A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 27 October 2014

Government issues more than 3.6 million land titles to landless villagers [If so why there are so many people protesting everyday about land grabs] រាជរដ្ឋាភិបាល​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ពលរដ្ឋ​បាន​ជាង​ ៣,៦​លាន​ប័ណ្ណ​​

ដោយ៖​ ឡេង ចាន់​រតនា​ | ថ្ងៃចន្ទ ទី27 តុលា 2014 | 


​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ឲ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​អនុប្រយោគ​កាត់​ផ្ទៃដី​សរុប​ជាង ១ លាន​ហិកតា និង​បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​បាន​ជាង ៣,៦ លាន​ប័ណ្ណ​គិត​ត្រឹម​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤​។​
​សេចក្ដីជូនដំណឹង​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ចុះ​ថ្ងៃ​ទី​១៣ ខែតុលា ឲ្យដឹងថា​រាជរដ្ឋាភិបា​ល​បាន​ធ្វើ​អ​នុប​យោគ​កាត់​ផ្ទៃដី​សរុប​ទំហំ​ជាង​១​លាន​ហិកតា​ដែល​ក្នុងនោះ​ទំហំ​ជាង​៣៧​ម៉ឺន​ហិកតា កាត់​ចេញពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​១៣៤ ទំហំ​ជាង​២៥​ម៉ឺន​ហិកតា កាត់​ចេញពី​ក្រុមហ៊ុន​ព្រៃ​សម្បទាន​ចំនួន​១៧ និង​ទំហំ​ជាង​៥២​ម៉ឺន​ហិកតា កាត់​ចេញពី​ដី​រដ្ឋ​និង​ដី​ព្រៃ​មាន​ដីកា​ដកហូត ដើម្បី​ផ្ដល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ តាមរយៈ​ព្រះរាជក្រឹត្យ​ចំនួន​១០២ អនុក្រឹត្យ​ចំនួន​៧១៥ និងសេចក្ដីសម្រេច​ផ្ដល់​គោលការណ៍​របស់​រាជរដ្ឋាភិបាលចំនួន​៧៧៧​ស​.​ជ​.​ណ។​
​សេចក្ដីជូនដំណឹង​ដដែល​ឲ្យដឹងទៀតថា  លទ្ធផល​សម្រេច​បាន​លើ​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រពន្ធ័​តាមរយៈ​កម្មវិធី​អនុវិស័យរ​ដ្ឋា​បាល​ដីធ្លី (LASSP) ទាំង​២៥​រាជធានី​-​ខេត្ដ បាននិងកំពុង​អនុវត្ដ​ន៍​នៅ​៩៦​ស្រុក ៤៣៥​ឃុំ និង៣៨០៤​ភូមិ។ លទ្ធផល​ទាំងនោះ​រួមមាន បញ្ចូល​ទិន្ន័យ​បាន​ជាង​៣​លាន​ក្បាលដី បិទ​ផ្សាយ​បញ្ចប់​បាន​ជាង​២,៨​លាន​ក្បាលដី ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ជាង​២,៥​លាន​បណ្ណ័ និង​ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ដាច់​ដោយ​ដុំ​បាន​ចំនួន​ជាង​៦០​ម៉ឺន​បណ្ណ័។
​កាលពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សេចក្តីប្រកាស ផ្អាក​ជា​បន្ទាន់​នូវ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ឲ្យទៅ​ក្រុមហ៊ុន​ឯកជន ហើយ​បាន​អំពាវនាវ​ឲ្យ​ពិនិត្យមើល​ឡើងវិញ​នូវ​ដី​សម្បទាន ដែល​មាន​ស្រាប់​ទាំងអស់​។​

​ក្រោយមក នៅក្នុង​ខែ​កញ្ញា ក្រសួង​បរិស្ថាន​បាន​ប្រកាស​ដក​ហូត​ដី​ប្រមាណ​១២៤៦០​ហិកតា ពី​ក្រុមហ៊ុន​ដី​សម្បទាន​ចំនួន​៨ និង​ក្នុង​ខែ​តុលា​នេះ បាន​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង​៥​ម៉ឺន​ហិកតា​ពី​ក្រុមហ៊ុន​ចំនួន​១១​ក្រុមហ៊ុន ក្រោម​ហេតុផល​ថា​ក្រុមហ៊ុន​ទាំងនោះ​មិនបាន​ធ្វើ​ការអភិវឌ្ឍន៍​ទៅលើ​ដី​ទាំងនោះ ហើយ​ធ្វើឲ្យ​មាន​ការប៉ះពាល់​ដល់​ការរ​ស់​នៅ​របស់​ប្រជាពលរដ្ឋ។
​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ត​ធ្វើ​កិច្ចការងារ​នេះ​បន្ថែមទៀត ដោយ​ពិនិត្យ​មើល​ក្រុមហ៊ុន​មួយចំនួន​ទៀត​ដែល​សង្គម​ស៊ីវិល​អះអាង​ថា​កំពុងតែ​ធ្វើ​ដំណើរ​ដោយ​ខុសច្បាប់ ​និង​ធ្វើឲ្យ​ប៉ះពាល់​បរិស្ថាន និង​ទំនាស់​ដីធ្លី​ជាច្រើន​កន្លែង​។​
​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំ​អាល់ ឲ្យដឹងថា​រហូតមកដ​ល់​ពេល​នេះ ក្រសួង​បរិស្ថាន​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ក្រុមហ៊ុន​ចំនួន​ ១១១ តែ​បាន​ដក​មក​វិញ​ពី​ក្រុមហ៊ុន​ចំនួន​២១​ដែល​ក្នុងនោះ​មាន​ដី​របស់​ក្រុមហ៊ុន​ទ្រី​ភាព​ចំនួន​២​ម៉ឺន​ហិកតា​នៅ​ភ្នំ​ឱ​រ៉ាល់​ផងដែរ។ លោក​បន្តថា​ការដកហូត និង​ការត្រួតពិនិត្យ គឺ​ត្រូវ ​«​យក​ច្បាប់​ជាគោលការណ៍​»​។​
​តែ​យោងតាម​របាយការណ៍​បូកសរុប​ការងារ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រចាំឆ្នាំ​២០១២-២០១៣ និង​ទិសដៅ​ឆ្នាំ​២០១៣-២០១៤ បង្ហាញថា មកទល់ពេលនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​គោលការណ៍​វិនិយោគ​ជូន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច សរុប​ចំនួន​១២១​ក្រុមហ៊ុន​លើ​ផ្ទៃ​ដី​កិច្ចសន្យា​សរុប​ចំនួន​១.២៣០.៣៦៤​ហិកតា  ស្ថិតនៅក្នុង​ខេត្ត​ចំនួន​១៧ ដែល​ក្នុងនោះ​ក្រុមហ៊ុន​មក​ពី​បរទេស​សរុប​ចំនួន​ ៨២ លើ​ផ្ទៃដី​សរុប​ចំនួន ៦២០.៩៨៧​ហិកតា​៕
សូមសរសេរមកលោក ឡេង ចាន់​រតនា​ តាមរយៈ cjlengchanratana@gmail.com

1 comment:

Kim Ea said...

When i read this news , if i am not wrong it look like Khmer government administration donate Khmer land to foreigners and his corrupt cronies first , before they think about their own country population . After they have a grave crises with Khmer people who really own the land , but all those land have been confiscate , properties right have been destroyed by foreign owner forces then Khmer poor people start to get mad and furious against the incompetent administration . Khmer government who get bribe and corrupt can not solve the problem for their own people then start to use ferocious force ,with help from the judicial system to suppress or shut up their own citizen . The best way for them to tame down the crisis situation , they turn to the land which they corruptly sold to foreigners and cronies as land concession , to request a small portion of land back to resolve the domestic grievances . If this administration work for Khmer first they don't have this crisis like do day . These traitors think about their pocket , their power, their families , their communist cronies Yuon first before They care to all of Khmer people .