A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 10 January 2015

Who is the beautiful wife of North Korean dictator Kim Jong-un? តើ​​ភរិយា​ដ៏​ស្រស់​ស្អាត​របស់​ប្រធានាធិបតី​កូរ៉េខាងជើង​ជា​អ្នកណា?

South Koreans React to News of Kim Jong-un’s Wife 
by Ryan

North Korean leader Kim and his wife Ri attend opening ceremony of Rungna People's Pleasure Ground in Pyongyang

For the past couple of months, a mysterious woman has been seen with Kim Jong-un during official visits and concert performances. She was widely speculated to be his wife, his sister, or his mistress; North Korean state media announced last week that she is his wife. Her appearance and the public confirmation of her status as his wife marks another break for Kim Jong-un from his father, whose “first ladies” were never seen in public. (Kim Il-sung’s First Lady, Kim Song-ae, was occasionally seen on state TV.) While many news headlines have been running the title “Kim Jong-un Gets Married”, South Korean intelligence recently stated that he has been married since 2009. (Other guesses have been early 2011 or spring 2010.) 
1. Read the full article here.
2. Read the biography of Ri Sol-ju, Kim Jong Un's wife.

លោកគីម ជុងអ៊ុន និង ភរិយា លោក​ស្រី​រីសូលយូប្រភព៖​ baomoi.com

កន្លង​មក TheBNEWS ធ្លាប់​ចុះ​ផ្សាយ​ព័ត៌មាន​អំពី​ប្រធានាធិបតី​កូរ៉េខាងជើង​បច្ចុប្បន្ន លោក​គីមជុងអ៊ុន។ ​នៅក្នុង​ទំព័រ​នេះ ​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត ឲ្យ​បាន​ស្គាល់ អំពី​ភរិយា​របស់​លោក គឺ​លោកស្រី​រីសូលយូ (Ri Sol-ju)។


​លោក​ស្រី​រីសូលយូ (Ri Sol-ju) ដែល​គេ​មិន​ដឹង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ពិត​ប្រាកដ​របស់​លោក​ស្រី​ ដែល​ទំនង​​កើត​អំឡុង​ឆ្នាំ១៩៨៥ ដល់​ឆ្នាំ១៩៨៩ ជា​ភរិយា​ប្រធានាធិបតី​កូរ៉េខាងជើង លោក​គីមជុងអ៊ុន (Kim Jong-un)។ ប្រវត្តិរូប​របស់​លោក​ស្រី​រីសូលយូ មិន​សូវ​មាន​អ្នក​ណា​ដឹង​នោះ​ទេ សូម្បី​តែ​នៅ​ប្រទេស​កូរ៉េខាងជើង​ក៏​មិន​សូវ​មាន​អ្នក​ណា​ដឹង ឬ​សារព័ត៌មាន​ចុះ​ផ្សាយ​នោះ​ទេ។




​ប្រទេស​កូរ៉េខាងជើង​បាន​លាក់​ការណ៍​អំពី​ប្រវត្តិ​គ្រួសារ​លោក​គីមជុងអ៊ុន និង​គ្រួសារ​របស់​លោក។ ព័ត៌មាន​ដែល​មជ្ឈដ្ឋាន​ខាង​ក្រៅ​បាន​ទទួល​គឺ​តិច​តួច​បំផុត។ កាលពី​ឆ្នាំ២០១២ ​គេ​ឃើញ​លោក​ស្រី​រីសូលយូ ចូលរួម​ក្នុង​ពិធី​ជា​ផ្លូវ​ការ ដោយ​អង្គុយ​អែប​នឹង​លោក​គីមជុងអ៊ុន។ ទង្វើ​បែប​នេះ​នាំ​ឲ្យ​សាធារណៈ​មតិ​លើក​ជា​ចម្ងល់​ថា​តើ​នាង​ម្នាក់​នេះ​ត្រូវ​ជា​អ្វី​នឹង​គីមជុងអ៊ុន?
​ភ្នាក់ងារ​ចារកម្ម​របស់​កូរ៉េខាងត្បូង បាន​ចំណាំ​នារី​ម្នាក់​នោះ​បាន គឺ​នាង​យុនសុងវូល (Syon Song-wol) ធ្លាប់​ជា​អតីត​អ្នក​ចម្រៀង​ក្នុង​វង់​តន្ត្រី​ដែល​គេ​ពេញនិយម​នៅ​កូរ៉េខាងជើង។ ​ស្រាប់តែ​កាលពី​ថ្ងៃ​ទី២៥ ខែកក្កដា ឆ្នាំ២០១២ ​សារព័ត៌មាន​ជា​ផ្លូវ​រដ្ឋ​របស់​កូរ៉េខាងជើង ផ្សាយ​ថា​លោក​ស្រី​ជា​ភរិយា​របស់​លោក​គីមជុងអ៊ុន សមមិត្ត​រីសូលយូ។ ​នៅ​ក្នុង​កម្មវិធី​ប្រគំតន្ត្រី​កាលពី​ខែកក្កដា ឆ្នាំ២០១២ ​លោក​ស្រី​បាន​តុបតែង​ខ្លួន ដោយ​ស្លៀក​សំពត់​រ៉ូប​ពណ៌ខ្មៅ​ត្រឹម​ជង្គង់។





លោក​កេនជីហ៊្វូស៊ីម៉ូតូ(Kenji Fujimoto) ជា​អតីត​មេ​ចុងភៅ​ផ្ទាល់​សម្រាប់​ចម្អិន​ស៊ូស៊ី (shshi) ជូន​លោក​គីមជុងអ៊ីល អតីត​ប្រធានាធិបតី​កូរ៉េខាងជើង និង​ជា​ឪពុក​គីមជុងអ៊ុន។ លោក​កេន​បាន​រៀប​រាប់​អំពី​លោកស្រី​រីសូលយូ​ថា​ជា​នារី​ដ៏​ស្រស់​ស្អាត និង​មាន​មន្ត​ស្នេហ៍ (charming girl) សំឡេង​ពីរោះ ស្រទន់។


សូម​បញ្ជាក់​ថា​អាពាហ៍ពិពាហ៍​រវាង​លោក​ស្រី​និង​លោក​គីមជុងអ៊ុន គឺ​មិន​មែន​ស្រឡាញ់​គ្នា​ដោយ​ចិត្ត​ឯង​នោះ​ទេ គឺ​ឪពុកម្ដាយ​ទាំងសងខាង​ជា​អ្នក​ផ្ចុងផ្ដើម (ម្ដាយ​ទុក​ឪពុក​ដាក់​)។ បន្ទាប់​ពី​លោក​គីមជុងអ៊ីល ធ្លាក់​ខ្លួន​ឈឺ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​នៅ​ក្នុង​ឆ្នាំ២០០៨ លោក​ក៏​ប្រញាប់ប្រញាល់​ទុក​ដាក់​​​លោក​គីមជុងអ៊ុន ជាមួយ​នាង​រីសូលយូ​ ឲ្យ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ។ អ្នក​ទាំង​ពីរ​បាន​រៀបការ​នៅ​ឆ្នាំ២០០៩។ មួយ​ឆ្នាំ​បន្ទាប់ លោក​ស្រី​រី​កើត​បាន​កូនប្រុស​ម្នាក់ (ឆ្នាំ២០១០)។




​នៅ​ក្នុង​ខែតុលា ឆ្នាំ២០១២ លោក​ស្រី​រីសូលយូ បាន​បាត់​មុខ​យ៉ាង​យូរ​ ហើយ​នាំ​ឲ្យ​គេ​ម៉ៃ​ថា​លោក​ស្រី​បាត់​មុខ​នេះ ទំនង​បណ្ដាល​មក​ពី​លោក​ស្រី​ធ្វើ​អ្វី​ខុស ហើយ​ត្រូវ​ជាប់​ពិន័យ ឬ​មិន​ដូច្នេះ​ទេ លោក​ស្រី​មាន​គភ៌​ក្នុង​ផ្ទៃ។ ​កាលពី​ខែមីនា ឆ្នាំ២០១៣ អតីត​កីឡាករ​បាល់បាស់ស្កេត (Basketball) ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក លោក​ដេនីសរ៉ត់មេន (Dennis Rodman) បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កូរ៉េខាងជើង ជា​លក្ខណៈ​ទៅ​សួរសុខទុក្ខ​សម្លាញ់​ចាស់​ (លោក​គីមជុងអ៊ុន) ព្រោះ​លោក​និង​លោក​គីមជុងអ៊ុន​ធ្លាប់​ស្គាល់​គ្នា​ជិតដិត​តាំង​ពី​នៅ​ក្មេងៗ​ម៉្លេះ។ 


លោក​ដេនីស បាន​ប្រាប់​អ្នក​សារព័ត៌មាន The Sun របស់​អង់គ្លេស​ថា​លោក​ស្រី​រីសូលយូ​ប្រសូត​បាន​កូនង៉ែត​ម្នាក់​ជា​ភេទ​ស្រី (ទារិកា) ថ្លោស​ឡើង​ទ្រលុកទ្រលន់។ ដូច្នេះ លោក​ស្រី​រីសូលយូ​ មិន​មែន​​ជាប់​ពិន័យ​ដោយ​សារ​តែ​ខុស​អ្វី​មួយ​នោះ​ទេ តែ​តាម​ពិត​នៅ​សម្ងំ​ពពោះ និង ​​មើល​ថែ​កូនស្រី​ជា​ទីស្រលាញ់​របស់​ខ្លួន​​ឯណោះ​​សោះ​៕​


ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ wikipedia.org ,

No comments: