A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 22 December 2014

An opposition warned the Apsara Authority to release secret documents related to the Angkor Wat revenue មន្រ្តី​បក្ស​ប្រឆាំងព្រមាន​អាជ្ញាធរ​អប្សរាឲ្យបញ្ចេញឯកសារ​សម្ងាត់ទាំងអស់​ទាក់​ទង​នឹងប្រាសាទ​អង្គរវត្ត​

ដោយ៖​ បូ សាវី និង​ស៊ុន​ ណារិន​ | ថ្ងៃចន្ទ ទី22 ធ្នូ 2014, 

អនុប្រធានគណៈកម្មការហិរញ្ញវត្ថុ​ ធនាគារ ​និង ​សវនកម្ម​នៃរដ្ឋសភា មកពី​គណ​បក្ស​សង្រ្គោះជាតិ លោក សុន ឆ័យ (រូប​ថត​ពី​អាជ្ញាធរ​ជាតិ​អប្សរា)
មន្រ្តី​បក្ស​ប្រឆាំង​ នៅ​ថ្ងៃ​ចន្ទនេះ​ព្រមានឲ្យ​​អាជ្ញាធរ​ជាតិ​អប្សរា​ផ្តល់​ឯក​សារ​សម្ងាត់ទាំងអស់ ក្នុង​នោះ​រួម​មាន​​កុងត្រា​លើ​ប្រាសាទអង្គរវត្តផងដែរ​ បន្ទាប់​ពី​លោកបាក​​រក​ឃើញ​ថា​មាន​ការ​លួច​បំបាត់​ថវិកា​ជាតិ​ធ្ងន់ធ្ងរមួយ។
អនុប្រធានគណៈកម្មការហិរញ្ញវត្ថុ​ ធនាគារ ​និង ​សវនកម្ម​នៃរដ្ឋសភា មកពី​គណ​បក្ស​សង្រ្គោះជាតិ លោក សុន ឆ័យ បានកំពុង​ដឹក​នាំមន្រ្តី​ជំនាញ​របស់​ខ្លួនជួប​ជាមួយ​ក្រុម​ការងារ​អាជ្ញាធរ​ជាតិ​អប្សរា​ ដែល​ដឹក​នាំ​ដោយ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ប៊ុន ណា​រិទ្ធ  ដើម្បី​សិក្សា​ពី​ចំណូល​អង្គរ​វត្ត និង​ភាព​មិន​ប្រក្រតី​មួយចំនួន។​
ក្រោយ​ពី​ជួប​ជាមួយ​មន្រ្តី​អាជ្ញាធរជាតិ​អប្សរា លោក សុន ឆ័យ ប្រាប់​VODនៅ​ខេត្ត​សៀម​រាប​ថា​លោក​​ភ្ញាក់ផ្អើ​ល​នឹង​ទិន្នន័យដែល​រាយការណ៍​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ថា​​ចំនួន​ទេសច​រចូល​ទស្សនា​ប្រាសាទអង្គរវត្តឆ្នាំ​២០១៤នេះ មាន​តែ​ជាង​១លាន​នាក់​ប៉ុណ្ណោះ​ ដែ​ល​​ស្មើ​​ប្រមាណ​៤០ភាគរយ​នៃ​ចំនួន​ទេសចរសរុប​។ លោកចាត់​ទុក​ថា​នេះ​ជា​ភាព​មិន​ប្រក្រតី​មួយ ដែល​​ការ​រក​ចំណូលពី​អង្គរវត្តនេះ​​ទាប​មែន​​ទែន។​លោក​មាន​ប្រសាសន៍ថា​«យើង​ឃើញ​​ឯក​សារមក​ ​គួរ​ឲ្យ​ភ្ញាក់​ផ្អើ​លណាស់។ ឯក​សារ​ហ្នឹង​ចំនួន​ទេសចរណ៍​ដែល​មាន​ជិត​៥លាន​នាក់ ឆ្នាំ​នេះ ឥឡូវ​នេះ​ទឹមបាន​​ជាង​១លាន​នាក់ ដែល​ថា​ចូល​មើល​អង្គរ​វត្ត»

1 comment:

Anonymous said...

Mr. Son Chhay,

Thank You for your good work and perseverance.