A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 29 October 2014

The CNRP and the CPP still disagree on the dual nationality of the NEC គណបក្ស​ទាំង​ពីរ​នៅ​ខ្វែងគំនិត​គ្នាតែ​លើ​ការកំណត់​សញ្ជាតិ​របស់​មន្ត្រី​ជាន់ខ្ពស់ គ​.​ជ​.​ប​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃអង្គារ ទី28 តុលា 2014, 

ស្តាប់សំឡេង៖​

ចម្លងទុក
កិច្ចពិភាក្សា​ពី​កំណែទម្រង់​ច្បាប់​បោះឆ្នោត នាពេល​កន្លងមក
​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា អះអាងថា លទ្ធផល​នៃ​កិច្ចពិភាក្សា​ពី​កំណែទម្រង់​ច្បាប់​បោះឆ្នោត បាន​ឯកភាពគ្នា​ជាង​៩០%​ហើយ ពោល​គឺ​នៅ​ខ្វែងគំនិត​គ្នា​តែ​លើ​ការកំណត់​សញ្ជាតិ​របស់​មន្ត្រី​ជាន់ខ្ពស់​គ​.​ជ​.​ប ប៉ុណ្ណោះ​។​
​ប្រធាន​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន ឲ្យដឹងថា កិច្ចពិភាក្សា​លើ​កំណែទម្រង់​ច្បាប់​បោះឆ្នោត​ដែល​ធ្វើ​នៅ​មន្ទីរ​រដ្ឋសភា នា​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៤​ម្សិលមិញ​នោះ បាន​ឯកភាពគ្នា​ស្ទើរ​ទាំងស្រុង​ហើយ លើកលែង​តែ​ការកំណត់​សញ្ជាតិ​របស់​អគ្គលេខាធិកា​រ និង​អគ្គលេខាធិកា​រង នៃ គ​.​ជ​.​ប​។ លោក​បន្តថា អ្វីសេសសល់​នេះ​ក្រុមការងារ នឹង​សុំ​យោបល់​ពី​ថ្នាក់ដឹកនាំ​កំពូល​ដើម្បី​ប្រជុំ​សម្រេច​នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆកា ឆ្នាំ​២០១៤​ខាងមុខ​។ លោក​បញ្ជាក់ថា «​នៅសល់​គឺ​មួយ​ម៉ាត់​ទេ គឺ​សញ្ជាតិហ្នឹង ហើយ​កុំ​សួរ​ដេញ​ពេក ទុក​គេ​ខ្លះ អាច​សម្រេច​ថ្នាក់លើ​»​។​
​ច្បាប់​បោះឆ្នោត​ដែល​គណបក្ស​ទាំងពីរ ឯកភាព​គ្នា​ធ្វើ​កំណែទម្រង់​នេះ គឺ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែលមាន​១៣​ជំពូក និង​១៣៩​មាត្រា​។ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពិភាក្សា​ធ្វើ​កំណែទម្រង់​ច្បាប់​បោះឆ្នោត​ថ្មី​នេះ ក្រោយពី​មាន​កិច្ចព្រមព្រៀង បញ្ចប់​ជម្លោះ​នយោបាយ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤​។ ប៉ុន្តែ​ជាង​មួយ​ខែ​ក្រោយ​កិច្ចព្រមព្រៀង​នេះ គឺ​មិន​ឲ្យ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ ចូលរួម​ផ្តល់​យោបល់ ឬ​អង្កេត​ការណ៍​ទេ​។​
កាលពី​សប្តាហ៍​មុន​ បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ នៅ​ខ្វែងគំនិត​គ្នាលើ​លក្ខណៈសម្បត្តិ​របស់​អគ្គ​លេខាធិការ និង​អគ្គលេខាធិការរង គ​.​ជ​.​ប គឺ​ត្រង់​អាយុ បទពិសោធន៍​ការងារ ចំណេះដឹង និង​ការកំណត់​ឲ្យមាន​សញ្ជា​តិ​តែ​មួយ​ជា​ដើម​។​

​ប្រធាន​ក្រុមការងារ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​លោក គួ​យ ប៊ុន​រឿន ឲ្យដឹង​ថា​ចំណុច​មិនទាន់​ឯកភាព​គ្នា​នោះ ដោយសារ​តែ​គ​បក្ស​ប្រជាជន​កម្ពុជា កំណត់​ឲ្យមាន​សញ្ជាតិ​តែមួយ សម្រាប់​អគ្គលេខាធិការ និង​អគ្គលេខាធិការរង គ​.​ជ​.​ប និង​ត្រូវ​មាន​បទពិសោធន៍​ការងារ ក្នុង​ស្ថាប័ន​នេះ​ជាដើម​។ ប៉ុន្តែ​លោក​ថា​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ការឯកភាព​គ្នា​ផ្អែកលើ​គោលការណ៍​៣​គឺ ទី​១. ផ្អែក​តាម​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​ថ្ងៃ​២២​កក្កដា ទី​២. ច្បាប់​បោះឆ្នោត​ដែល​កំពុង​មាន​សុពលភាព និង​ទី​៣.  រដ្ឋធម្មនុញ្ញ​។​
​លោក គួ​យ ប៊ុន​រឿន យល់​ថា​ផ្អែក​តាម​មូលដ្ឋាន​៣​នេះ ការ​តម្រូវ​ឲ្យមាន​សញ្ជា​តិ​តែមួយ​លើ​លក្ខណៈសម្បត្តិ​របស់​អគ្គ​លេខាធិការ និង​អគ្គលេខាធិការរង​គជ​ប​នោះ មិនចាំបាច់​ទេ​។ លោក​មានប្រសាសន៍ថា«​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​នេះ គឺជា​អ្នក​ដែល​ប្រតិបត្តិ តាម​ការចង្អុលបង្ហាញរបស់ គជប ដោយសារ​ពួក​គាត់​ជា​ជំនួញ​ការឲ្យ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត ដូច្នេះ​យើង​នឹង​ដក​បទពិសោធន៍​ពី​អ្នក​ដែល​មាន​សមត្ថភាព​ចំណេះ​ជំនាញ ភាពឆ្លាសវៃ នោះ​អាច​អនុវត្ត​ការងារ​បាន​ហើយ​»​។​
យ៉ាងណាក៏ដោយ សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា បាន​ចាត់ទុកថា​ការធ្វើកំណែទម្រង់​ច្បាប់​បោះឆ្នោត​របស់​បក្ស​ឈ្នះឆ្នោត​ទាំង​ពីរ ធ្វើឡើង​ដោយ​ភាពអាថ៌កំបាំង​ព្រោះ​មិន​ឲ្យ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ចូលរួម​ពិគ្រោះ​យោបល់ និង​អង្កេត​ការណ៍​។ ចំណែក​លទ្ធផល​ផ្លូវការ​នឹង​ចេញ​មក​បម្រើ​តែ​ប្រយោជន៍​អ្នកនយោបាយ ច្រើន​ជាង​ប្រយោជន៍​ម្ចាស់ឆ្នោត​៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

No comments: