A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 12 December 2014

Border police threatened to drop their guns and resign if there is no solution to their land dispute with Oknha Try Pheap, Hun Sen's god-brother នគរបាល​គំរាម​លាលែង​ពី​តំណែង បើ​គ្មាន​ដំណោះ​ស្រាយ​រឿង​ដីធ្លី

មន្ត្រីនគរបាល​ព្រំដែន​បាន​បង្ហាញ​ពី​ដី​ទីតាំង​មាន​ទំនាស់​។
មន្ត្រីនគរបាល​ព្រំដែន​បាន​បង្ហាញ​ពី​ដី​ទីតាំង​មាន​ទំនាស់​។ រូបថត សហការី
ពោធិ៍សាត់ៈ ក្រុម​មន្ត្រី​នគរបាលថា​បើ​គ្មាន​ដំណោះស្រាយ​រឿង​ដីធ្លី​ការពារ​ព្រំដែន​វរសេនា​តូច​លេខ​ ៨២៥ រស់នៅ​ក្នុង​ចំណុច ច.១ ស្ថិត​ក្នុង​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន MDS Import Export Co; Ltd របស់​លោក​ឧកញ៉ា ទ្រីភាព ត្រៀម​នឹង​ដាក់​អាវុធ​ចុះ​លាលែង​ពី​មុខ​តំណែង​ ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​មិន​គោរព​តាម​កិច្ចសន្យា​ដោះស្រាយ​ដីធ្លី​ឲ្យ​ពួកគាត់​។
លោក ឆេង សាម៉ៅ មន្ត្រី​នគរបាល​ការពារ​ព្រំដែន​លេខ​៨២៥ បាន​ថ្លែង​ថា កាលពី​ថ្ងៃ​ទី​១០ លោក​អភិបាលខេត្ត​បាន​ចុះ​មក​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​ ថ្មដា បន្ទាប់ពី​ក្រុមហ៊ុន​បាន​ឈូសឆាយ​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​សង្គម ហើយ​គាត់​បាន​សួរ​ពលរដ្ឋ​ថា តើ ចង់​បាន​អី​?
លោក​ថា​៖ «​គាត់​បាន​សន្យា​ថា គាត់​នឹង​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ជា​នគរបាល​ទាហាន ដែល​រស់នៅ​ក្នុង​ចំណុច ​ច.១​ មិនបាច់​ភ័យព្រួយ​ទេ គឺ​រស់នៅ​ក្នុង​តំបន់​ដដែល តែ​កុំ​ពង្រីក​បន្ថែម​។ យើង​រង់ចាំ ប៉ុន្តែ​ប្រសិន​បើ​មិន​ធ្វើ​តាម​ទេ យើង​នឹង​ធ្វើ​តាម​គម្រោង​ចាស់​របស់​យើង ​គឺ​ដុត​ខោអាវ​ចោល ដាក់​អាវុធ​ចុះ​ឈប់​ធ្វើការ តែ​បើ​គេ​គោរព​តាម​សន្យា​យើង​នឹង​ការពារ​ជាតិ​អស់​មួយ​ជីវិត»។
លោក​បាន​ថ្លែង​ថា លោក​សង្ឃឹម​ថា អាជ្ញាធរ​នឹង​គោរព​តាម​សន្យា ពីព្រោះ​ប្រសិន​បើ​យក​ដី​របស់​ពួកគាត់​ដែល​ជា​មន្ត្រី​ប៉ូលិស​ជាង​ ២០ ​គ្រួសារ និង​ដី​មន្ត្រី​ទាហាន​ជាង ​២០ ​គ្រួសារ និង​ដី​ពលរដ្ឋ​នោះ​គឺ​មិន​ខុស​អី​ពី​ដក​ដី​បង្គោល​ឡាក់​នោះ​ទេ ហើយ​ក៏​ខុស​ពី​គោលការ​សម្តេច​ដែល​ថា ទុក​មនុស្ស​ឲ្យ​រស់នៅ​តាម​ព្រំដែន​ដើម្បី​ធ្វើ​ជា​បង្គោល​ព្រំដែន​ដ៏រឹងមាំ។
ចំណែកឯ លោក មោក សុខុម មន្ត្រី​នគរបាល​ព្រំដែន​វរសេនា​តូច​លេខ ៨២៥ ដែរ​នោះ​បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ពួក​លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​លាឈប់​ពី ការងារ​ប្រសិន​បើ​មិន​មាន​ដំណោះស្រាយ​ពីព្រោះ​លោក​មិន​ដឹង​ថា តើ​ធ្វើការ​ដើម្បី​អ្វី​ទៀត​នោះ​ទេ បើ​ដី​បន្តិចបន្តួច​ការពារ​មិន​បាន​នោះ​។

លោក​ថា​៖ «មេ​យើង​មិន​ហ៊ាន​និយាយ​ស្តី​អ្វី​នោះ​ទេ ពីព្រោះ​ខ្លាច​បាត់​បុណ្យស័ក្តិ យើង​តវ៉ា​កាត់​គំរាម​បញ្ឈប់​ពី​ការងារ តែ​បើសិន​ជា​គំរាម​ខ្លាំង​ ហើយ​មិន​មាន​ដំណោះស្រាយ​ គឺ​ជាង​ ៥០​ នាក់​មាន​តែ​ឈប់​ប៉ុណ្ណឹង ចែក​ជើង​គ្នា​ទៅ​អ្នក​ណា​ចេះ​អី​ទៅ​រកស៊ី​ហ្នឹង​ទៅ​»។
លោក លុន លៀង មេវរសេនា​តូច​លេខ ៨២៥ លោក ឃៀង សុជីវ័ន្ត នាយកគ្រប់គ្រង​ក្រុមហ៊ុន​ទី្រភាព ប្រចាំ​ខេត្ត​ពោធិ៍សាត់​និង លោក កើត ឆែ អភិបាលរង​ខេត្ត​ពោធិ៍សាត់​ពុំ​អាច​ទាក់ទង​ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេ​។
សូម​រំឭក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៤ លោក សេង ពៅ ដែល​ជា​មន្ត្រី​ទាហាន​បម្រើការ​ឲ្យ​វរសេនា​តូច​ការពារ​ព្រំដែន​លេខ ​១៤៥ ចំណុះ​ឲ្យ​កងពល​តូច​អន្តរាគមន៍​លេខ ​១៤ បាន​ដោះ​ខោអាវ ប្រគល់​ជូន​មេវរៈ​វិញ ក្រោយពី​ពុំ​មាន​ដំណោះស្រាយ​ដីធ្លី បី​ថ្ងៃ​បន្ទាប់មក​ លោក​ត្រូវ​បាន​ក្រុមហ៊ុន​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ ប៉ុន្តែ​លោក​ត្រូវ​បាន​ឆ្លើយ​បដិសេធ​ថា មិន​បាន​និយាយ​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​។
លោក យី សុខសាន្ត មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស ​អាដហុក ​បាន​ថ្លែង​ថា មូលហេតុ​ដែល​មន្ត្រី​នគរបាល​ទាំងនោះ​ចង់​ដុត​ឯកសណ្ឋាន​ចោល​ ដើម្បី​ឈប់​ពី​ការងារ​ដោយសារ​តែ​ពួកគាត់​មិន​អាច​រកយុត្តិធម៌​ក្នុង​រឿង​ជម្លោះ​របស់​ខ្លួន​បាន ដូច្នេះ​ពួកគាត់​ក៏​មិន​ដឹង​ថា ធ្វើការ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​ធ្វើ​អ្វី​ទៀត​។
លោក​ថា​៖ «វា​អយុត្តិធម៌​ណាស់ ​គាត់​ខំ​ការពារ​ទឹកដី​ ដើម្បី​កុំ​ឲ្យ​បរទេស​ឈ្លានពាន បែរ​ជា​រដ្ឋាភិបាល​យក​ដី​របស់​គាត់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទៅវិញ​»។
យោងតាម​លិខិត​ ស.ជ.ណ. លេខ​ ១៣​០៥ ចុះ​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា ឆ្នាំ​ ២០១០ បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទំហំ​ ៤ ៤០២ ​ហិកតា​ ទៅ​ឲ្យ​ក្រុមហ៊ុន ​(MDS Import Export Co; Ltd​)​ របស់​លោក​ឧកញ្ញា ទ្រីភាព ដើម្បី​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស ដាំ​ដំណាំ​កសិឧស្សាហកម្ម (ដំណាំ​កៅស៊ូ)៕

1 comment:

Anonymous said...

Cambodian/Khmer people and Khmer minority (Jarai, Montagnard, Phnorng, and other hil tribes) will have peace and freedom without Hun Sen and his Vietnamese masters from Hanoi or CPP.

CPP is a tool of Hanoi led by a blind and dumb leader Hun Sen (Ah Yong Yuon/Yiekcong).

All Khmer people must support CNRP and must be united as one strong party.

ខ្មែរយើង
(Khmer Yoeurng)