ដោយ៖ ពៅ មេត្តា | ថ្ងៃពុធ ទី10 ធ្នូ 2014,
ស្តាប់សំឡេង៖ | ចម្លងទុក |
ប្រធានាធិបតីវៀតណាមលោក ត្រឿង តាំងសាង នឹងធ្វើទស្សនៈកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២២ ខែធ្នូ ដែលជាទស្សនៈកិច្ចផ្លូវរដ្ឋសំដៅពង្រឹងចំណងសាមគ្គីភាពកិច្ចសហប្រតិបត្តិការទ្វេភាគី ។
ការបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមមកកម្ពុជា ធ្វើឡើងខណៈប្រទេសទាំងពីរមានបញ្ហាមួយចំនួនដែលកំពុងដោះស្រាយដូចជា ករណីព្រំដែន បញ្ហាជនអន្តោប្រវេសន៍ និងការបកស្រាយពីប្រវត្តិសាស្ត្រជាដើម ។
កម្ពុជា និងវៀតណាមមានព្រំប្រទល់ដែនជាប់គ្នាជាង១២០០គីឡូម៉ែត្រ ហើយបច្ចុប្បន្នរដ្ឋាភិបាលទាំងពីរកំពុងបោះបង្គោលព្រំដែន ។ ខណៈកំពុងបោះបង្គោលនេះ ក៏មានការចោទប្រកាន់ថា វៀតណាមបានរំលោភយកទឹកដីកម្ពុជា ។
ថ្មីៗនេះប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង បានលើកឡើងថា វៀតណាមបោះបង្ហោលព្រំដែនចូលទឹកកម្ពុជាត្រង់ចំណុចដាក់ដាំ ក្នុងស្រុកអូរាំង ខេត្តមណ្ឌលគិរី ។ តែលោក វ៉ា គឹមហុង មិនបានបញ្ជាក់ថាការបោះបង្គោលចូលនេះក្នុងប្រវែងប៉ុណ្ណាទេ តែលោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិអះអាងថា វៀតណាមបោះបង្គោលចូលដីកម្ពុជានៅចំណុចដាក់ដាំនេះ ប្រវែងប្រមាណ៤០គីឡូម៉ែត្រ ។
បញ្ហាជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ក្នុងទឹកដីកម្ពុជា ក៏ជាចំណុចដែលសាធារណជនចាប់អារម្មណ៍ដែរ ។ នៅចុងឆ្នាំ២០១៤នេះ រដ្ឋាភិបាលកម្ពុជាបានធ្វើជំរឿនជនបរទេស ហើយក្នុងនោះជនជាតិវៀតណាមជាច្រើន ដែលត្រូវបញ្ជូនចេញពីកម្ពុជាជាបន្តបន្ទាប់ ។
អត្ថបទទាក់ទង
ចំនែកបញ្ហាថ្មីក្តៅៗរបស់កម្ពុជានិងវៀណាមនោះ គឺការបកស្រាយប្រវត្តិសាស្ត្រលើទឹកដីកម្ពុជាក្រោម ។ បញ្ហាបានផ្ទុះឡើងបន្ទាប់ពីអតីតអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជាលោក ត្រឹង វ៉ាន់ថុង បានថ្លែងកាលពីខែមិថុនា ថាទឹកដីកម្ពុជាក្រោមជារបស់វៀតណាមតាំងពីដើមមក មិនមែនកាត់ចេញពីកម្ពុជាទេ ។ ការថ្លែងរបស់អ្នកនាំពាក្យនេះ ធ្វើឲ្យផ្ទុះបាតុកម្មរបស់ប្រជាពលរដ្ឋកម្ពុជា ផ្ទុះឡើងរហូតដល់ដុតទង់ជាតិវៀតណាម និងរូបថតលោក ហូ ជីមិញ នៅមុខស្ថានទូតវៀតណាមនៅក្នុងរាជធានីភ្នំពេញ ។
ទន្ទឹមនឹងបញ្ហាទាំងនេះ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះក៏រងការចោទប្រកាន់ពីគណបក្សប្រឆាំងដែរថា ស្ថិតនៅក្រោមឥទ្ធិពលរបស់វៀតណាម ។
មុនការមកដល់របស់ប្រធានាធិបតីវៀតណាមនេះ ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស បានដាក់លិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំឲ្យលើកឡើងបញ្ហាប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម ជជែកជាមួយប្រធានាធិបតីវៀតណាម ។ លោក ម៉ៅ ពីសេស បញ្ជាក់ថានេះជាឱកាសដែលនាយករដ្ឋមន្ត្រីបង្ហាញថា ខ្លួនមិននៅក្រោមឥទ្ធិពលវៀតណាម ។ លោកថា «លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អាចបង្ហាញថា តើគាត់ជាអាយ៉ងរបស់យួនមែនឬមិនមែន ហើយយើងយល់ថា ប្រសិនជាគាត់មិនចង់ឲ្យប្រជាពលរដ្ឋខ្មែរ ហៅគាត់ថាជាអាយ៉ងយួន លុះត្រាតែគាត់ហ្នឹងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ហើយនិងប្រជាជាតិខ្មែរ គាត់មិនត្រូវស្តាប់យួន ឬបម្រើផលប្រយោជន៍របស់យួនទេ» ។
តើលោក ហ៊ុន សែន ហ៊ានលើកយកបញ្ហាទាំងនេះ ទៅជជែកជាមួយប្រធានាធិបតីវៀតណាម ឬ ហៅមិត្តម៉ឺនឆ្នាំរបស់ខ្លួនដែរឬទេ?
លោក ហ៊ុន សែន ដែលគេហៅថាជាបុរសខ្លាំងនោះ លោកធ្លាប់និយាយចំៗទៅកាន់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិពេលមកបំពេញទស្សនៈកិច្ចនៅកម្ពុជាថា លោកមិនគាំទ្រឲ្យសាលាក្តីខ្មែរក្រហមដំណើរការដល់សំណុំរឿង០០៣ និង០០៤ទេ ព្រោះខ្លាចប៉ះពាល់ដល់សន្តិសុខជាតិ ។ បុរសខ្លាំងរូបនេះក៏ធ្លាប់និយាយស្មើមុខជាមួយលោក អូបាម៉ា ប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១២ដែលថា កម្ពុជាមិនមានទេអ្នកទោសនយោបាយ មានតែអ្នកនយោបាយជាប់ទោស ខណៈរដ្ឋាភិបាលរបស់លោករងការចោទប្រកាន់ថា ធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំងរបស់លោក សម រង្ស៊ី ។
លោក ហ៊ុន សែន ក៏តែងប្រើសំដីថ្វីមាត់របស់លោកតាមរយៈវេទិកាសាធារណៈ វាយប្រហារដោយមិនប្រណីដល់អ្នកនយោបាយគណបក្សប្រឆាំង ឬមន្ត្រីសង្គមស៊ីវិលណាដែលហ៊ានរិះគន់រដ្ឋាភិបាលរបស់លោកនោះ ។ តែគេមិនដឹងថាលោក ហ៊ុន សែន អាចនឹងជជែកចំៗលើបញ្ហាទាំងឡាយដែលប្រទេសទាំងពីរកំពុងកើតមាន ជាមួយប្រធានាធិបតីវៀតណាម ឬអត់ទេ ។
តែបើមើលនយោបាយការបរទេសវៀតណាមមកលើកម្ពុជាវិញ ហាក់លើកឡើងចំៗតែម្តង ។ កាលពីឆ្នាំចុងឆ្នាំ២០០៩ ពេលលោក សម រង្ស៊ី ដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាម នៅក្នុងខេត្តស្វាយរៀងនោះ មានប្រតិកម្មថ្កោលទោសភ្លាមពីរដ្ឋអំណាចទីក្រុងហាណូយ ។
ការធ្វើទស្សនៈកិច្ចរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅក្រុងហាណូយកាលពីអំឡុងខែសីហា នាយករដ្ឋមន្ត្រីវៀតណាមគឺលោក ង្វៀន តានយុង បានស្នើឲ្យកម្ពុជាចាត់វិធានការបង្ក្រាបទៅលើពួកតវ៉ានៅកម្ពុជាដែលប្រឆាំងវៀតណាមករណីប្រវត្តិសាស្ដ្រកម្ពុជា ទាក់ទិនទៅនឹងទឹកដីកម្ពុជាក្រោម ។
ទីក្រុងហាណូយបានសម្តែងកំហឹងចំពោះបាតុករខែ្មរ ដែលដុតទង់ជាតិវៀតណាមដោយទាមទារឲ្យកម្ពុជាចាត់វិធានការលើជនដែលបានប្រព្រឹត្ត ។ ដំណើរទស្សនៈកិច្ចរបស់ប្រធានាធិបតីវៀតណាមដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ២២ ខែធ្នូ គឺក្រោយពេលកម្ពុជាចាប់ព្រះសង្ឃកម្ពុជាក្រោមមួយចំនួន ដែលចេញព្រះភ័ក្ត្រប្រឆាំងវៀតណាមយកទៅឃុំខ្លួននៅពន្ធនាគារព្រៃស ។
ជុំវិញការទាមទារឲ្យមានការបកស្រាយប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមនេះ លោក ទិត្យ សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីថ្លែងថា ប្រជាពលរដ្ឋខ្មែរគួរបញ្ចប់គំនុំព្រោះនោះជារឿងប្រវត្តិសាស្ត្រកន្លងទៅហើយ ហើយម្យ៉ាងទៀតវៀតណាមបានផ្លាស់ប្តូរមន្ត្រីទូតប្រចាំកម្ពុជារួចហើយ ដែលនោះបញ្ជាក់ពីការទទួលកំហុស ។ លោកបញ្ជាក់ថា «ផ្លាស់ប្តូរផ្នត់គំនិតវិញ ជាជាងយកកំហឹងជាការសងសឹង ញុះញង់ អុជអាល ពីព្រោះរឿងនេះវាបានកន្លងហួសទៅហើយ ហើយស្ថានទូតវៀតណាមក៏គេផ្លាស់ប្តូរខាងរដ្ឋទូតរបស់គេ ឬមួយក៏ខាងអ្នកនាំពាក្យហ្នឹង គេផ្លាស់ប្តូរ» ។
ជុំវិញការទាមទារឲ្យមានការបកស្រាយប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមនេះ លោក ទិត្យ សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីថ្លែងថា ប្រជាពលរដ្ឋខ្មែរគួរបញ្ចប់គំនុំព្រោះនោះជារឿងប្រវត្តិសាស្ត្រកន្លងទៅហើយ ហើយម្យ៉ាងទៀតវៀតណាមបានផ្លាស់ប្តូរមន្ត្រីទូតប្រចាំកម្ពុជារួចហើយ ដែលនោះបញ្ជាក់ពីការទទួលកំហុស ។ លោកបញ្ជាក់ថា «ផ្លាស់ប្តូរផ្នត់គំនិតវិញ ជាជាងយកកំហឹងជាការសងសឹង ញុះញង់ អុជអាល ពីព្រោះរឿងនេះវាបានកន្លងហួសទៅហើយ ហើយស្ថានទូតវៀតណាមក៏គេផ្លាស់ប្តូរខាងរដ្ឋទូតរបស់គេ ឬមួយក៏ខាងអ្នកនាំពាក្យហ្នឹង គេផ្លាស់ប្តូរ» ។
គណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំប្រទេសតាំងពីឆ្នាំ១៩៧៩មក មានទំនាក់ទំនងល្អជាមួយវៀតណាមរហូត គឺមិនដែលមានប្រតិកម្ម ឬសំដីធ្ងន់ណាមួយនោះទេ ខណៈរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ផ្លាស់ប្តូរឥរិយាបជាមួយប្រទេសថៃជាប្រទេសជិតខាងដែរ ពីមិត្តមកសត្រូវពីសត្រូវមកមិត្តម្តងជាពីរដងដោយសារបញ្ហាជម្លោះព្រំដែននោះ ៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
2 comments:
Cambodian/Khmer people and Khmer minority (Jarai, Montagnard, Phnorng, and other hil tribes) will have peace and freedom without Hun Sen and his Vietnamese masters from Hanoi or CPP.
CPP is a tool of Hanoi led by a blind and dumb leader Hun Sen (Ah Yong Yuon/Yiekcong).
All Khmer people must support CNRP and must be united as one strong party.
ខ្មែរយើង
(Khmer Yoeurng)
This two untruthful thugs , pin head leaders will thumb down to all something Khmer people ask for solving problem with Yuon . Hun Sen pure puppy Yuon never talk about Khmer demand about any thing relate to Yuon boss problem . He is a strong man with their own blood , but cowardice with the enemy of Khmer but good friends with him . This visit from his superior boss is a consultation or warning sign of trouble , management of Yuon policy in this colonial control of Khmer land . You all can see any time Khmer boiling up to do a reform , Youn boss will came to visit , or order their puppet to have a training in there country , did all of that happen is an coincident ? you decide it ?
Post a Comment