A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 19 December 2014

Kem Sokha said there will be negotiation for the release of the 18 jailed political and land rights activists លោក កឹម សុខា ថា​នឹង​មាន​កិច្ច​ពិភាក្សា​សម្រួល​ដោះ​លែង​មនុស្ស​១៨​នាក់

កឹម សុខា ៦២០
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​សារ​ទៅ​កាន់​អ្នក​គាំទ្រ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA/Hang Savyouth
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៤ ថា ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ នឹង​ជួប​ជជែក​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៩ ធ្នូ ដើម្បី​សុំ​ឲ្យ​មាន​ការ​សម្រប​សម្រួល​ដោះ​លែង​សកម្មជន​គណបក្ស​នយោបាយ និង​សកម្មជន​ដីធ្លី និង​សិទ្ធិ​មនុស្ស​សរុប ១៨​នាក់។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី​១៩ សមាជិក​សភា​ទាំង​ពីរ​គណបក្ស នឹង​កែ​សម្រួល​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា ដោយ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី នៃ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា ព្រម​ទាំង​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​សំឡេង​ភាគ​តិច​នៅ​រដ្ឋសភា មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី។
លោក​ជឿជាក់​ថា បន្ទាប់​ពី​សមាជិក​សភា ទទួល​ស្គាល់​តួនាទី​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​សំឡេង​ភាគ​តិច នោះ​នឹង​មាន​ការ​ជួប​ជជែក​ដើម្បី​កែ​សម្រួល​បរិយាកាស​នយោបាយ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ៖ «ខ្ញុំ​ជឿ​ថ្ងៃ​ស្អែក​នេះ គឺ​ក្រោយ​ពី​បាន​ព្រមព្រៀង​គ្នា​អនុម័ត​បទបញ្ជា​ផ្ទៃ​ក្នុង​ហើយ នឹង​មាន​ជំនួប​រវាង លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ដើម្បី​ជជែក​ពី​ការ​ដោះ​លែង​សកម្មជន​នយោបាយ និង​សកម្មជន​ដីធ្លី និង​សិទ្ធិ​មនុស្ស​ដែល​នៅ​ជាប់​ឃុំ​នោះ»
លោក មាជ សុវណ្ណារ៉ា បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ជុំវិញ​សំណុំ​រឿង​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ដោយ​ឡែក​សកម្មជន​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​មុន និង​ក្រោយ​គ្នា​បន្តបន្ទាប់ ព្រម​ទាំង​ការ​ចាប់​ខ្លួន​សកម្មជន​ដីធ្លី និង​សិទ្ធិ​មនុស្ស ក្រោម​ហេតុផល​បង្ក​ឲ្យ​ស្ទះ​ផ្លូវ​សាធារណៈ៕

No comments: