់​ផ្សេង​ទៀត​រងរបួស នៅពេល​ធ្វើ​ការតវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​។ រីឯ​ហិង្សា​នៅមុខ​ស្ពាន​ស្ទឹងមានជ័យ​រវាង​សមត្ថកិច្ច និង​កម្មករ ខណៈ​នោះ​សមត្ថកិច្ច​បាន​បាញ់​បង្ក្រាប​កម្មករ​បណ្តាល​ឲ្យ​អ្នក​លក់បាយ​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ ។ ចំណែក​ហិង្សា​រវាង​សមត្ថកិច្ច និង​ក្រុម​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​បាតុកម្ម​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ កាលពី​ចុងឆ្នាំ​២០១៣ នៅ​ជិត​ស្ពាន​ក្បាលថ្នល់ បណ្តាល​ឲ្យ​បុរស​ម្នាក់​ឈ្មោះ ម៉ៅ សុ​ចាន់ ស្លាប់  តែ​ករណី​ទាំងអស់នោះ​តុលាការ​មិន​ទាន់​វែកមុខ​ជនដៃដល់​មក​ផ្តន្ទាទោស​នៅឡើយ គឺ​ចាប់​តែ​បាតុករ​២៣​នាក់​ទៅ​ដាក់គុក​មួយរយៈ ៕
សូម​សរសេរ​មក​លោក ឡាយ សាមាន តាម​រយៈ samean@vodhotnews.com

No comments: