A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 22 January 2015

A U.S-based international organization urges the ICC to expedite its investigation into crimes committed by the Cambodian government ​អង្គការ​អន្តរជាតិ​មួយ​នៅ​សហរដ្ឋអាមេរិក​ជំរុញ​ឲ្យ ​ICC​ ពន្លឿន​ការស៊ើបអង្កេត​បទឧក្រិដ្ឋ​នៅ​កម្ពុជា​​

ដោយ៖​ ញឹម សុខន​​ | ថ្ងៃពុធ ទី21 មករា 2015, Read about the petition here.

​អង្គការ​អន្តរជាតិ​មួយដែល​មាន​ស្នាក់ការ​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជំរុញ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC)​ ពន្លឿន​បើ​កការស៊ើបអង្កេតបទឧក្រិដ្ឋ​នៅ​កម្ពុជា ខណៈ​ស្ថាន​ការណ៍​នយោបាយ​ចាប់ផ្តើម​ឡើង​កម្ដៅ ​។​
​តាម​ញត្តិ​ផ្ញើ​តាម​សារ​អេឡិចត្រូនិច ដែល VOD ទទួលបាននៅ​ថ្ងៃ​ទី​២១ ​ខែ​មករា ​ឆ្នាំ​២០១៥​នេះ បាន​សុំ​ឲ្យ​ព្រះរាជអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC) ​ពន្លឿន​បើ​កការស៊ើបអង្កេតបទ​ឧក្រិដ្ឋកម្ម​នានា​នៅ​ម្ពុ​ជា តាម​ពាក្យបណ្តឹងដែល​បាន​ប្តឹងទៅ​តុលាការ​នេះ​កន្លង​ទៅ​ ។​
​លិខិត​ដដែល​ឲ្យដឹងទៀតថា រយៈពេល​៥០​ឆ្នាំ​កន្លងមកនេះ ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ជួបប្រទះ​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ជាង​ប្រជាជាតិ​ណាៗ​ទាំងអស់​នៅលើ​ពិភពលោក​ ។​
​ញត្តិ​ដដែល​បញ្ជាក់​ថា រលក​ចុងក្រោយ​នៃ​បទ​ឧក្រិដ្ឋកម្ម​ដ៏​ធំធេង​នៅ​កម្ពុជា​ដូចជា កា​ជម្លៀស​ប្រជាពលរដ្ឋ​ទាំង​បង្ខំ​ត្រូវ​បាន​ប្រព្រឹត្តឡើងដោយ​ពួក​អ្នកកាន់អំណាច នូវ​អ្វី​ដែល​អង្គការ​នោះ​យល់​ថា ដោយសារ​តុលាការនៅ​កម្ពុជា​ស្ថិតក្រោម​ការត្រួតត្រា​របស់​ពួកកាន់​អំណាច ​។​
អង្គការ​ដែល​មាន​ទីតាំង​នៅ​សហរដ្ឋអាមេរិក​នោះ​យល់​ថា មាន​តែ​តុលាការ​ព្រហ្ម​ទ​ណ្ឌ​អន្តរជាតិ​មួយ​នេះ​ទេ ដែល​អាច​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ខ្មែរ​បាន​ ។​
ការជំរុញឲ្យ ​ICC​ ពន្លឿន​បើ​កការស៊ើបអង្កេតពី​បទឧក្រិដ្ឋ​នៅ​កម្ពុជា​នេះ ធ្វើឡើង​ចំ​ពេល​ដែលលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប៉ុន្មាន​ថ្ងៃនេះបាន​ប្រកាស​លុបចោលវប្បធម៌​សន្ទនា ជាមួយលោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដោយ​លោក​អះអាងថា បក្ស​ប្រឆាំង​មួយ​នេះនៅតែ​បន្ត​រិះគន់​គណបក្ស​លោក​ឥត​សំចៃ​មាត់ ក្នុង​វេទិកាសាធារណៈ ផ្ទុយ​ពី​ការសន្យា​ពេល​ចូលប្រជុំ​សភា​ដំបូង ​។​

​កាលពី​ថ្ងៃ​ទី​៧ ​ខែតុលា ​ឆ្នាំ​២០១៤ មេធាវី​អន្តរជាតិ លោក រី​ច្ឆាត រ៉ូ​ជ្ជឺ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ព្រហ្ម​ទ​ណ្ទ​អន្តរជាតិ​(ICC)​ ចោទប្រកាន់​រដ្ឋាភិបាល ពី​បទ​ឧក្រិដ្ឋកម្ម​មនុស្សជាតិ​ ។​
​ប៉ុន្តែ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​វិញអះអាងថា ការប្តឹង​នោះជា​រឿង​គួ​ឲ្យអស់​សំណើច ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ស្ថានការណ៍​ពិត​នៅ​កម្ពុជា និង​គ្មាន​ហេតុផល​ណា ធ្វើឲ្យ​រដ្ឋាភិបាល​កម្ពុជា​ព្រួយបារម្ភ​ទេ​ ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

No comments: