A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 21 December 2014

The differences between Hun Sen, Sam Rainsy and Kem Sokha ភាព​ខុស​គ្នា​រវាង​លោក ហ៊ុន សែន រង្ស៊ី និង សុខា

20140401_08
លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យហេង ជីវ័ន
កាល​ពី​សប្ដាហ៍​មុន​ប្រិយមិត្ត​អ្នក​អាន​បាន​ស្គាល់​ហើយ​ថា លោក​បណ្ឌិត ឡៅ ម៉ុងហៃ ជា​នរណា? សប្ដាហ៍​នេះ​លោក​បណ្ឌិត​នឹង​វែកញែក​ឲ្យ​អ្នក​អាន​បាន​ដឹង​ពី​ចរិត​និង លក្ខណ​សម្បត្តិ​របស់​មេ​ដឹក​នាំ​បី​រូប មាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។
ក្នុង​នាម​ជា​ជន​ឯករាជ្យ​និយម លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​សង្កេត​និង​ឲ្យ​តម្លៃ​ចំណុច​ខ្លាំង និង​ខ្សោយ​របស់​មេ​ដឹក​នាំ​ទាំង​បី ដែល​ជា​តួអង្គ​សំខាន់​ក្នុង​ឆាក​នយោបាយ កម្ពុជា នា​ពេល​បច្ចុប្បន្ន។ លោក​បាន​មាន​ប្រសាសន៍​ថា «សម្តេច ហ៊ុន សែន មាន​ស្នាដៃ​ល្អ ដែល​យើង​ត្រូវ​ទទួល​ស្គាល់ គឺ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​សង្គម ហើយ​ចំណុច​ខ្សោយ​របស់​គាត់ គឺ​លោក​ជា​មេ​ដឹក​នាំ​ផ្ដាច់ការ»។ ចំពោះ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ស្ថាបនិក និង​ជា​និមិត្តរូប​នៃ​ការ​កែប្រែ​ទស្សនៈ​របស់​ប្រជាជន​ជា​អ្នក​បង្កើត​ឲ្យ​មាន​ចលនា​ទាមទារ​ការ​ផ្លាស់​ប្ដូរ​សង្គម។ គាត់​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ដែល​មាន​ទស្សន​វិស័យ​វែង​ឆ្ងាយ​ក្នុង​ការ​កែប្រែ​សង្គម​មួយ​ឲ្យ​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន។ លោក កឹម សុខា តែងតែ​និយាយ​អ្វី​ក្នុង​នាម​ជា​តំណាង និង​ជា​សំឡេង​របស់​ប្រជា​ពលរដ្ឋ និង​បង្ក​លក្ខណៈ​ឲ្យ​ពលរដ្ឋ​ផ្ដល់​យោបល់ ហើយ​គាត់​បាន​បន្ទរ​នូវ​បំណង​ប្រាថ្នា​របស់​ប្រជា​ពលរដ្ឋ។ ចំណុច​ខ្សោយ​របស់​គាត់ នៅ​ត្រង់​ថា គាត់​គឺ​ខ្វះខាត​ជំនាញ​ទំនាក់​ទំនង​ការទូត។ រីឯ​ចំណុច​ខ្លាំង​របស់​លោក សម រង្ស៊ី វិញ គឺ​គាត់​ជា​និមិត្តរូប​នៃ​ការ​លើក​ស្ទួយ​សិទ្ធិ​កម្មករ ដោយ​មិន​ខ្លាច​នឿយ​ហត់​ក្នុង​ការ​បាត់បង់​ពេល​វេលា និង​ទ្រព្យ​ធន និយាយ​រួម គាត់​ខ្លាំង​ខាង​ដឹក​នាំ​កម្មករ​ឲ្យ​តវ៉ា និង​បង្រៀន​កម្មករ​ឲ្យ​យល់​ពី​សិទ្ធិ​ការងារ ហើយ​នៅ​ក្នុង​កាលៈទេសៈ​មាន​ការ​គាប​សង្កត់​ខ្លាំង គាត់​បាន​ធ្វើ​សកម្មភាព​ទាក់​ទាញ វណ្ណៈ​កម្មករ គាត់​ដឹក​មុខ​ដោយ​មិន​ខ្លាច​ញញើត សូម្បី​តែ​ខ្ញុំ​ក៏​គ្មាន​លទ្ធភាព​ធ្វើ​ដូច​គាត់​បាន​ទេ។ ជា​ទូទៅ​មូលដ្ឋាន​គ្រឹះ​នៃ​អំណាច​គណបក្ស​កុម្មុយនីស្ត​ទាំង​ឡាយ​គឺ​បាន​មក​ពី​ការ​គាំទ្រ​ដោយ​វណ្ណៈ​កសិករ កម្មករ តែ​គណបក្ស​ប្រជាជន​កម្ពុជា​បែរ​បោះបង់​កម្មករ​ទៅ​វិញ។ ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​បក្ស​ប្រជាជន​បែរ​ខ្នង​ដាក់​កម្មករ ហើយ​ទុក​ឲ្យ សម រង្ស៊ី មាន​ឱកាស​ចាប់​យក​ដែល​មាន​ចំនួន​កម្មករ​ចេះ​តែ​ច្រើន​ទៅៗ។ រីឯ​ចំណុច​ខ្សោយ​គាត់​ធំ​បំផុត គឺ​មិន​មាន​លក្ខណៈ​ភាព​ជា​អ្នក​ដឹក​នាំ​រឹង​មាំ​ទេ។ សម្រាប់​លោក សម រង្ស៊ី តែ​ម្នាក់​ឯង​មិន​អាច​ក្លាយ​ជា​មេ​ដឹក​នាំ​ដ៏​ល្អ​មួយ​រូប​បាន​ឡើយ លុះ​ត្រា​ណា​មាន​ដៃគូ។

ទាក់ទិន​នឹង​ភាព​ជាប់​គាំង​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ បណ្ឌិត ឡៅ ម៉ុងហៃ សូម​លើក​ពី​យន្តការ​ដែល​បក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​ចាំ​បាច់ ត្រូវ​ធ្វើ​ជា​មុន​សិន។ លោក​បណ្ឌិត​បាន​ជូន​ជា​យោបល់​ថា សម្រាប់​អ្នក​កាន់​អំណាច​របៀប​សព្វ​ថ្ងៃ​នេះ គេ​គួរ​ដក​ខ្លួន​គិត​ពិចារណា ឬ​សម្រាក​ឲ្យ​ខួរ​ក្បាល​រំសាយ​សិន បើ​នៅ​តែ​បន្ត​កាន់​អំណាច​គឺ​ពិបាក ខួរ​ក្បាល​នៅ​តែ​ក្តៅ នៅ​តែ​មោហ៍បាំង​រក​ផ្លូវ​ត្រូវ​មិន​ឃើញ​ឡើយ។ បញ្ហា​វា​នៅ​ត្រង់​ថា តើ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​បន្ត​នៅ​មាន​មោហ៍បាំង? បញ្ហា​នេះ មិន​មែន​មាន​ន័យ​ថា កែប្រែ​មិន​បាន​នោះ​ទេ ជួន​កាល​ពេល​ខ្លួន​អស់​ជម្រើស​គេ​អាច​យក​គំនិត​អ្នក​ប្រាជ្ញ។
ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ​ស្ថិត​នៅ​ដំណាក់កាល​ទាល់​ច្រក​ទាំង​អស់​គ្នា​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា បាន​ធ្វើ​ហើយ តែ​ហាក់​ដូច​មិន​បាន​ផល​អ្វី ប្រជា​ពលរដ្ឋ​នៅ​តែ​មិន​បាក់​បប​ខ្លប​ខ្លាច បច្ចុប្បន្ន មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​លែង​ខ្លាច​ការ​គំរាម​កំហែង​ហើយ។ ការ​គ្រប់​គ្រង​បែប​នេះ​អាច​ក្លាយ​ជា​ក្រុម​ឯកោ ឬ​ឯកោ​ម្នាក់​ឯង។ រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​មាន​សំឡេង ៦៨ កៅអី​មិន​មែន​តំណាង​ប្រជាជាតិ វា​មិន​ស្រប​តាម​វិចារណញ្ញាណ​របស់​ប្រជាជាតិ។ មាត់ ចិត្ត​គំនិត និង​សកម្មភាព មិន​ស៊ី​ចង្វាក់​គ្នា​ទេ។ ប្រសិន​បើ​រដ្ឋាភិបាល​បន្ត​ដំណើរ​របស់​ខ្លួន​បែប​នេះ មាន​គ្រោះ​ខ្លួន​ឯង​មុន​គេ។ នៅ​ក្នុង​ប្រវត្តិសាស្រ្ត អ្នក​ដឹក​នាំ​បែប​នេះ​ដូច​ជា​មិន​បាន​ចប់​ចុង ចប់​ដើម​ស្រួល​បួល​ឡើយ។
លោក​បណ្ឌិត​ថ្លែង​ថា រដ្ឋាភិបាល​ដឹង​ខ្លួន​ថា សមត្ថភាព​គ្រប់​គ្រង​រាល់​ថ្ងៃ គឺ​បរាជ័យ ហើយ​បាន​ប្រកាស​កែ​ទម្រង់​ស៊ី​ជម្រៅ តែ​មិន​ទាន់​ដឹង​ថា លទ្ធផល​យ៉ាង​ណា​នោះ​ទេ។ ក្នុង​រង្វង់​ជាង​បី​ទសវត្សរ៍ ពលរដ្ឋ​ខ្មែរ​រស់​ក្នុង​នាម​ជា​រាស្រ្ត​ដែល​រមែង​តែ​ធ្វើ​អ្វីៗ​តាម​រដ្ឋាភិបាល​ចង់​នោះ ប៉ុន្តែ​ឥឡូវ​គេ​ក្លាយ​ជា​ពលរដ្ឋ​សកម្ម និង​ប្រកប​ដោយ​ថាមពល​ខ្លាំង​ក្លា។ បើ​កាល​ណា​និយាយ​ពី​ពលរដ្ឋ​រាល់​រូប​គេ​យល់​ដឹង​ពី​សិទ្ធិ​របស់​គេ គេ​យល់​ដឹង​អំពី​ការ​ទទួល​ខុស​ត្រូវ និង​បញ្ហា​សង្គម​ជាតិ​របស់​គេ ហើយ​គេ​ចូល​រួម​យ៉ាង​សកម្ម​តាម​រយៈ​ការ​បោះឆ្នោត តាម​រយៈ​ការ​តវ៉ា​នានា ហើយ​ជា​លើក​ទី​មួយ​ដែល​ឃើញ​ពលរដ្ឋ កម្ពុជា សកម្ម​ប្រកប​ដោយ​ថាមពល​ទៀត។ យុវជន​សម័យ​នេះ​សកម្ម​ជាង​ជំនាន់​លោក​នៅ​ពី​ក្មេង មាន​ចំណេះ​ដឹង​ខ្ពស់​ជាង និង​ឧស្សាហ៍​ជាង​ពួក​គេ​ហាក់​មាន​ការ​រវល់​ជាង។ ចំណុច​នេះ​ខ្ញុំ​ឃើញ​ល្អ ត្រឹម​ត្រូវ​តាម​វិចារណញ្ញាណ​ពួក​គេ​មិន​ចេះ​តែ​ជឿ​តាម​ការ​ឃោសនា​ទេ។ យុវជន​យើង​មាន​ចំណេះ​ដឹង​ទាំង​ច្បាប់ បច្ចេកវិទ្យា និង​ចំណេះ​ដឹង​ផ្សេង​ទៀត។​លោក​មាន​ប្រសាសន៍​ថា «ប្រសិន​បើ​ខ្ញុំ​ជា​មេ​ដឹក​នាំ​ប្រទេស​វិញ ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​ប្រជា​ពលរដ្ឋ​សកម្ម​បែប​អ៊ីចឹង ហើយ​មាន​ថាមពល​បែប​ហ្នឹង ត្រូវ​បង្វែរ​ហើយ​ប្រើ​ប្រាស់​ថាមពល​បែប​ហ្នឹង គេ​គួរ​បង្វែរ​សកម្មភាព​ទៅ​រក​កន្លែង​ណា​ល្អ​ទាំង​អស់​គ្នា។ ឯ​ខាង​ផ្នែក​អភិវឌ្ឍន៍​ក៏​អ៊ីចឹង​ដែរ គេ​អាច​បង្វែរ​ថាមពល​នោះ​ទៅ​រក​ផ្លូវ​ល្អ​រួម​មួយ។ នេះ​ជា​ការ​កែច្នៃ បើ​យើង​រស់ ក៏​ត្រូវ​ឲ្យ​គេ​រស់​ផង។ គឺ​ចំណេញ​ទាំង​អស់​គ្នា»។
ស្ថានភាព​បច្ចុប្បន្ន​នេះ គឺ​ស្ថិត​ក្នុង​ដំណាក់​មិន​ជឿនលឿន គឺ​ស្ថាប័ន​ដឹក​នាំ​រដ្ឋ​ដើរ​មិន​ទាន់​ភាព​ជឿនលឿន និង​ការ​ចង់​បាន​របស់​សង្គម។ ដូច​ករណី​វិវាទ​ដីធ្លី គឺ​គ្មាន​នីតិវិធី​អ្វី​ក្រៅ​ពី​ការ​បង្ក្រាប​ដោយ​ហិង្សា។ ឃើញ​ទេ? គេ​គ្មាន​ដំណោះស្រាយ​ទេ តាម​ធម្មតា ខ្មែរ​យើង​តាំង​ពី​បែក​បាក់​អង្គរ​មក ខ្មែរ​យើង​គ្មាន​យន្តការ​ដោះស្រាយ​ជម្លោះ ដែល​ទទួល​យក​បាន​ទាំង​អស់​គ្នា​ទេ។
លោក​បាន​កត់​សម្គាល់​ថា ហេតុ​ដែល​ខ្មែរ​ចេះ​តែ​កើត​មាន​វិវាទ​ក្នុង​សង្គម​ចេះ​តែ​ច្បាំង​គ្នា និង​ប្រើ​ប្រាស់​អំពី​ហិង្សា​កាប់​សម្លាប់​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ជំងឺ​នេះ​ដោយ​សារ​តែ​គ្មាន​យន្តការ ឬ​វប្បធម៌​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។ ពេល​ដែល​ភាគី​ម្ខាង​ចេះ​តែ​ចង់​ឈ្នេះ អ្នក​ម្ខាង​ទៀត​គេ​តែង​តែ​ទៅ​ពឹង​អ្នក​ជិត​ខាង។ អ្នក​ដែល​គេ​ត្រូវ​ពឹង​តែង​តែ​រំពឹង​និង​កេង​រក​ផល​ប្រយោជន៍ ហើយ​ច្រើន​ជំនាន់​ចេះ​តែ​អនុវត្ត​បែប​នេះ​ស្ទើរ​តែ​ក្លាយ​ជា​វប្បធម៌​ទៅ​ហើយ។
បណ្ឌិត ម៉ុងហៃ បាន​បញ្ជាក់​ថា៖ «រឿង​ដែល​ខ្ញុំ​ខឹង និង​ស្អប់​ជាង​គេ ក្នុង​ជីវិត​របស់​ខ្ញុំ គឺ​អ្នក​ដឹក​នាំ​រំលោភ​អំណាច​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ធ្វើ​បាប​គេ។ ខ្ញុំ​តូច​ចិត្ត​បំផុត នៅ​ពេល​មេ​ដឹក​នាំ​ដែល​ជា​អ្នក​ចេះ​ដឹង និយម​ភូត​កុហក​ប្រជា​ពលរដ្ឋ​ក្រីក្រ​ដើម្បី​កេង​យក​ប្រយោជន៍ បុគ្គល និង​បក្ខពួក»៕

7 comments:

Anonymous said...

lao mong hai is still protection Hun sen,I don't believe this bandit,he said hun sen made the country grow but he didn't say hun sen sen robbed 50% from aid or financial from foreign countries,and sold his head to vienam.

Anonymous said...

Mr Loa,could you elaborate what do you mean by Peace and social development under ah hun. Do you mean hun sen is a peace-loving leader? , if so why he is so brutal? Mr Lao, you can't brand a man as peaceful and yet he is brutal. He is not a peace -loving man.
Social development. Goodness me! how could you say that ? I give you two examples of social development. If we look at the Cambodia public schools ,it is such a shamble and one of education sectors back water in Southeast Asian countries.It is as though Ah Hun doesn't want Khmer to get decent education and real knowledge at all.except members of his dynasty.
Health is another example. Look the mass HIV infection in Battambang and the public hospitals generally ,it is appalling. I think your assessment of ah hun is itself appalling and that's your weakness.

Anonymous said...

We need to know who is an editor to write this article in Khmer. Before I judge Dr. Lao Mong Hai, I need to know this first. I agree with the comments above.

According to the analysis of Dr. Lao Mong Hai, Mr. Sam Rainsy's experiences and Mr. Kem Sokha's experiences are more than Dr. Loa Mong Hai's statement.

His analysis is not reasonable and reliable. He talked highly about Hun Sen, and I wonder why because Hun Sen is really a criminal and following a footstep of Ho Chi Minh, taking orders from his Hanoi masters, and blindly thankful for his Vietnam for his ass and giving him power and wealth. So, Cambodia is going in the wrong direction because of Hun Sen's Vietnamese advisers.

I know Dr. Lao Mong Hai spoke very softly. I remember he was criticized about the announcement of Koh Tral when it comes to his political fear that he might be threaten by CPP Officials and Hun Sen. Someone readers or anonymous said that Dr. Mao Mong Hai was bribed with the money by CPP Hun Sen about Koh Tral.

I want to find out more of what has been going on with Dr. Mong Hai.

Anonymous said...

Correction for 22 December 2014 5:56 pm

We need to know who is an editor to write this article in Khmer. Before I judge Dr. Lao Mong Hai, I need to know this first. I agree with the comments above.

According to the analysis of Dr. Lao Mong Hai, Mr. Sam Rainsy's experiences and Mr. Kem Sokha's experiences are more than Dr. Loa Mong Hai's statement.

His analysis is not reasonable and reliable. He talked highly about Hun Sen, and I wonder why because Hun Sen is really a criminal and following a footstep of Ho Chi Minh, taking orders from his Hanoi masters, and blindly thankful for his Vietnam for saving his ass and giving him power and wealth. So, Cambodia is going in the wrong direction because of Hun Sen's Vietnamese advisers.

I know Dr. Lao Mong Hai spoke very softly. I remember he was criticized about the announcement of Koh Tral when it comes to his political fear that he might be threaten by CPP Officials and Hun Sen. Someone readers or anonymous said that Dr. Mao Mong Hai was bribed with the money by CPP Hun Sen about Koh Tral.

I want to find out more of what has been going on with Dr. Loa Mong Hai. I don't want to jump conclusion on him.

Anonymous said...

Begin of Drgunzet's comment.

A few smart Khmer will realize Vietnamese's superiority and submit. Only the dumb, angry Khmer would still want to fight the Vietnamese.

In the last couple years, Vietnamese produced so many talents:

_ Ngo Bao Chau, Math Fields Medal (Equivalent to Nobel Prize in Math).

_ Le Quang Liem, World Champion 2013 Blitz Chess.

_ Nguyen Anh Khoi, World Chess Champion U10 twice 2012, 2013, and World Chess Champion U12 for 2014.

_ Hoang Thanh Trang, European Woman Chess Champion, 2012.

_ Nguyen Hoang Yen won Gold medal in World Mind Games, Chinese chess in Beijing, China. (Chinese rival took Silver.) This happened in China's capital.

_ I tracked Vietnam, they won so many Asian Chess Championships in the last couple years. Vietnam has a group of superior chess players in their 20s. So, in a few years, they will become even more dominant.

_ Recently Vietnam took 4th place in World Math Olympiad, the very same event Cambodia used to send team to compete and ranked bottom twice. Cambodia quit sending team.

_ Vietnam won a few first places in Chemistry and other Academic subjects.

I used to represent my school in competition and did encounter other Vietnamese, Chinese before. Khmer could only barely finish school and that was with my stupendous tutoring.

So, here I am, exposing the entire Khmer race to be inferior and stupid. Are you nuts trying to challenge the superior Vietnamese race? You will be crushed and owned.

You folks can try me and see one guy versus your entire race. lol.... owned!

-Drgunzet-

Anonymous said...

To Vietnamese dog eater named -Drgunzet- @22 December 2014 8:37 pm:

Your comment is out of topic. What you bragging for?

How dare you, cheap and barbaric Yuon/Vietnamese race.

Anonymous said...

I can see that article was published on April 1, 2014 before Mr. Kem Sokha appointed him as his adviser.