A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 19 October 2014

Mr. Hun Sen invites Thai PM Prayuth Chan-Ocha to visit Cambodia លោក ហ៊ុន សែន អញ្ជើញ​នាយករដ្ឋមន្រ្តី​ថៃ​មកធ្វើទស្សនកិច្ច​នៅកម្ពុជា​ចុងខែតុលានេះ​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃសៅរ៍ ទី18 តុលា 2014, 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់-អូចា ក្នុងកិច្ចប្រជុំនៅប្រទេសអុីតាលី(រូបថតពីហ្វេសប៊ុកនាយករដ្ឋមន្រ្តីកម្ពុជា)
លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ អញ្ជើញ​នាយក​រដ្ឋ​មន្រ្តី​ថៃ លោក ប្រាយុទ្ធ ចាន់-អូចា (Prayut Chan-o-cha) មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​នៅ​ចុង​ខែ​តុលា​នេះ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។
សម​ភាគី​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​-អឺរ៉ុប​លើក​ទី​១០​ នៅ​ប្រទេស​អ៊ីតាលី​ ដែល​បាន​ចាប់​ពី​ថ្ងៃ​ទី​១៦​ដល់​ទី​១៧​ខែ​តុលា​។​
ហ្វេស​ប៊ុក​របស់​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ ឲ្យ​ដឹង​ថា​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​អញ្ជើញ​លោក​នាយក​រដ្ឋ​មន្រ្តី​ថៃ លោក ប្រាយុទ្ធ មក​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​៣០​-៣១​ ខែ​តុលា​ ២០​១៤ ដើម្បី​ពង្រឹង​សហ​ប្រតិ​បត្តិ​ការ​មិត្ត​ភាព​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ពាណិជ្ជ​កម្ម រួមទាំង​ការ​បង្កើត​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ វិស័យ​ទេស​ចរណ៍ ថាម​ពល និង​គម្រោង​វិនិយោគ​ផ្សេងៗ។​ហ្វេស​ប៊ុក​របស់​លោក ហ៊ុន សែន ឲ្យ​ដឹង​ទៀត​ថាលោក​នាយក​រដ្ឋ​មន្រ្តី​ថៃ​បាន​បញ្ជាក់​ថា បញ្ហា​ព្រំដែន​កន្លង​មក​គឺ​មិន​ប៉ះ​ពាល់​ដល់​សហ​ប្រតិ​បត្តិ​ការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ​។
កាល​ពី​ថ្មីៗ​នេះ ក្រសួង​ការ​បរ​ទេស​ថៃ​ប្រកាស​ថា​លោក​ឧត្តមនីយ៍​ប្រាយុទ្ធ​ចាន់អូចា នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​សមា​ជិក​អាស៊ាន​ ដែល​ជា​ទស្សន​កិច្ច​លើក​ដំបូង​ក្នុង​ឋានៈ​លោក​ជា​នាយក​រដ្ឋ​មន្ត្រីថ្មី​របស់​រាជាណាចក្រ​ដែល​បាន​ឆ្លង​កាត់​រដ្ឋ​ប្រហារ​យោធា​១៩​លើក​មក​ហើយ។ ​ប្រទេស​ចំនួន​៩​ដែល​លោក​ប្រាយុទ្ធ​នឹង​ត្រូវ​ធ្វើ​ទស្សន​កិច្ច​គឺ​ប្រទេស​កម្ពុជា​ ឡាវ​ ភូមា​ វៀតណាម​ ម៉ាឡេស៊ី​ សិង្ហបុរី ប្រ៊ុយណេ ហ្វីលីពីន និងប្រទេស​ឥណ្ឌូនេស៊ី ។​

កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០១៤ លោក ប្រាយុទ្ធ ដែល​ជា​មេ​បញ្ជា​ការ​កង​ទ័ព​ថៃ បាន​ធ្វើ​​រដ្ឋ​ប្រហារ​ទម្លាក់​អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ​ លោកស្រី​យីង​ឡាក់​ ដែល​ជា​ប្អូន​ប្រុស​របស់​លោក​ថាក់​ស៊ីន​៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

No comments: