A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 7 January 2015

​CNRP officials request to visit the 18 imprisoned Boeung Kak land rights activists តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ចូល​ជួប​សួរសុខទុក្ខ​អ្នក​ជាប់​ឃុំ​ទាំង១៨​នាក់​​

ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃអង្គារ ទី6 មករា 2015, 

ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មក​ពី​បណ្តាល​ខេត្ត​នានា ស្នើ​សុំ​តុលាការ​ចូល​ជួប​សួរសុខទុក្ខ​មនុស្ស​ចំនួន១៨​នាក់ រួម​មាន​សកម្មជន​បក្ស សកម្មជន​ដីធ្លី និង​ព្រះសង្ឃ ដែល​សមត្ថកិច្ច​ចាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ។​
លិខិត​ចុះ​ហត្ថលេខា​ដោយ​គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី​ភ្នំពេញ ផ្ញើ​ជូន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី៥ ខែមករា ឆ្នាំ២០១៥ ឲ្យដឹងថា អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ហូរ វ៉ាន់ និង​សហការី​ចំនួន៦រូប​ទៀត ស្នើសុំ​ជួប​សួរសុខទុក្ខ​អ្នក​ជាប់​ឃុំឃាំង​ទាំង១៨រូប នោះ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ​។​
សកម្មជន​គណបក្សលោក មា​ជ សុវណ្ណារ៉ា លោក ស៊ុំ ពុទ្ធី លោក ទេព ណារិន និង​លោក អ៊ុក ពេជ្រ​សំណាង លោក កែ ឃឹម និង​ព្រះសង្ឃ​៣​អង្គ ព្រះនាម សឺ​ន ហាយ ឃិត វណ្ណៈ និង សាង កុសល ។ ដោយឡែក​សកម្មជន​ដីធ្លី អ្នកស្រី ទេព វ​ន្នី អ្នកស្រី ផាន់ ឈុន​រ៉េត អ្នកស្រី តង់ ចន្ថា កញ្ញា សុង ស្រី​លាភ អ្នកស្រី បូ ឆវី អ្នកស្រី ង៉ែត ឃុន អ្នកស្រី នង ស្រេង អ្នកស្រី អ៊ឹម ស្រី​ទូច អ្នកស្រី ភួង សុភាព និង​អ្នកស្រី ភួង ពេជ្រ ។​

ស្ត្រី​សកម្មជន​ដីធ្លី​៧​នាក់​នៅ​សហគមន៍​បឹងកក់​ត្រូវបាន​ចាប់ខ្លួន ខណៈ​ដែល​ពួកគេ​តវ៉ា និង​ព្យាយាម​បិទ​ផ្លូវ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យមាន​អន្តរាគមន៍​រំដោះ​ទឹក​ស្អុយ​ចេញ​ពី​ភូមិ ។ ចំណែកឯ​ស្ត្រី​៣​នាក់ និង​ព្រះសង្ឃ​១​អង្គ​ផ្សេងទៀត ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​បន្ទាប់ ខណៈ​ដែល​ពួកគាត់​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យមាន​ការដោះលែង​សកម្មជន​ដីធ្លី​៧​នាក់​ខាងលើ ។
ស្ត្រី​ទាំង​១០​នាក់ និង​ព្រះសង្ឃ​១អង្គ​ខាងលើ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកសវនាការ​កាត់ទោស​ភ្លាមៗ​នៅ​ថ្ងៃបន្ទាប់​ពី​ការចាប់ខ្លួន និង​បាន​ផ្តន្ទាទោស​ឲ្យ​ពួក​គាត់​ជាប់​ពន្ធនាគារ​ម្នាក់​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់​២​លាន​រៀល ។ ចំណែក​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ជាប់ចោទ​ពាក់ព័ន្ធ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី១៥​ ខែកក្កដា ឆ្នាំ២០១៣​ ។​
បន្ទាប់ពី​មាន​ការឃុំខ្លួនសកម្មជន​ដីធ្លី កូនៗ​អ្នករងគ្រោះ និង​ព្រះសង្ឃ បាន​សម្រេច​ទៅ​ពន្ធនាគារ​ព្រៃ​ស រៀងរាល់​ថ្ងៃ​អាទិត្យ ដើម្បី​ជំរុញ​ឲ្យមាន​ការដោះលែ​ង​អ្នក​ទាំង​នោះ​ឲ្យមាន​សេរីភាព​ឡើងវិញ ៕
​សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

No comments: