A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 27 January 2015

Australian tourists to Cambodia increased, while many Cambodians want to visit Australia ទេសចរ​អូស្ត្រាលី​មក​កម្ពុជា​កើនឡើង រីឯ​ខ្មែរ​ក៏​ចង់​ទៅ​លេង​អូស្ត្រាលី

លោក អាង គឹមអ៊ាង ប្រធាន​CATA។
លោក អាង គឹមអ៊ាង ប្រធាន​CATA។  មឿន ញាណ
នៅពេល​ដែល​ចំនួន​ភ្ញៀវ ទេសចរ​ជនជាតិ​អូស្ត្រាលី បាន មក​ទស្សនា​ប្រទេស​កម្ពុជា​អាច​នឹង​មាន​ចំនួន​កើនឡើង​រហូត​ដល់​ប្រមាណ​១៤ ឬ​១៥​ម៉ឺន​នាក់ នៅក្នុង​ឆ្នាំ​២០១៥​នេះ ហើយ​ទន្ទឹម​នឹង​នេះ​ដែរ ប្រជាជន​ខ្មែរ​មួយ​ចំនួន​ក៏​មាន​បំណង​ចង់​ទៅ​លម្ហែកាយ​នៅ​ប្រទេស​អូស្រ្តាលី វិញ​ផង​ដែរ​។
លោក គង់ សុភារក្ស ប្រធាន​នាយកដ្ឋាន​ស្ថិតិ និង​ព័ត៌មាន នៃ​ក្រសួង​ទេសចរណ៍ បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​នេះ​ថា យោងតាម​តួលេខ​នៃ​កំណើន​ភ្ញៀវទេសចរ​ជនជាតិ​អូស្ត្រាលី​ដែល​បាន​ចូល​មក​លម្ហែកាយ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុងក្រោយ​នេះ គាត់​ធ្វើការ​ព្យាករ​បាន​ថា «​នៅក្នុង​ឆ្នាំ​ ២០១៥ នេះ​ចំនួន​ភ្ញៀវទេសចរ​អូស្ត្រាលី​អាច​នឹង​កើនឡើង​រហូត​ដល់​១៥​ម៉ឺន​នាក់​»​។
លោក សុភារក្ស បាន​បញ្ជាក់​ថា៖ «ក្នុង​រយៈពេល​ ១១ ​ខែ ដើម​ឆ្នាំ​ ២០១៤ កន្លងមក មាន ភ្ញៀវទេសចរ​មកពី​អូស្ត្រាលី ចំនួន​១១​ម៉ឺន​នាក់ បាន​មក​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា​។ ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ យើង​សង្កេត​ឃើញ​ថា​កំណើន​ភ្ញៀវទេសចរ​អូស្ត្រាលី មក​កម្ពុជា​មាន​ប្រមាណ​ពី​ជាង​ ១០ ​ទៅ ​១៥ ​ភាគរយ​ជា​លំដាប់​»​។ ប៉ុន្តែ​ យោង​ទៅ​តាម​អត្រា​សន្ទុះ​កាលពី​ចុង​ឆ្នាំ​កន្លង​ទៅ​នៅ​ឆ្នាំ​២០១៥ លោក​សង្ឃឹម​ថា ប្រហែល​ជា​ចំនួន​ភ្ញៀវ​អូស្ត្រាលី អាច​ហក់​ឡើង​ដល់​ក្នុង​ចន្លោះ​ពី ​១៤ ​ទៅ​ ១៥ ​ម៉ឺន​នាក់​នៅ​ចុង​ឆ្នាំ​នេះ​។
លោក អាង គឹមអ៊ាង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA - Cambodia Association of Travel Agent) បាន​ឲ្យ​ដឹង​ថា ជាមួយ​នឹង​ភ្ញៀវ​ជនជាតិ​អូស្ត្រាលី​មក​កម្សាន្ត​នៅ​កម្ពុជា​ជាច្រើន ក៏​មាន​អាណិកជន​កម្ពុជា​ពី​អូស្ត្រាលី​មក​លេង​បងប្អូន​នៅ​ស្រុក​កំណើត​របស់​ពួកគេ​ផង​ដែរ ហើយ​ពួកគេ​ច្រើន​មក​ជា​ក្រុម​គ្រួសារ​តែ​ម្តង​។ ទន្ទឹម​គ្នា​នេះ យើង​ក៏​សង្កេត​ឃើញ​មាន​ចំនួន​ប្រជាជន​កម្ពុជា ចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅ​ទស្សនា​នៅ​ប្រទេស​អូស្ត្រាលី ជា​បណ្តើរៗ​ផង​ដែរ​។

អ្នកស្រី ហ៊ួយ សេដា (រូបស្តាំ) ពេល​ទៅ​កំសាន្ត​នៅ​អូស្ត្រាលី។
អ្នកស្រី ហ៊ួយ សេដា (រូបស្តាំ) ពេល​ទៅ​កំសាន្ត​នៅ​អូស្ត្រាលី។
«​អ្វី​ដែល​ជា​រនាំង​សម្រាប់​អ្នក​ទេសចរ​ខ្មែរ ទៅ​លេង​នៅ​អូស្ត្រាលី នោះ​គឺ​ដោយសារ​ការ​ផ្តល់​វីសា​​ (​ទិដ្ឋាការ​) របស់​អូស្ត្រាលី​នៅ​មាន​លក្ខណៈ​រឹតត្បិត​នៅ​ឡើយ ព្រោះ​កន្លងមក​ធ្លាប់​មាន​អ្នក​ដែល​បាន​ទៅ​ដល់​ប្រទេស​អូស្ត្រាលី ហើយ​គេចវេះ​នៅ​ទី​នោះ​»។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក គឹមអ៊ាង​។
«​ស្ថានភាព​បច្ចុប្បន្ន​នៅ​កម្ពុជា វា​ខុស​ពី​មុន​ឆ្ងាយ​ណាស់​។ ក្នុង​នាម​ជា​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ខ្ញុំ​ត្រៀម​ខ្លួន​នឹង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា ដើម្បី​រក​វិធី​យ៉ាងណា​ឲ្យ​គាត់​មាន​ទំនុកចិត្ត​ក្នុង​ការ​ផ្តល់​វីសា​ឲ្យ​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​មុន​។ ខ្ញុំ​ពិនិត្យ​ឃើញ​ថា ប្រជាជន​ខ្មែរ​ត្រូវ​ទៅ​ទស្សនកិច្ច ឬ​ទៅ​សិក្សា​នៅ​អូស្ត្រាលី​នោះ ស្ទើរតែ​ទាំងអស់​ពួកគាត់​ទៅ​តាមរយៈ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទេសចរណ៍ ដែល​មាន​ច្បាប់​ត្រឹមត្រូវ​ពី​ក្រសួង​ទេសចរណ៍ ហើយ​ភាគច្រើន​នៃ​ក្រុមហ៊ុន​ទាំងនោះ គឺជា​សមាជិក​របស់ CATA ដូច្នេះ​បើ​យើង​ពិនិត្យ​អំពី​លទ្ធភាព​នៃ​ការ​ទទួល​ខុសត្រូវ គឺ​ពួកគាត់​គួរ​តែ​អាច​ទុកចិត្ត​បាន​»​។
«​តាម​អ្វី​ដែល​ជា​បទពិសោធ​នៅក្នុង​វិស័យ​ទេសចរណ៍​តែ​កាល​ណា​មនុស្ស​ពី​ប្រទេស​មួយ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​មួយ​ទៀត គឺ​ប្រាកដ​ណាស់​ពួកគេ​ត្រូវការ​ចាយវាយ​នៅក្នុង​ដំណើរ​កម្សាន្ត​នោះ​ហើយ ប៉ុន្តែ​អ្វី​ដែល​ប្រសើរ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ពួកគាត់​អាច​ស្វែងរក​ដៃគូ​សម្រាប់​ធ្វើការ​រកស៊ី ឬ ​វិនិយោគ​អ្វីមួយ​បាន​ដោយ​ងាយ នោះ​ហើយ​វា​នឹង​ផ្តល់​ប្រយោជន៍​កាន់តែ​រីក​ធំធាត់​នៅក្នុង​វិស័យពាណិជ្ជកម្ម​ដែល​ជា​ចរន្ត​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​ជា​មិន​ខាន​»​។
អ្នកស្រី ហួយ សេដា ម្ចាស់​ហាង​លក់​កុំព្យូទ័រ YWC មាន​ទីតាំង​នៅ​តាម​ដងវិថី​កម្ពុជា​ក្រោម រាជធានី​ភ្នំពេញ គាត់​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនាចរ​កម្សាន្ត​នៅ​ទ្វីប​អឺរ៉ុប និង​នៅ​ប្រទេស​អូស្ត្រាលី កាលពី​ឆ្នាំ​២០១១ និង​២០១២ កន្លងមក។
គាត់​បាន​ឲ្យ​ដឹង​ថា គាត់​នៅ​តែ​មាន​បំណង​នាំ​ក្រុម​គ្រួសារ​របស់​គាត់​ទៅ​កម្សាន្ត​នៅ​អូស្ត្រាលី​ជាថ្មី​ម្តង​ទៀត «​ព្រោះ​ប្រទេស​អូស្ត្រាលី ស្អាត នៅ​តំបន់​ខ្លះ​មាន​អាកាសធាតុ​ប្រហាក់ប្រហែល​កម្ពុជា​យើង​ដែរ ប៉ុន្តែ​គេ​មាន​បរិស្ថាន​ស្រស់​បំព្រង​ល្អ​ណាស់​។
ប្រជាជន​អូស្ត្រាលី មាន​លក្ខណៈ​ចម្រុះ​ជាតិសាសន៍ អឺរ៉ុប លាយ​អាស៊ី និង​អាហ្វ្រិក​ខ្លះ​ដែរ ពួកគេ​មាន​សីលធម៌​រស់នៅ​ល្អប្រសើរ​ណាស់​។ ប្រជាជន​គេ​មើល​ទៅ​សុទ្ធសឹង​មាន​ចំណេះដឹង​ខ្ពង់​ខ្ពស់​»​។
«​ខ្ញុំ​ចាំ​បាន​ថា នៅ​ទីក្រុង​ស៊ីដនី មាន​សណ្ដាប់ធ្នាប់​ល្អ​ណាស់ បរិយាកាស​ក៏​ស្រស់ស្អាត​ដូច​នៅ​សិង្ហបុរី​អ៊ីចឹង​។ ប៉ុន្តែ​ទីក្រុង​ស៊ីដនី​ធំ​ណាស់​»។​នេះ​បើ​តាម​សម្ដី​របស់​អ្នកស្រី សេដា​។ «​អ្វី​ដែល​ធ្វើឲ្យ​យើង​សប្បាយ​រីករាយ​នោះ គឺ​នៅ​អូស្ត្រាលី​មាន​សហគមន៍​ខ្មែរ​ជាច្រើន​រស់នៅ​ច្រើន​កន្លែង។ ខ្ញុំ​រីករាយ​បំផុត​នៅ​ពេល​ដែល​បាន​ជួបជុំ​ជន​រួមជាតិ​របស់​យើង​នៅ​ទី​នោះ​»៕

No comments: