មហាជននិយាយថា កញ្ញា ធី សុវណ្ណថា ពេលនេះមិនត្រឹមតែអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកនៅទូទាំងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងផ្តើមល្បីល្បាញក្នុងចំណោមមហាជនទូទៅ ជាពិសេសគឺមនុស្សវ័យកណ្តាល ដែលពុំធ្លាប់ប្រើប្រាស់អិនធើណិត រឺមិនស្គាល់ហ្វេសប៊ុក។ ពួកគាត់ទាំងនោះ បានលឺកូនៗ ចៅៗរបស់ពួកគាត់ និយាយពីឈ្មោះរបស់ ធី សុវណ្ណថា ហើយថា កញ្ញា ធី សុវណ្ណថា គឺជាតារាសំណាងនៅក្នុងក្រុមយុវជនស្មគ្រចិត្តរបស់គណបក្សសង្គ្រោះជាតិ។
មហាជនដែលមានអាយុច្រើនបាននិយាយថា «កញ្ញា ធី សុវណ្ណថា គឺជាតួរឯកដ៏សំខាន់ក្នុងការពញ្ញាក់ស្មារតីយុវជនខ្មែរឲ្យគាំទ្រគណបក្សសង្គ្រោះជាតិ» ខណៈក្រុមយុវជនផ្សេងទៀត មានវ័យស្របាលគ្នា ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា និងកំពុងធ្វើជាសកម្មជនឲ្យគណបក្សនេះ បានក្លាយជាផ្ទាំងស៊ីប ត្រូវវាយប្រហារ ជេរប្រមាថ មិនសំចៃមាត់នៅលើបណ្តាញសង្គមហ្វេសប៊ុក។
នៅក្នុងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ខេត្ត/រាជធានី ឆ្នាំ ២០១៤នេះ កញ្ញា ធី សុវណ្ណថា បានបង្ហាញវត្តមានជាថ្មី ដាស់តឿន ដឹកនាំ និងប្រកូកប្រកាសឲ្យក្រុមយុវជនទៅចូលរួមដង្ហែរការឃោសនា តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់នាង Thy Sovanntha ហើយសកម្មភាពនេះ បានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក។ Like 1
No comments:
Post a Comment