A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 28 October 2014

Police released a military police officer after he was arrested for assaulting a karaoke bar manager សមត្ថតិច្ចដោះលែង​ មន្ត្រី​យោធាដែល​ប្រើ​អំពើ​ហិង្សា​លើ​នារី​មេការ​ខារ៉ាអូខេ​ ឲ្យ​ទៅ​អង្គភាព​វិញ

ថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០១៤ ម៉ោង ១៦:៤៦
រាជ​ធានី​ភ្នំពេញ​ ៖ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញបាន​ឲ្យដឹង​នៅ​ថ្ងៃ​ទី​២៧ តុលា នេះ​ថា មន្ត្រី​យោធា​ពាក់​សិ​ក្ត័​៤​ម្នាក់​បម្រើ​ការងារនៅ​អង្គភាព​កង​អង្គរក្សដែល​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​នារី​មេការ​ខា​រ៉ាអូ​ខេ​ឌី​យ៉ា​ម៉​ង់​ផា​លេស បណ្តាល​ឲ្យ​របួស​ស្នាម ត្រូវ​អង្គភាព​ដើម​គេ​យក​ទៅ​វិញ​ហើយ ។   
មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បន្ត​ថា មុន​នឹង​ប្រគល់​មន្ត្រីយោធា​នោះ​ឲ្យ​ទៅ​អង្គភាព សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​បាន​សម្រុះ​សម្រួ​ល​សង​ថ្លៃ​ថ្នាំពេទ្យ និង​ជំងឺ​ចិត្ត​ទៅ​លើ​ជន​រង​គ្រោះ​រួច​ហើយ​ដែរ ។
ទោះជា​យ៉ាងណា​អ្នក​ច្បាប់​និយាយ​ថា ការ​សងសំណង​លើ​ជន​រង​គ្រោះ​វាគ្រាន់តែ​ជា​ការ​ដោះ​បន្ទុក​លើ​បណ្តឹងរដ្ឋប្បវេណី​ប៉ុណ្ណោះ​ទេ ដូច្នេះជនបង្ក​ដែល​ធ្វើ​ឲ្យ​អ្នក​ដ៏​ទៃ​មាន​របួស​ស្នាមត្រូវ​រង​ជាប់​នូវ​បណ្តឹងអាជ្ញា​មួយទៀត បើ​យ៉ាង​ហោច​ណាស់​មនុស្ស​មិន​បា​នប​ញ្ជួ​ន​ទៅ​ឲ្យ​អយ្យការ​ក្តី ដាច់ខាត​សមត្ថ​កិច្ច​ត្រូវ​តែ​ប​ញ្ជួ​ន​សំណុំរឿង​ទៅ​ដែរ ។
​​បើ​តាម​ប្រ​ភព​ពត៍​មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា ព្រះ​អាជ្ញា​រង​ទ​ទូលការងារ​នេះ​បាន​នឹង​កំពុង​រង់ចាំ​មើលផ្លូវលើ​សំណុំរឿង​បង្ក​របួស​ស្នាមនោះ ។
គួរ​បញ្ជាក់​ថា​ យោង​តាម​ព្រឹត្តិបត្តិ​ព័ត៌មាន​របស់​នគរបាល​ជាតិ បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧​ តុលា​នេះ​​ថា កាលពី​ថ្ងៃ​ទី​២៣​ ​តុលា ​២០១៤ បុរស​ម្នាក់​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤​ និង​នារី​ម្នាក់​ដែលគេ​ស​ង្ស​យ័​ជា​ស្រី​ស្នេហ៍​របស់​មន្ត្រី​យោធា​នោះត្រូវ​បាន​កំលាំង​សមត្ថកិច្ច​​​ប៉ុស្តិ៍ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក សហការ​ជាមួយ​កង​រាជអាវុធ​ហត្ថ ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សាកសួរពាក់​ព័ន្ធ​ប្រើ​អំពើ​ហិង្សា​វាយ​ទៅ​លើ​នារី​មេការ​ខារ៉ាអូខេ​ឌី​យ៉ា​ម៉​ង់​ផា​លេស បណ្តាល​ឲ្យ​មាន​របួសស្នាម ។

ព្រឹ​ត្តិប​ត្តិ​នគរបាល​ជាតិ​បន្ត​ថា ហេតុ​ការ​ណ៍នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង៨ និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​២៣​ តុលា​ នៅ​ចំណុច​ដី​ឡូត៍​លេខ​៨០ ក្លិប​ខារ៉ាអូខេ​ឌី​យ៉ា​ម៉​ង់​ផា​លេស ស្ថិត​នៅ​បណ្តោយ​ផ្លូវ​២៧១ សង្កាត់ទឹកល្អក់​៣ ខណ្ឌទួលគោក​ ។ មន្ត្រី​យោធា​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ឈ្មោះ​ជា គឹ​ម​ហួរ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ​នៅ​អង្គភាព ការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ ប្រើប្រាស់​អាវុធ​ខ្លី​ម៉ាក​បេ​កា​តា​លេខ ៦២៤៦២៥ បង់​១ និង​គ្រាប់​ចំនួន​១៣​គ្រាប់ ​​ស្នាក់​នៅផ្ទះ​លេខ​១៦១E ផ្លូវ​៦៣ សង្កាត់​ទំនប់​ទឹក​ខណ្ឌចំការមន ។ ចំណែក​ជនរង​គ្រោះ​ឈ្មោះ​ញាណ នី​តា ភេទ​ស្រី​ អាយុ២៣​ឆ្នាំ មុខរបរ​ជា​មេការ​ខារ៉ា​អូ​ខេ​ឌី​យ៉ា​ម៉​ង់​ផា​លេស ស្នាក់​នៅផ្ទះ​ជួល​ផ្លូ​២៦៥ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ៕

No comments: