A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 4 October 2014

Hak Chou's vision for Cambodia's wage increase ចក្ខុវិស័យមួយនេះ ប្រើការបានឬទេ?


 By Hak Chou ដោយ ជូ លាងហាក់
 
ខ្ញុំគិតឃើញគំនិតម្យ៉ាង ដែលខ្ញុំចង់ចែកចាយចំពោះអ្នកអាន។ គឺការសាកល្បងដោះស្រាយ បញ្ហាកម្មករខ្មែរ
ទាមទារដំឡើងប្រាក់ខែ ឱ្យបានដល់១៧៧ដុល្លារ។  ខ្ញុំមានចិត្តសង្វេគចំពោះការទាមទារនេះ ព្រោះថាចំនួន
ប្រាក់១៧៧ដុល្លារក្នុងមួយខែ គឺតិចតួចជាទីបំផុត ហើយពួកគេនៅតែទាមទារមិនទាន់បាននៅឡើយ ខណៈ
ដែលគេត្រូវធ្វើការយ៉ាងហត់នឿយ  ជាច្រើនម៉ោងជារៀងរាល់ថ្ងៃ ដើម្បីទទួលប្រាក់ខែជាងមួយរយដុល្លារ។
ក្រៅពីប្រាក់ខែទាបតិចតួចយើងបានឮជាញឹកញាប់ណាស់ ករណីដែលកម្មករ(ដួលសន្លប់)ម្តងៗដប់ម្ភៃនាក់ 
ឬមានករណីខ្លះឮថា ដួលជាង១០០នាក់។ ជាកន្លែងធ្វើការប្រកបដោយគ្រោះថ្នាក់ ដល់សុខភាពកម្មករទាំង 
អស់ ដែលគួរឱ្យខ្មាស់ណាស់ ព្រោះ(គ្មាន)មនុស្សឆ្លាតល្មមនឹងដោះស្រាយបញ្ហានេះ ឱ្យបានចប់សព្វគ្រប់ កុំ
ឱ្យកើតឡើងបន្តទៀត។ តែអត់ចប់ទេ។ ករណីកម្មករដួលសន្លប់តាមរោងចក្រ នៅតែឮសូរកើតមានខ្លះៗជា
ដដែល។ ពេលនេះខ្ញុំមានបំណងសរសេរផ្ញើចក្ខុវិស័យមួយ ទៅទីលានអ្នកអានគ្រប់ទិសទីដើម្បីជួយគិត។  
 
លោកសមរង្ស៊ីប្រាថ្នានឹងជួយជ្រោមជ្រែង ការទាមទាររបស់កម្មករខ្មែរ ធ្វើការនៅតាមរោងចក្រនានា ពីរឿង
ដំឡើងប្រាក់ខែ១៧៧ដុល្លារ។ ហើយចក្ខុវិស័យ ដែលខ្ញុំនឹងសរសេរបង្ហាញ គឺជាប់ទាក់ទងជាសំខាន់ចំពោះ
សមរង្ស៊ី។ ខ្ញុំប្រាថ្នានឹងផ្ញើសំណេរនេះទៅគណបក្សសង្គ្រោះជាតិផងដែរ ដោយក្តីសង្ឃឹមថាវានឹងមានសារៈ
ប្រយោជន៍ជួយដល់ដំណោះស្រាយ តាមសំណូមពរកម្មករខ្មែរ ដែលខំធ្វើការយ៉ាងលំបាកហត់នឿយ។ 
 
យើងដឹងហើយថា អ្វីដែលល្អ មិនមែនរកឃើញយ៉ាងឆាប់រហ័ស យ៉ាងងាយៗនោះទេ។  ការដេញតាមរកអ្វី
ដែលល្អនោះ គឺធម្មតាវាតែងតែមានការពិបាកសាំញ៉ាំជានិច្ច។ តែវាអាចត្រូវគេរកឃើញបានបើមានការគិត
ពិចារណាយ៉ាងព្យាយាមរហូតដល់ទីបញ្ចប់។ ត្រូវនឹងពាក្យអង់គ្លេសគេសរសេរថា "good things don't 
come easy". Of course, it's mostly true. But they can and will come if persistently pursued.   ក្នុងករណី
ស្វះស្វែងរកដំណោះស្រាយ ជួយកម្មករខ្មែរ  លោកសមរង្ស៊ីអាចជាឥស្សរជនសំខាន់ ក្នុងដំណើរការនេះ។
ព្រោះខ្ញុំមើលឃើញថា លោកអាចមាន(ទំនាក់ទំនងល្អ)ជាមួយហ៊ុនសែនស្តេចក្រាញនៃសិទ្ធិអំណាចក្នុងរដ្ឋ
កម្ពុជា។  ពេលនេះ យើងគួរផ្អាកទុករឿង ខ្សែនយោបាយនិងទំនាស់ផ្សេងៗ មួយអន្លើសិន ហើយងាកទៅ
ជួយដោះស្រាយបញ្ហារស់នៅរបស់កម្មករខ្មែរ ដែលកំពុងជួបការលំបាក។ ខ្ញុំមានជំនឿ(ខ្លះៗ)ថា នាយករដ្ឋ
មន្ត្រីរូបនេះអាចមានសមានចិត្ត នឹងជួយពលរដ្ឋរបស់ខ្លួនដែលខំត្រដរទៅធ្វើការទាំងឈឺទាំងជាដើម្បីលុយ
កាក់ប្រាក់ខែបន្តិចបន្តួច យកទៅចិញ្ចឹមខ្លួននិងគ្រួសារ ព្រមទាំងឪពុកម្តាយចាស់ជរា។
 
ដើម្បីឈានចូលទៅដល់ ដំណាក់កាលនៃជោគជ័យ សមរង្ស៊ី ជាដំបូងគួរមានទំនាក់ទំនងរលូនល្អ ជាមួយ
ហ៊ុនសែន ដែលអស់លោកជាឥស្សរជនធំរបស់ជាតិ មានកាតព្វកិច្ចជួយរាស្រ្តពេលរាស្ត្រមានទុក្ខលំបាក។ 
ខ្ញុំយល់ថាដើម្បីផលប្រយោជន៍ជាតិ លោកសមរង្ស៊ីគួរជួបពិភាក្សា ជាមួយលោកហ៊ុនសែនជានិរន្ត ឱ្យបាន
ជារឿយៗ, បីឬបួនដងក្នុងមួយខែៗ, ក្នុងការត្រេះរិះ រកមធ្យោបាយជួយស្តារស្រោចស្រង់សង្គមជាតិ។  ជា
ជំហ៊ានបន្ទាប់, ក្នុងករណីប្រាក់ខែកម្មករខ្មែរ, លោកសមរង្ស៊ីចាំបាច់ត្រូវតែរៀបចំ(យុទ្ធសាស្ត្រច្បាស់លាស់)
មិនស្រពេចស្រពិល មិនរតាក់រតុប ក្នុងដំណើរការ ជួយដោះស្រាយបញ្ហាសាំញ៉ាំនេះ។ គឺជាយុទ្ធសាស្ត្រធំ,
មានទំនុកចិត្តខ្លួនឯង - confidence  ដែលហូរចេញពីគំនិតគិតគូរម៉ត់ចត់ ហើយសរសេរជាវគ្គឃ្លា សម្រាប់
ចូលជួបហ៊ុនសែន ដើម្បីទាញយកជ័យជំនះជាក់ស្តែង ជួយដល់កម្មករខ្មែរ។ 
 
យុទ្ធសាស្ត្រអ្វីខ្លះដែលលោកសមរង្ស៊ីអាចសរសេរព្រៀង ហើយចូលទៅពិភាក្សាជាមួយលោកហ៊ុនសែន?
 
លោកទេសរដ្ឋមន្ត្រី ចមប្រសិទ្ធិ បានលើកឡើងថា៖ មិនអាចទៅរួចទេការតម្លើងលុយនោះ។ ព្រោះថៅកែ
រោងចក្រត្រូវបង់ពន្ធដារ  ជូនប្រទេសដែលទទួលទិញទំនិញទាំងនោះ។ ហើយពន្ធដារមានតម្លៃខ្ពស់ពេក
ដែលជាហេតុ ធ្វើឱ្យថៅកែរកប្រាក់ចំណេញមិនបាន បើគេត្រូវតម្លើងលុយតាមការទាមទាររបស់កម្មករ។
នេះជាលេសសមរម្យ ត្រឹមត្រូវ។ ក៏ប៉ុន្តែគេមិនអាចចោទប្រកាន់ថា ពន្ធដារខ្ពស់ សម្រាប់ការនាំចូលទំនិញ 
ជារឿងអយុត្តិធម៌នោះទេ ព្រោះនេះជាក្រឹត្យក្រម នៃប្រទេសនិមួយៗ។ ទោះយ៉ាងណា ខ្ញុំយល់ថា គេអាច
ទទូចហើយជជែកគ្នាបាន ដើម្បីរកវិធីបញ្ចុះតម្លៃពន្ធដារទាំងនោះ។ សំណូមពរដដែលៗ ជាញយដង ទៅ
តាមយោបល់ និងហេតុផលសមស្រប គង់តែគេទន់ចិត្តអាណិតអាសូរ នឹងចុះឱ្យខ្លះៗជាមិនខាន។  ប៉ុន្តែ 
(ហាមផ្តាច់) កុំយកកម្រៃ ដែលសុំពីគេបាននោះ ទៅច្រក(ខុសហោប៉ាវ)។  តែត្រូវយកវាទៅចំណាយ ឱ្យចំ
គោលដៅ ដែលគេកំពុងដោះស្រាយ។ ការប្រុងប្រយ័ត្ន ចំពោះអំពើលួចបន្លំ ចាំបាច់ត្រូវតែមានជាមុន។ 
 
លោកសមរង្ស៊ីបានឱ្យយោបល់ថា ហេតុផលដែលថៅកែពិបាករកប្រាក់ចំណេញនោះ គឺដោយសារមាន
អំពើពុករលួយ, សូកលុយក្រោមតុ, ដើម្បីបានច្បាប់ធ្វើពាណិជ្ជកម្មនៅកម្ពុជា បូករួមទាំងការបង់ប្រាក់ថ្លៃ
ខ្លាំងពេក ចំពោះការដឹកជញ្ជូននៅកំពុងផែ  និងតម្លៃខ្ពស់នៃភ្លើងអគ្គិសនី  ប្រើក្នុងរោងចក្រជាដើម។ ត្រង់
ចំណុចនេះ លោកសមរង្ស៊ីគួរសរសេរបញ្ជាក់ក្នុងទំព័រយុទ្ធសាស្ត្ររបស់លោក, ដែលនឹងយកទៅពិភាក្សា
ដោះស្រាយ ជាមួយនាយករដ្ឋមន្ត្រីហ៊ុនសែន, ថា ការសូកលុយក្រោមតុ អាចកើតមានកន្លែងណាខ្លះ និង
ត្រូវមាន យុទ្ធសាស្ត្រយ៉ាងណា ដើម្បីស៊ើបសួររកឱ្យឃើញ ហើយបំបាត់អំពើពុករលួយទាំងនោះ? ដូចគ្នា
នឹងតម្លៃដឹកនាំទំនិញនៅកំពុងផែ, តម្លៃអគ្គិសនីប្រើក្នុងរោងចក្រ, ដែលថ្លៃខ្លាំងពេក ជាកត្តាអវិជ្ជមាន មិន
អាចឱ្យគេមានលទ្ធភាព ដំឡើងលុយកម្មករឱ្យ បានដល់១៧៧ដុល្លារក្នុងមួយខែ។  សមរង្ស៊ីនឹងសរសេរ
បញ្ជាក់ឱ្យបានច្បាស់  ដោយគ្មានភាពស្រពេចស្រពិល  លើទំព័រយុទ្ធសាស្ត្រ ដែលលោកនឹងនាំយកទៅ
ពិគ្រោះដោះស្រាយ ជាមួយនាយករដ្ឋមន្ត្រីហ៊ុនសែន ដោយផ្តល់យោបល់ ថាត្រូវធ្វើយ៉ាងណាខ្លះ។  បើ
មានការយល់ទាស់ ពីហ៊ុនសែនចំពោះសំណូមពរសមរង្ស៊ី ជាយ៉ាងណានោះ លោកប្រធានរូបនេះ អាច
នឹងមានពាក្យពេចន៍ រាយការណ៍ប្រាប់អ្នកសារព័ត៌មាន តាមហ្នឹងទៅ។  តែបើសមរង្ស៊ី មិនសូវមានគំនិត
ហើយមិនចេះដោះស្រាយ ជាមួយហ៊ុនសែន នោះសេចក្តីសង្ឃឹមក្នុងដំណោះស្រាយនេះគឺចប់ហើយ។
 
ម្យ៉ាងទៀតខ្ញុំយល់ថា ប្រាក់ពន្ធដារស្របច្បាប់នៅកម្ពុជា ដែលតម្រូវឱ្យឈ្មួញបង់ជូនរដ្ឋ ដើម្បីបានទទួល
ច្បាប់ធ្វើជំនួញក្នុងប្រទេសនេះ គួរត្រូវគេសើរើពិចារណាថាគេអាចនឹងចុះថ្លៃឱ្យបានទាបដល់កម្រឹតណា
ដើម្បីអ្នកជំនួញ អាចមានលទ្ធភាព ផ្តល់ប្រាក់ខែខ្ពស់ ដល់កម្មករក្រីក្ររបស់ខ្មែរ។  គឺអំពើថោកទាបពុក
រលួយហ្នឹងហើយ ដែលជាសត្រូវធំ នៃការលូតលាស់របស់ប្រទេសជាតិ ដោយសារក្រុមហ៊ុនធំៗ ដែលគេ
នឹងឱ្យប្រាក់ឈ្នួលខ្ពស់ដល់កម្មករ គ្មានការចាប់អារម្មណ៍នឹងមកធ្វើជំនួញនៅស្រុកខ្មែរ។ គេមើលងាយ។
 
 
ខ្ញុំជឿជាក់ថា បើចក្ខុវិស័យនេះត្រូវបានគេយកទៅប្រើ វាអាចនឹងវែកចេញជាផ្លូវទៅរកដំណោះស្រាយ។
 
ការគិតគូរបង្កើតឱ្យមានយុទ្ធសាស្ត្រច្បាស់លាស់, ក្នុងទំនុកចិត្តខ្ពស់ highly confident, អាចនឹងជួយជីវិត
ដែលលំបាកនៃកម្មករខ្មែរ ឱ្យបានធូរស្រាលសម្បូរសប្បាយ។ ទារុណកម្មចំពោះជីវិតរាស្រ្តនៅរដ្ឋកម្ពុជា
ក្នុងរយៈពេល៣ទសវត្សរ៍ក្រោយនេះ  គឺធំបំផុតបណ្តាលមកពី  ការខ្វះចក្ខុវិស័យក្នុងជួរឥស្សរជនដឹកនាំ
ប្រទេសជាតិជាទូទៅ។  ការខ្វះចក្ខុវិស័យ ធ្វើឱ្យបញ្ហាតូចតាចក្នុងសង្គម  ដុះព្រោងព្រាតលូតលាស់ខ្ពស់
ឡើង ដែលជាយថាហេតុ បណ្តាលឱ្យមានភាពវឹកវរ ទុរន់ទុរា ក្នុងសង្គមជាតិ ហើយគេពិបាករកដំណោះ
ស្រាយ។  ដល់ពិបាកខ្លាំង ហើយទាល់ច្រក រកដំណោះស្រាយមិនចេញ ក៏តាំងប្រើអំពើឃោឃៅព្រៃផ្សៃ
វ៉ៃទាត់ធាក់ ឆក់ សំពង និងបាញ់សម្លាប់ ឬចាប់ដាក់គុកស្រេចទំនើងចិត្ត។  រាស្ត្រមិនអាចអត់ឱនបានទេ
ករណីព្រៃផ្សៃយ៉ាងហ្នឹង។  ការខ្នះខ្នែងជួយរាស្ត្រក្នុងករណីនេះ នឹងធ្វើឱ្យរាស្ត្របានត្រជាក់ចិត្តខ្លះៗ៕៚
 
Let's do it! Let's get it done!
 
ជូលាងហាក់, ស.រ.អា.

No comments: