A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 14 December 2014

Cambodian police cooperates with Interpol to arrest Oknha Thong Sarath ប៉ូលិស​កម្ពុជា​សហការ​ជាមួយ​ប៉ូលិស​អាំងទែប៉ូល​តាម​ចាប់​ឧកញ៉ា ថោង សារ៉ាត់

ខៀវ សុភ័គ ៦២០
មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជុំវិញ​ការ​ទទួល​ជនភៀសខ្លួន​ពី​អូស្ត្រាលី មក​នៅ​​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA/Vann Vichar
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ អោយ​ដឹង​ថា ប៉ូលិស​កម្ពុជា កំពុង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ ដែល​គេ​ស្គាល់​ថា ប៉ូលិស​អាំងទែប៉ូល (Police Interpole) ដើម្បី​តាម​ចាប់​ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់។
វិធានការ​ថ្មី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​អះអាង​ថា បាន​តម្រុយ​ពី​ទីកន្លែង​លាក់​ខ្លួន​របស់​លោក​ឧកញ៉ា​ម្ចាស់​ក្រុមហ៊ុន​សំណង់​៩៩៩ ដែល​កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​ក្នុង​សំណុំ​រឿង​បាញ់​សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ។
នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត​របស់​ប៉ូលិស​កម្ពុជា ក្នុង​ប្រតិបត្តិការ​តាម​ចាប់​ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ ដើម្បី​បញ្ជូន​ខ្លួន​មក​តុលាការ។ ការ​បង្ហើប​ឲ្យ​ដឹង​ដូច​នេះ បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​ឆែកឆេរ​ដល់​ភូមិគ្រឹះ​ចំនួន ៣​ទីតាំង​របស់​ឧកញ៉ា ថោង សារ៉ាត់។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ ឲ្យ​ដឹង​ថា នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ ប៉ូលិស​កម្ពុជា បាន​ចាប់​ផ្ដើម​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល បន្ថែម​លើ​ការ​សហការ​ជាមួយ​ប៉ូលិស​ក្នុង​ប្រទេស​ក្បែរ​ខាង​កម្ពុជា។ លោក​ថា ការ​តាម​ចាប់​ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ គឺ​ចាំបាច់​ណាស់​ត្រូវ​មាន​ការ​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល ហើយ​ប៉ូលិស​អន្តរជាតិ​នៃ​ស្ថាប័ន​នេះ ក៏​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​កម្ពុជា ដែរ៖ «សមត្ថកិច្ច​របស់​ប្រទេស​នីមួយៗ បើ​គ្មាន​កិច្ច​សហការ​ជាមួយ​ប៉ូលិស​អាំងទែប៉ូល​ទេ ធ្វើ​អី​មិន​កើត​ទេ ណា​មួយ​យើង​ជា​សមាជិក​អាំងទែប៉ូល​ផង»
កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ប៉ូលិស​កម្ពុជា បាន​បញ្ជូន​ដីកា​ស្វែងរក​ចាប់​ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ ទៅ​អាជ្ញាធរ​ប្រទេស​វៀតណាម និង​ប្រទេស​ជិត​ខាង​កម្ពុជា ដើម្បី​សុំ​កិច្ច​សហការ​ក្នុង​ការ​ចាប់​ខ្លួន​បញ្ជូន​ជន​សង្ស័យ​មក​កម្ពុជា ផ្ដន្ទាទោស​តាម​ច្បាប់។

ដូច​គ្នា​នេះ​ដែរ លោក​ឧត្តមសេនីយ៍ ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌ នៃ​ក្រសួង​មហាផ្ទៃ ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ប៉ូលិស​របស់​ប្រទេស​វៀតណាម បាន​ឆ្លើយ​តប​ចំពោះ​ការ​ស្នើសុំ​កិច្ច​សហការ​ពី​ប៉ូលិស​កម្ពុជា ហើយ។ ប៉ុន្តែ​លោក​មិន​ទាន់​អះអាង​ថា នឹង​ចាប់​ខ្លួន លោក ថោង សារ៉ាត់ បាន​នៅ​ពេល​ណា​នោះ​ទេ៖ «កំពុង​តែ​ស្រាវជ្រាវ! ធម្មតា​ទេ​យើង​តែ​ដាក់​ស្នើសុំ​ចឹង​ទៅ គេ​សហការ​ជាមួយ​យើង​ហើយ»
កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​ឆែកឆេរ​ដល់​ភូមិគ្រឹះ​ចំនួន ៣​ទីតាំង​របស់​ឧកញ៉ា ថោង សារ៉ាត់។ កាសែត​ក្នុង​ស្រុក​រាយការណ៍​ថា សមត្ថកិច្ច​បាន​ដក​ហូត​យក​ក្បាល​កាមេរ៉ា​សុវត្ថិភាព និង​ម៉ាស៊ីន​ផ្ដិត​ក្រយៅ​ដៃ កាំភ្លើង​ខ្លី​ម៉ាក​រ៉ូឡូ​មួយ​ដើម និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត និង​បាន​កោះ​ហៅ​មេការ​ម្នាក់​នៃ​បុរី​៩៩៩ មក​សាកសួរ។ លោ ថោង សារ៉ាត់ ត្រូវ​បាន​គេ​សង្ស័យ​ថា មេ​ខ្លោង​នៅ​ពី​ក្រោយ​នៃ​ការ​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ។ ទាក់ទង​សំណុំ​រឿង​នេះ តុលាការ​បាន​ចាប់​ខ្លួន​ឃុំ​ខ្លួន​មនុស្ស ៦​នាក់ ក្នុង​នោះ​រួម​មាន ឪពុក​ម្តាយ លោក ថោង សារ៉ាត់ និង​អង្គរក្ស ៤​នាក់ ដែល​មាន​ម្នាក់​បាន​ឆ្លើយ​ថា ខ្លួន​ជា​អ្នក​បាញ់​សម្លាប់ លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ រំពឹង​ថា សមត្ថកិច្ច​នឹង​ចាប់​ខ្លួន លោក​ឧកញ៉ា ថោង សារ៉ាត់ បាន​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី។ លោក​ថា នៅ​ពេល​ចាប់​ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ បាន ប៉ូលិស​នឹង​ធ្វើ​សន្និសីទ​កាសែត​ជា​សាធារណៈ ឲ្យ​សាធារណជន​បាន​ដឹង​រឿង​ក្តី​ឲ្យ​បាន​ស៊ី​ជម្រៅ៕

1 comment:

Anonymous said...

Begin of Drgunzet's comment.

Dirty Khmer, you sell the Vietnamese land concession, ask them to come over to operate the plantations, shops, business, but then some other Khmer want to rob the Vietnamese of their property and business.

I say, it's time for the Vietnamese army to roll over and restore order/justice in Cambodia. Just put the whole Cambodia under Vietnam's control then there will be no more problems.

All of the rampant rapes, gang-rapes will be fixed too. Vietnamese men can easily protect the Cambodian women. Khmer dudes would not dare to rape if the Vietnamese troops are present.

-Drgunzet-